សម្ដេចតេជោ៖ ការគោរពអធិបតេយ្យភាពរបស់ចិន វាមានតម្លៃស្មើនឹងការគោរព អធិបតេយ្យភាពរបស់កម្ពុជាខ្លួនឯង

12

ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសា​ស​ន៍​ថា ការអនុវត្តនូវនយោបាយចិនមួយវាជាការគោរពអធិបតេយ្យភា​ព​របស់ចិន ព្រោះ​ការគោរ​ព​​អធិបតេយ្យភាពរបស់ចិន វាមានតម្លៃស្មើនឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជាខ្លួនឯង។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានល្បីៗចំនួនបីរបស់សាធារណរដ្ឋប្រជាមានិត​ចិ​​នរួមមាន៖ ទូរទស្សន៍ CCTV ទីភ្នាក់ងារសារព័ត៌មាន Xinhua  និងវិទ្យុមិត្តភាព​ក​ម្ពុ​ជា-ចិន ដើ​ម្បី​​អបអរសាទរខួបទី៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន កាល​ពី​ពេ​លថ្មីក​ន្ល​ង​មកនោះ សម្ដេចតេជោហ៊ុន សែន ថ្លែងថា  យើងទើប និងធ្វើខួបលើកទី៦០ឆ្នាំ រវាងកម្ពុជា-ចិន កា​​​លពីឆ្នាំ២០១៨កន្លងទៅអាចនិយាយបានថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បើពិនិត្យ​មើ​ល​​ក្នុ​ង​​ប្រវត្តិអតីតកាល គឺសម្ដេចព្រះនរោត្ដម សីហនុ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ បាន​ទ​ទួ​​លស្គាល់សាធារណរដ្ឋ ប្រជាមានិតចិន តាំពីពេលដែលសាធារណរដ្ឋប្រជាមានិតចិន មិន​ទា​ន់​​បានក្លាយទៅជាសមាជិកអង្គការសហប្រជាជាតិ ឯណ្ណោះ។ ចំណុចនេះ គឺជាចំណុចដែលខ្ញុំ​មា​នការគោរពខ្លាំងណាស់ ជាមួយនិងទស្សវិស័យរបស់សម្ដេចព្រះបិតាជាតិ អតីត​ព្រះម​ហា​ក្ស​ត្រ ព្រះប្រមុខរដ្ឋរបស់កម្ពុជា។

សម្ដេចលើកឡើងថា  ហេតុអ្វីបានជាព្រះអង្គពេលនោះ មិន​ទ​ទួ​​លស្គាល់តៃវ៉ាន់ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ហើ​​យ​បែរមកទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ដែលពេលនោះមិនមែនជា សមាជិក​រ​ប​​ស់អង្គការសហប្រជាជាតិទេ តែកំពុងតស៊ូដើម្បីឈានឆ្ពោះទៅធ្វើជាតំ​ណាងរបស់ចិននៅឯ​អ​ង្គ​​ការសហ ប្រជាជាតិ។ ដូច្នេះសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គបានយកនូវការកត់​សម្គា​ល់ ឬ​ក៏ទិសដៅនយោបាយមួយជាក់ លាក់របស់ព្រះអង្គ ដោយមិនព្រមទទួលស្គាល់តៃវ៉ាន់ ដែល​ជា​តំណាងនៅឯអង្គការសហប្រជាជាតិនៅពេលនោះ បែរជាទទួលស្គាល់សាធារណរដ្ឋប្រជា​មា​​និត​ចិន។ ក្រោយមកទៀត គឺដល់ដំណាក់កាលមានការប្រែប្រួល​នៅក្នុង ប្រទេសកម្ពុជាវា​ជា​រឿង​មួយទៅហើយ។ ប៉ុន្តែរឿងបន្ទាប់មកទៀត គឺដល់ដំណាក់កាលខ្លួនខ្ញុំតែម្ដង ដែលខ្ញុំបាន​ធ្វើ​ការ​ចាប់​ជាប់ជិតស្និទ្ធនៅក្នុងឆ្នាំ១៩៩៦ នៅពេលដែលខ្ញុំទស្សនកិច្ចទៅកាន់ប្រទេសចិន ពេ​ល​​នោះខ្ញុំបានជួបជាមួយ ឯកឧត្ដម ហ្សាង ហ្ស៊ីមីន ដែលគាត់ជាអគ្គលេខាធិការ ក៏ដូចជា​ប្រ​ធា​ន​​រដ្ឋចិននៅពេលនោះ គាត់បានហៅខ្ញុំថា ឯកឧត្ដម ហ៊ុន សែន ជាមិត្តចាស់របស់ចិន។ ចំណុច​កត់​សម្គាល់ខ្ញុំគិតថា បញ្ហាធំរបស់យើងដែលយើងអនុវត្តជាមួយ និងគោល នយោបាយ​ចិនមួ​យ នេះជាចំណុចពិសេសដែលមិនអាចនិងបំពានបានទៅលើបញ្ហានេះទេ។ ចិនមិនត្រូវការអ្វីពី​ក​ម្ពុ​​ជានោះទេ ប៉ុន្តែអ្វីដែលចិនត្រូវការ គឺការស្មោះត្រង់ជាមួយគ្នា គឺមិនចាប់ដៃជាន់ជើង។ ចំណុ​ច​​នេះ​គឺជាចំណុចដែល ខ្ញុំតែងតែប្រាប់ទៅសហការីរបស់ខ្ញុំ ទាំងក្នុងគណបក្ស ទាំងក្នុង​រដ្ឋាភិបា​ល​​ថា បើយើងទាក់ទងជាមួយរដ្ឋាភិបាល របស់សាធារណរដ្ឋប្រជាមានិតចិននៅក្រុងប៉េកាំង យើ​ងកុំមានការភាន់ច្រឡំណាមួយ ទៅដាក់ទំនាក់ទំនងណាមួយ ជាមួយនិងតៃវ៉ាន់ឱ្យសោះ ត្រូវ​ប្រកាន់ខ្ជាន់នូវនយោបាយចិនមួយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ការអនុ​វ​ត្ត​​នូវនយោបាយចិនមួយ វាជាការគោរពអធិបតេយ្យភា​ព​របស់ចិន ព្រោះការគោរពអធិបតេយ្យ​ភា​ព​របស់ចិន វាមានតម្លៃស្មើនឹងការគោរពអធិបតេយ្យភាពរបស់កម្ពុជាខ្លួនឯង។ ដូច្នេះនេះ​ជា​ត​ម្លៃ ដែលសម្ដេចព្រះនរោត្ដម សីហនុ ព្រះអង្គបានត្រួសត្រាយកាលពីពេលមុន ហើយខ្ញុំ ក៏​ដូច​ជាសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ត​វេ​ន​ពីសម្ដេចព្រះនរោត្ដម សីហនុ ជារៀងរហូតមក។ នេះគឺជាភាពដែលកម្ពុជាផ្ដល់តម្លៃ​ខ្ពស់​ស​ម្រា​​ប់ការអនុវត្តគោលនយោបាយចិនមួយ។

សម្ដេចបន្តថា កត្តាទាក់ទាញរបស់ខ្ញុំ ជាមួយ​និង​ទំ​​នាក់ទំនងជាមួយចិននៅត្រង់ថា ចិនជាប្រទេសមួយធំ ជាប្រទេស មួយដែលមានការអភិវឌ្ឍន៍ ក៏​ប៉ុន្តែខ្ញុំបានធ្វើការជាមួយនិង មេដឹកនាំចិនប្រកបដោយសមភាព បើទោះបីយើង​ជាប្រទសតូ​ច​ ត្រូវពឹងពាក់ប្រទេសធំ ហើយជួនកាលខ្ញុំធ្វើការជាមួយអ្នកដែលមានវ័យចំណាស់ជាងខ្ញុំ តាំ​ង​​ពីជំនាន់ ឯកឧត្ដម ហ្សាង ហ្ស៊ីមីន ហ៊ូ ជីនតាវ ហើយបើនាយករដ្ឋមន្ត្រីដែលបានកន្លងផុត មា​ន​​ឯកឧត្ដម លី ផឹង  ឯកឧត្ដម ជូ រ៉ុងជី ឯកឧត្ដម វេន ជាប៉ាវ គឺអ្នកទាំងអស់គ្នាសុទ្ធ​តែស​ម្ដែ​ង​នូវ​កា​រ​គោរព មិនដែលគិតថាយើងជាប្រទេសតូច ហើយមានវ័យក្មេងជាងនោះ ទេ។សម្ដេចតេ​ជោ​លើកឡើងថា ចិនមានទម្លាប់មួយគឺនិយាយតិចធ្វើច្រើន ដូច្នេះត្រង់ចំណុចនេះ គឺជាចំណុច​ដែ​ល​​យើងផ្ដល់ការគោរព ហើយចំណុចនេះវាបានក្លាយទៅជាចំណុច​ដែលយើងអាចនៅ​ជាមួយ​គ្នា​ សាមគ្គីភាពជាមួយគ្នា ធ្វើការជាមួយគ្នា ក្នុងភាពយូរអង្វែង។ ជារួមចំណុចវាបានរត់ទៅ​រក​គ្នា​​ទៅលើការគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ទៅវិញទៅមក នេះគឺជា​ចំ​ណុ​ច​​ពិសេសក្នុងទំនាក់ទំនងរបស់យើង៕

ដោយ៖ ជឹម ណារី