អាជ្ញាធរជាតិព្រះវិហារបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៅខេត្ដសៀមរាប

សៀមរាប ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ — គណៈកម្មការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋាន ប្រាសាទព្រះវិហារ(អាយស៊ីស៊ី-ព្រះវិហារ) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៅព្រឹកថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប។

ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ និងបង្ហាញពីលទ្ធផលដែលអ្នកជំនាញធ្វើការសិក្សាស្រាវ ជ្រាវការងារមួយចំនួននៅតំបន់រមណី យដ្ឋានប្រាសាទព្រះវិហារនិងប្រាសាទកោះកែរគឺ៖ ១. ការជួសជុល និងអភិរក្សជណ្តើរខាងជើងប្រាសាទព្រះវិហារ ក្រោមមូលនិធិស្ថានទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សបេតិ កភណ្ឌវប្បធម៌, ២.លទ្ធផលការងារអប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌនៅរមណីយដ្ឋានប្រាសាទព្រះវិហារ, ៣. លទ្ធផលសិក្សាពីប្រព័ន្ធធារាសាស្រ្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋាន កោះកែរ, ៤. លទ្ធផលការងារអភិរក្សប្រាសាទថ្មបាយ ក្រៀមក្នុងបរិវេណប្រាសាទធំ នៅរមណីយដ្ឋានកោះកែរ, ៥. លទ្ធផលការងាររៀបចំផែនទីហានិភ័យ នៅរមណីយដ្ឋានកោះកេរនិង៦របាយការណ៍វឌ្ឍនភាពការរៀបចំផែនការគ្រប់គ្រងទេសចរណ៍រមណីយដ្ឋានកោះកែរ។ កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារ ក្រុមគណៈកម្មការអាយស៊ីស៊ីព្រះវិហារបាន រៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់អ្នកជំនាញការអន្តរជាតិទៅកាន់ រមណីយដ្ឋានកោះកែរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីពិនិត្យនិងផ្តល់យោបល់លើលទ្ធផលការងារ អភិរក្សនិងអភិវឌ្ឍន៍ដែលបានអនុវត្តន៍កន្លងមកដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារមុន នៅមុនការរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៥នេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំបច្ចេកទេសលើកទី៥នេះ បានធ្វើឡើងក្រោមដឹកនាំរបស់ លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា  និងសហប្រធានអាយស៊ីស៊ី-ព្រះវិហារ ឯកឧត្តម ZHOU Jiagui តំណាងរដ្ឋាភិបាលចិននិងលោកជំទាវ Manika JAIN តំណាងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងមានការចូលរួមពីតំណាងប្រទេសជាសមាជិកស្ថាបនិករួមមាន បារាំង បែលហ្ស៊ិក ជប៉ុន ថៃឡង់ដ៍ សហរដ្ឋអាមេរិក និងអ្នកជំនាញការជាតិ អន្តរជាតិលើផ្នែកអភិវឌ្ឍន៍ អភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២៥០នាក់៕

ដោយ ឃុត សៅ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort