សម្ដេចតេជោ ហ៊ុន សែន៖ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ — ក្នុងឱកាសអបអរសាទរខួប២៦ឆ្នាំ នៃទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជានោះ ប្រ​​មុខ​រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​មានប្រសា​ស​ន៍​ថា​ រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងសេចក្តីសម្រេចទាំង​ឡាយ​នៃ​ស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ២៤ខែកញ្ញា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ គឺជាខួបទី ២៦ឆ្នាំ ដែលកម្ពុជាបាន​ប្រ​កា​សឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា ផ្តើមចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះ​ស្រាយ ​រួ​ម​បញ្ចប់នូវវិបត្តិកម្ពុជា ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ គឺកម្ពុជា បានផ្លាស់​ប្តូរ​ចូលទៅក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយមានការឯកភាពផ្ទៃក្នុងការដោះ​ស្រាយបញ្ហា​ន​យោ​បាយ ដោយកម្ពុជាបានឯកភាពគ្នារៀបចំការបោះឆ្នោត នៅក្នុង ខែ ឧសភា ឆ្នាំ១៩៩៣ ដែ​ល​​មានការគាំទ្រពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ បន្ទាប់មក រដ្ឋធម្មនុញ្ញជាតិ ក៏​ត្រូ​វ​បានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅ​​ក្នុ​​ង​​មហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទសម្តេចព្រះ នរោ​ត្ត​ម​ សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខា​លើ​ព្រះ​រា​ជ​ក្រ​ម ប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។

ជាមួយគ្នានេះ នៅថ្ងៃទី២៤ ខែកញ្ញា គឺ​ជា​​ថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ដែលមកដល់ ឆ្នាំ២០១៩ គឺរដ្ឋ​ធម្មនុញ្ញកម្ពុជា មានអា​យុ​កា​ល​២៦ឆ្នាំហើយ។ សម្ដេចតេជោបានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល​នៃព្រះ​រា​ជា​ណា​​ចក្រកម្ពុជា ហើយច្បាប់ និងសេចក្តីសម្រេចទាំង​ឡាយនៃ​ស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅ​នឹ​ង​​រដ្ឋធម្មនុញ្ញជាដាច់ខាត។ សម្ដេចតេជោបានលើក​​ឡើងថា ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់​នៅក្នុងរដ្ឋ​ធម្ម​នុ​ញ្ញមានដូច​​ជា កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របប​ប្រ​ជា​ធិប​តេយ្យ សេរី​ពហុបក្ស។ សម្ដេចតេជោបានបន្ថែមថា ​រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍​នៃការបែង​ចែក​អំ​ណា​ចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ​ហើយ​ក៏​បា​នអ​នុ​ម័​តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort