ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់នូវអំពើកេងប្រវ័ញ្ច និង រំលោភបំពានផ្លូវភេទ

ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​នចេញសារគាំទ្រ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​កា​រ​ទប់ស្កាត់នូវអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ។

ក្នុងសារដែលបានផ្សព្វផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចតេជោ នា​ព្រឹ​កថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ក្នុងនាមជារង្វង់ភាព​ជា​អ្នក​ដឹកនាំ ខ្ញុំអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រយ៉ាងខ្លាំងក្លា និ​ង ការអនុវត្តនូវគោលនយោបាយ គ្មានការអត់ឱនចំពោះអំពើកេងប្រវ័ញ្ច និងការរំលោភ​បំ​ពា​ន​ផ្លូវភេទ នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ព្រមទាំងចូលរួម​ជា​មួ​យ​ស​មាជិកដទៃទៀតដើម្បីទប់ស្កាត់នូវអំពើបែបនេះ។ នេះគឺជាភាពចាំបាច់នៃសីលធម៌ និងភាព​ចាំបាច់នៃប្រតិបត្តិការ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពដែលអាចជឿទុកចិត្តបាន​រប​ស់​អង្គ​ការសហប្រជាជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា ដោយទទួលស្គាល់​ថា ​អ្នកថែរក្សា សន្តិភាព ត្រូវតែទទួលខុសត្រូវចំពោះមុខប្រជាជនដែលពួកគេបម្រើកងទ័ព​មួក​ខៀ​វ​​កម្ពុជា ដែលកំពុងបំពេញបេសកកម្មនានា នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់​ខាង​ត្បូ​ង​ ស៊ូដង់ Cyprus លីបង់ និងម៉ាលី បានប្រកាន់ភ្ជាប់យ៉ាងម៉ឺងម៉ាត់​នូវគោលនយោបាយ​ខាង​លើ​ ប្រកប ដោយការទទួលខុសត្រូវ គ្មានការអត់ឱនចំពោះអំពើកេងប្រវ័ញ្ច និងការរំលោភ​បំ​ពា​ន​​ផ្លូវភេទ ប្រកបដោយការទទួលខុសត្រូវ សេចក្តីថ្លៃថ្នូរ និងសីលធម៌ខ្ពស់ ក៏ដូចជាវិន័យដ៏​តឹង​តែ​ង។

សម្តេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា ទោះបីជាបទល្មើសរបស់ពួកគេ ជា​កា​រ​ទទួលខុសត្រូវរួមរបស់អង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកក៏ដោយ ជនល្មើសដែល​បា​ន​​ប្រព្រឹត្តអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ ត្រូវតែទទួលខុសត្រូវដោយផ្ទាល់ ចំពោះ​មុ​ខ​​ច្បាប់ ចំពោះទង្វើរបស់ពួកគេ ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort