សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់នយោបាយចិនមួយយ៉ាងខ្ជាប់ខ្ជួន ខណៈចិន គោរព​យ៉ាង​ម៉ឺងម៉ាត់នូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា

ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​មា​នប្រសាសន៍ថា កម្ពុជាប្រកាន់នយោបាយចិនមួយយ៉ាងខ្ជាប់ខ្ជួន ខណៈដែលចិនគោរព​យ៉ាង​ម៉ឺ​ង​ម៉ាត់នូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។ ការលើកឡើងរបស់សម្ដេចតេជោនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីរម្លឹក​​ខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នារាត្រីថ្ងៃពុធ ១២ រោច ខែ ភទ្រ​ប​​​ទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩ នៅ​មជ្ឈមណ្ឌលកោះ​ពេជ្រ។

ស​​ម្ដេ​ចតេជោនាយករដ្ឋមន្ត្រី បានថ្លែង​អំ​ណរគុ​ណ និងវាយតម្លៃខ្ពស់ចំពោះមហា​មិត្ត​ចិន​ដែល​ជា​និ​ច្ចកាលតែងតែផ្តល់ការគាំទ្រចំពោះកម្ពុជា​នាពេលកន្លងមក និងបច្ចុប្បន្ន។ សម្ដេចតេជោថ្លែងថា កម្ពុជា និងចិន​មា​​ន​​កិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា ទាំងក្នុង​កម្រិតទ្វេភាគី និងពហុភាគី ដើម្បីផលប្រ​យោ​ជន៍ប្រជាជនយើងទាំងពីរ ក៏ដូចជាបុព្វហេតុ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម នៅក្នុង​តំ​ប​ន់ និងពិភពលោក។ ជាមួយគ្នានេះ សម្រាប់​ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរឈរលើមូលដ្ឋានស្មើភាពគ្នា និង​មា​នការជឿជាក់លើគ្នា​ទៅវិញទៅមក ដើម្បីឧត្តមប្រយោជន៍រួម។ សម្ដេចតេជោក៏បាន​សម្ដែង​នូវ​​ការអបអរសាទរ និងកោតសរសើររដ្ឋាភិបាល និងប្រជាជនចិនចំពោះសមិទ្ធផល​ដ៏អស្ចារ្យ​ច្រើ​នឥតគណនា ដែលមហាមិត្តចិនសម្រេចបានជោគជ័យកន្លងមក ក្រោមការដឹកនាំប្រក​ប​ដោ​​​យ​សមត្ថភាព​របស់បក្សកុម្មុយនីស្តចិន ចាប់តាំងពីឆ្នាំ ១៩៤៩។ សម្ដេចតេជោបន្ដថា បច្ចុប្បន្នក្រោមមាគ៌ា​ដឹក​នាំ​​ដ៏​ឈ្លាសវៃរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ចិនសម្រេចបាននូវការអភិវឌ្ឍ​យ៉ាងធំធេង និ​ងឆាប់រហ័សលើគ្រប់វិស័យ​ហើយបានក្លាយជាប្រទេសមហាអំណាច​​សេដ្ឋកិច្ច ពិភពលោក។

ស​ម្ដេចតេជោថ្លែងរម្លឹកថា កម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងការទូត​ជាផ្លូវ​ការ​នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១ រវាងព្រះករុណាព្រះបាទ​សម្តេច​ព្រះ​ន​​រោ​ត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តមយករដ្ឋមន្ត្រី ជូ អេនឡាយ ក្នុងអំឡុង​ពេល​ចូ​ល​រួម​សន្និសីទនៅទីក្រុងបាន់ឌួង ខែមេសា ឆ្នាំ ១៩៥៤ នៅប្រទេសឥណ្ឌូ​ណេស៊ី។ បន្ទាប់​មក​ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនេះ បានកសាងឡើងរួមគ្នា រវាង​ព្រះករុណាព្រះបាទ ​ស​ម្តេ​ចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តមប្រមុខរដ្ឋ ម៉ៅ សេទុង ក៏ដូចជា​ឥ​ស្ស​ជន​កម្ពុជា និងចិនជំនាន់មុនៗ និងបច្ចុប្បន្ន។ សម្ដេចតេជោគូស​បញ្ជាក់ថា ជាក់ស្តែងខ្លួនសម្ដេចផ្ទា​ល់​ចាប់តាំងពីឆ្នាំ១៩៩៩ មកបានទៅធ្វើទស្សន​កិច្ចនៅ​ប្រទេសចិនចំនួន១៩លើកហើយ។ សម្ដេចតេជោបានចាត់ទុកថា នេះ​បង្ហា​ញឱ្យឃើញថា​កម្ពុជា និងចិនបានរួមគ្នាថែរក្សាអភិវឌ្ឍន៍ និងបង្កើនចំណងមិត្តភាពរឹងមាំ និ​ង​​កាន់តែរីក​ចម្រើន​រហូតឈានដល់ការបង្កើតចំណងមិត្តភាពរឹងមាំ និងកាន់តែរីកចម្រើនរហូត​ឈា​​នដល់​ការ​បង្កើត«ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិ​ន»​ នៅថ្ងៃ​ទី១៣ ខែ ធ្នូឆ្នាំ ២០១០ កន្លងមក។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា ក្នុងស្មារតីនេះការកែទម្រង់ និងការរីក​ចម្រើន​យ៉ា​​ង​ឆាប់រហ័ស លើគ្រប់វិស័យរបស់ប្រទេសចិន ពិតជាបានផ្តល់ផលប្រយោជន៍​ជាច្រើន មិន​ត្រឹ​ម​​តែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ជាការពិត គំនិតផ្តួច​ផ្តើម​ខ្សែ​ក្រ​វាត់ និងផ្លូវ ដែលរដ្ឋាភិបាលចិនបានដាក់ចេញពិតជាបានពង្រីក និងលើក​កម្ពស់​«ភាពជា​ដៃ​គូ​​ដែលមានប្រយោជន៍ទៅវិញទៅមក» «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» និង «វិបុលភាព​រួម​គ្នា​»​ រវាងបណ្តាប្រទេសនៅតាមខ្សែក្រវាត់ និងផ្លូវតាមរយៈការតភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធរូបវន្ត ស្ថា​ប័​ន​និងប្រជាជន ក៏ដូចជាសហប្រតិបត្តិការផ្នែកធុរកិច្ច វប្បធម៌ និង​វិស័យ​សំខាន់ៗ​ដទៃ​ទៀ​ត​ទាំ​ង​​បច្ចុប្បន្ន និងអនាគត។​សម្ដេចតេជោនាយករដ្ឋមន្ត្រីមាន​ជឿ​ជាក់ថា មហាមិត្តចិននឹង​ក្លា​យ​​ជាប្រទេសមហាអំណាចពិភពលោក ក្នុងវិស័យបច្ចេកទេស និង​នវានុវត្តន៍នៅឆ្នាំ២០៥០៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort