សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលនៃប្រទេសនីមួយៗ តែងតែយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខទុក្ខរបស់ពលករទេសន្តរប្រវេសន៍

សៀមរាប ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​ស​ន៍​​ថា រដ្ឋាភិបាលនៃប្រទេសនីមួយៗ តែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខ​របស់ ពលករ​ទេ​ស​ន្តរប្រវេសន៍ទាំងអស់ ដោយបានអនុវត្តន៍គោលនយោបាយសម្រាប់ការពារ ការគោរពសិទ្ធិ ​និង​លក្ខខណ្ឌការងារ ស្របតាមបទដ្ឋានអាស៊ាន និងលិខិតូបករណ៍អន្តរជាតិ ដោយចាត់ទុក​ការ​​អនុវត្តសិទ្ធិការងារ និងកិច្ចគាំពារសង្គម គឺជាការអនុវត្តសិទ្ធិមនុស្ស។

ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ​ការ​ងារ​សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម (CLMTV) ស្របជា មួយ​នឹង​កិច្ច​​ប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ ការងារលើកទី៥ ក្នុងក្របខ័ណ្ឌក្រុមប្រទេស CLMTV រួម មាន៖ កម្ពុ​ជា​ ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ«ការឆ្ពោះទៅកាន់កិច្ចគាំពារ​ពល​ករ​ទេសន្តរប្រវេសន៍នៅក្នុងប្រទេសCLMTV៖កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម»  នាព្រឹ​ក​​ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០​១៩នេះ​នៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប សម្ដេចតេជោថ្លែងថា ការធ្វើទេសន្តរ ប្រ​វេ​ស​​ន៍​ ដើម្បីស្វែងរកការងារធ្វើ គឺជាចរន្តសកលមួយដែលកំពុងតែជះឥទ្ធិពលស្ទើរគ្រប់ប្រ ទេស​ទាំ​​ងអស់ក្នុងពិភពលោក។ មានកត្តាជាច្រើនដែលជំរុញឱ្យការធ្វើទេសន្តរប្រវេសន៍​ការ ងារចេះ​តែ​កើន​ឡើង ជាអាទិ៍ កម្លាំងពលកម្មដែលគ្រប់អាយុធ្វើការងារ ​មិនអាចរកការងារបាន​ធ្វើ​ទៅ​តាម​សមត្ថភាព និងជំនាញរបស់ខ្លួន ការប្រែប្រួលផ្នែកប្រជាសាស្ត្រ កត្តាសង្គម សេដ្ឋ កិច្ច ន​យោ​​បាយ និងគម្លាតខុសគ្នានៃប្រាក់ឈ្នួលរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិ វឌ្ឍន៍ ។ល។ កន្លងមកការធ្វើទេសន្តរប្រវេសន៍ការងារកើត​ឡើងតែរវាង​ប្រទេសដែលមាន​ព្រំ ដែន​ជា​ប់​​គ្នាប៉ុណ្ណោះ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ដោយសារមធ្យោបាយទទួលព័ត៌មានក្នុង ពិភព​លោ​ក​​​កាន់តែទំនើប និងសម្បូរបែបគួបផ្សំនឹងមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនកាន់ តែ​ងាយ​ស្រួ​ល​ និងមានតម្លៃទាបជាងមុន បញ្ហាភូមិសាស្ត្រ​លែងជាឧបសគ្គដល់ការធ្វើចំណាក ស្រុករបស់​មនុ​ស្ស​ទៀតហើយ។

សម្ដេចតេជោលើកឡើងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា​បានដាក់​ចេ​ញ​គោ​លន​យោ បាយ​ច្បាស់លាស់ទាក់​ទងនឹងទេសន្តរប្រវេសន៍ការងារ ស្របតាមយុទ្ធសាស្ត្រចតុ​កោ​ណដំ​ណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែល​បា​ន​ផ្តោត​ការ យកចិត្តទុកដាក់យ៉ាងខ្លាំងលើកំណែទម្រង់គ្រប់វិស័យ និងបានដាក់ចេញនូវគោល​ន​យោ​បាយ​ថ្មីមួយចំនួន រួមមាន៖ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ  គោល​នយោ​បា​យអភិ វឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះ​បណ្តាល​ប​ច្ចេ​​​ក ទេស និងវិជ្ជាជីវៈ គោលនយោបាយស្តីពីទេសន្តរប្រវេសន៍​ការងារសម្រាប់ប្រទេ​សក​ម្ពុ​ជា​ កម្ម វិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ជាពិសេស ក្របខ័ណ្ឌគោលនយោបាយជាតិ​គាំ​ពារ​​សង្គម ដែលរួមចំណែកក្នុងការគាំពារពលករទេសន្តរប្រវេសន៍។ ជាងនេះទៀតតាមរយៈ​រ​ប​​ប​សន្តិសុខសង្គម កម្ពុជានឹងមានប្រព័ន្ធគាំពារសង្គមមួយកាន់តែប្រសើរឡើង ដែលជួយ​ដល់​ការ​អភិវឌ្ឍ សុខុមាលភាពសង្គមជូនដល់កម្មករនិយោជិត និងមន្ត្រីសាធារណៈ​ និងធ្វើឱ្យ​សង្គ​ម​កាន់​​តែមានសមធម៌។

សម្ដេចតេជោ ហ៊ុន សែន ក៏ផ្ដល់អអនុសាសន៍មួយចំនួន ដើម្បីឱ្យ​ប​ណ្ដារដ្ឋមន្ត្រីនៃ ប្រទេស CLMTV សម្រេចបាននូវសេចក្តីថ្លែងការណ៍ ស្តីពីផែនទីបង្ហាញផ្លូវ ដែ​ល​​ក្នុង​នោះរួម មាន៖ ១. ប្រទេស CLMTV ស្នើធ្វើការពិភាក្សាដោយឈរលើ​គោល​នយោ​បា​យ​​​ជាតិ ច្បាប់ ជាតិ ច្បាប់អន្តរជាតិ និងភាពបត់បែនតាមបរិបថនៃប្រទេសនីមួយៗ ក្នុងគោលដៅ​ឈា​នទៅ ដល់ការដាក់ចេញនូវផែនទីបង្ហាញផ្លូវ ដើម្បីឆ្ពោះទៅកាន់ការចេញ​សេចក្តីថ្លែ​ង​កា​រ​ណ៍​រួម របស់ រដ្ឋមន្ត្រីការងារ ​ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរ​ប្រ​វេ​ស​​ន៍​ នៃ ប្រទេស CLMTV ។ ២. ប្រទេសសមាជិក CLMTV សូមប្រើប្រាស់គ្រប់យន្តការនៃ​កិច្ចពិ​ភា​​​ក្សា ​ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី​ ដើម្បីសម្រេចឱ្យបាននូវសេចក្តីថ្លែងការណ៍រួម​រ​ប​ស់ រដ្ឋមន្ត្រីការងារស្តីពីចល័តភាពនៃរបបសន្តិសុខសង្គម សម្រាប់​ពលករទេសន្តរប្រវេសន៍​នៃ​ប្រ​ទេស CLMTV តាមផែនការដែលបានគ្រោងទុក។ ៣. ប្រទេសសមជិក CLMTVត្រូវ​បន្តព​ង្រឹ​ង និងពង្រីកការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យ​ការងារ​ឱ្យកាន់តែស៊ីជម្រៅ​ ក្នុង​ចំ​ណោ​ម ប្រទេស CLMTV និងជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាពីការការពារសិទ្ធិ និងអត្តប្រយោ​ជន៍​   រប​ស់​​ពលករទេសន្តរប្រវេសន៍។

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា ការបន្តកិច្ចសហប្រតិបត្តិ​កា​​ររវាងរាជរដ្ឋាភិ បាលកម្ពុជា និងរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងអង្គការជា​ដៃគូ​អភិ​វឌ្ឍន៍​នានា នឹង កាន់តែជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាសម្រេចគោលដៅអភិវឌ្ឍន៍​ប្រកបដោយ​ចី​រ​ភាពរបស់ អង្គការសហប្រជាជាតិ និងដើម្បីវឌ្ឍនភាពរួមរបស់ប្រទេសទាំង៥ ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ