សម្ដេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម ធីត លីន អន (Thit Linn Ohn ) ឯកអគ្គរដ្ឋទូត​ថ្មីនៃសហភាពមី​យ៉ាន់​ម៉ា​​ប្រចាំនៅ​កម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅ​វិ​មា​នសន្តិភាព។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ស​ម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសមីយ៉ាន់ម៉ា ប្រចាំ​នៅ​កម្ពុជាយ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គ​រដ្ឋទូ​ត​​ប្រចាំនៅប្រទេសកម្ពុជា ហើយសម្ដេចតេជោសង្ឃឹមថាសម្រាប់វត្តមានឯកឧត្តមនៅក្នុងអា​ណ​​​​ត្តិ​នេះ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមទៀត នូវ​ទំនាក់ទំនងក៏ដូច​ជា​​កិច្ច​​សហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែប្រសើរឡើង។

សម្ដេចតេជោ បា​នមានប្រសាសន៍ថា ប្រទេសយើងទាំងពីរ ​គឺមានទំនាក់ទំនង ជាមួយគ្នាជាយូរ​លង់​ណា​ស់​ម​ក​ហើយៗ នៅឆ្នាំក្រោយនេះក៏ជាខួបលើកទី៦៥ ឆ្នាំនៃការ បង្កើតទំនាក់ទំនងរវាង​ប្រទេស​ទាំ​ង​ពីរ​ផ​​ងដែរ។សម្ដេចតេជោបានលើកឡើងថា ទំហំពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ នៅមានទំ​ហំ​តូច​នៅឡើយ ដោយក្នុង១ឆ្នាំៗមាន ប្រហែលជា១០លានដុល្លារអាម៉េរិកប៉ុណ្ណោះ មិនទាន់សក្ដិ​ស​ម​នឹងសក្ដានុពលដែល ប្រទេសទាំងពីរមាននោះទេ ដូច្នេះសូមឱ្យពិនិត្យថែមទៀត ដើម្បី​ជំរុ​ញ​នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរបស់យើង។

ជាមួយគ្នានេះដែរ យើងក៏​ត្រូវ​ពិនិ​ត្យ​​មើលនូវកិច្ចព្រមព្រៀងខ្លះ ដែលអាចនឹង ចុះហត្ថលេខា ដើម្បីជំរុញនូវកិច្ចសហប្រតិបត្ដិ​ការ​គ្រ​ប់​វិស័យថែមទៀត ដែលនៅក្នុងនោះអាចមានកិច្ចព្រមព្រៀងទាក់ទងនឹង អនុស្សរណៈ​មួ​យ​ចំនួន ដែលមានរួចមកហើយត្រូវតែបន្តអនុវត្តន៍ ហើយមើលកិច្ចព្រមព្រៀង និងអនុស្សរណៈថ្មី ដែ​លយើងអាចបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហការក្នុងវិស័យសេដ្ឋកិច្ចក៏ដូចជាការវិនិយោគ ទេ​សចរណ៍ ដែលជាចំណុចសំខាន់ ជាចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការ​របស់ប្រទេស​យើ​ង​ទាំង​ពីរ។

សម្តេចបានមានប្រសាសន៍បន្ថែមថា កន្លងមកយើងមានកិច្ចព្រមព្រៀងក្នុងឱកា​ស​ដែលទស្សនកិច្ចរបស់ លោកជំទាវ អ៊ុង សានស៊ូជី នៅកម្ពុជាកន្លងមកនេះ គ្រាន់តែយើង​ត្រូ​វ​កា​រ​ជំរុញអភិវឌ្ឍន៍កន្លងមក គឺយើងមានកិច្ចព្រមព្រៀងខ្លះ និងអនុស្សរណៈជំរុញអនុវត្តន៍។ ស​ម្តេ​ច​តេជោថ្លែងបន្តថា កន្លងមកយើងបានបញ្ជូននិស្សិត ភាគច្រើនជាសង្ឃ ទៅបំពេញ កម្មសិក្សា ឬ​ក៏សិក្សាបន្ថែម នៅមីយ៉ាន់ម៉ា ពិសេសខាងព្រះពុទ្ធសាសនា ហើយក្នុងឱកាស​ទស្សនកិច្ចរបស់​លោ​​ក​ជំទាវ អ៊ុង សានស៊ូជី កម្ពុជាបានសម្រេចផ្ដល់ អាហារូបករណ៍ ចំនួន១០កន្លែង ឱ្យនិស្សិត​មី​​យ៉ាន់ម៉ា ដូច្នេះស្នើជំរុញការអនុវត្តផ្លាស់ប្ដូរនិស្សិតទៅវិញទៅមក ទាំងអស់នេះ​ក៏ជាការ​ជំរុញ​នូវ​ទំនាក់ទំនង ផ្នែកសិក្សាធិការ ក៏ដូចជាការជំរុញ ឱ្យមានទំនាក់ទំនងរវាងប្រជាជន​និងប្រជា​ជ​​នផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រៅពីយន្តការទ្វេភាគី ប្រទេស​យើ​ងទាំងពីរ ក៏មានយន្តការតំបន់ និងអនុតំបន់មួយចំនួន ដូចជាយន្តការនៅ​ក្នុងមហាអនុ​តំ​ប​ន់​​មេគង្គ GMS និងក្នុងវេទិកា CLMV Plus T កម្ពុជា ឡាវមីយ៉ាន់ម៉ា វៀតណាម បូកនឹង ថៃ ហើ​យ​វេ​ទិកាមួយទៀត គឺ ACMECS ដែលយន្តការទាំងបីនេះគឺជាយន្តការអនុតំបន់ ដែលយើង​ក៏​មាន​​កិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ។ ក្រៅពីនោះប្រទេសយើងទាំងពីរក៏បានធ្វើការ​ជា​មួ​យគ្នា នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិក្រៅតំបន់មួយចំនួន។ សម្ដេចតេជោ​បានធ្វើការ​ក​ត់​​សម្គាល់ទៀតថា កន្លងមកប្រទេសអាស៊ាន មិនសូវបានមើលទីផ្សារក្នុងតំបន់ទេ គឺតែងតែ​យ​ក​​ចិត្តទុកដាក់ ទៅលើទីផ្សារខាងក្រៅ ដែលបញ្ហានេះធ្វើឱ្យទំហំពាណិជ្ជកម្មរបស់យើងនៅតូច ដូ​ច្នេះយើងគួរតែពិនិត្យមើលប្រទេសក្នុងតំបន់អាស៊ានរបស់យើង នៅក្នុងការធ្វើពាណិជ្ជកម្ម​រ​វា​​ងគ្នានឹងគ្នា ដើម្បីបង្កើតទីផ្សារយើងឱ្យកាន់តែទូលំទូលាយ។

ឯកឧត្តមឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ក៏បានថ្លែងនូវការអរគុណចំពោះ​សម្ដេចតេជោ​នាយ​ក​រដ្ឋមន្ត្រី ដែលបានផ្ដល់នូវអនុសាសន៍ និងការឆ្លើយតបដ៏កក់ក្ដៅ ក៏ដូចជាការចែករំ​លែ​កបទ​ពិ​សោធន៍ ហើយឯកឧត្តម នឹងជំរុញឱ្យមានការរៀបចំនូវការប្រារព្ធខួបលើកទី៦៥ ឆ្នាំនៃទំនាក់​ទំ​នង​ការទូតនៃប្រទេសទាំងពីរ និងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការ​នា​នា​បន្ថែមទៀត ជាពិសេសលើការធ្វើពាណិជ្ជកម្មទេសចរណ៍ ការហោះហើរត្រង់ ការ​ផ្លា​ស់ប្តូរ​ការ​​សិក្សារបស់និស្សិត ក៏ដូចជាប្រជាជន និងប្រជាជនផងដែរ។

ឯកឧត្តម ធីត លីនអន ក៏​បា​ន​​​សម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែ​លបានផ្ដល់ឱកាសឱ្យ​ឯកឧត្តម​បា​​​នជួប​សម្ដែងការគួរសមនាពេលនេះ ហើយឯកឧត្តមសន្យាថា នឹងខិតខំប្រឹងប្រែងបំពេញ​កា​រ​ងារបេសកកម្មការទូត ជាពិសេស លើកកម្ពស់ និងពូនជ្រំទំនាក់ទំនងរវាង​ប្រទេសទាំងពីរ​ឱ្យ​កា​ន់​​​តែមានភាពល្អប្រសើរ។

គួរបញ្ជាក់ដែរថា ឯកឧត្ដម ធីត លីន អន (Thit Linn Ohn ) ឯកអគ្គរដ្ឋទូត​ថ្មីនៃ​ស​ហ​ភា​ព​មី​​យ៉ាន់​ម៉ា បានមកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ហើយបាន ថ្វាយ​សា​រ​តាំ​ង​ចំ​ពោះព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា នៅថ្ងៃទី២១ ខែសីហាឆ្នាំ២០១៩៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort