នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ -បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០​១​៩​​ប្រកបដោយជោគជ័យ នៅលើទឹកដី​នៃ​ព្រះ​រាជាណាចក្រកម្ពុជានោះ ឯកឧត្ដម មហា​ធា ម​ហា​ម៉ាត់ (M​a​hathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​និង​លោ​កជំទាវ បានដឹកនាំគណៈ​ប្រ​តិ​ភូ​​​ចាក​​ចេ​​ញ​ពីកម្ពុជាតាមជើងយន្តហោះពិសេស នាព្រឹកពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០​១​៩នេះ​​។

អញ្ជើញជូនដំណើររបស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី ដល់​ព្រ​លា​​ន​យន្ត ហោះអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្ដម អូស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអម​នា​យ​ក​រដ្ឋមន្ត្រី និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។ ក្នុងអំឡុងពេលបំពេញទស្សកិច្ចនៅកម្ពុជា ឯកឧ​ត្ដ​ម​​​នា​យក​រដ្ឋមន្រ្តីម៉ាឡាស៊ី បាន អញ្ជើញធ្វើបឋកថា ​ពិ​សេ​​សនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលជួបស្ដែង​ការគួរ​ស​មជា  ​មួ​យ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះ​រា​ជា​​ណាចក្រកម្ពុជា និង​ជួប​ប្រ​ជុំ​ទ្វេ​ភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែ​ល​នៅក្នុង​ឱកាសនោះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏បានអញ្ជើញ​ជាអ​ធិ​បតីក្នុងពិធីចុះ​ហ​ត្ថលេខាលើឯក​សា​រចំនួនពីរ ស្ដីពី​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងធ្វើស​ន្និ​សីទ​​សា​រព័​ត៌មានរួមគ្នាផងដែរ។

ដំណើរ​ទ​ស្ស​​​​នកិច្ចផ្លូវការរបស់ឯកឧត្ដម ម​ហា​ធា មហាម៉ាត់ នា​យក​រដ្ឋ​មន្ត្រីនៃប្រទេស ម៉ាឡេស៊ីនៅ​កម្ពុ​ជា បានរួមចំណែកកាន់​តែប្រ​សើ​រ​ក្នុ​ងការពង្រឹង និង​ធ្វើ​ឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត នូវចំណ​ង​មិត្តភាព និងកិច្ចសហប្រតិបត្តិ​ការ​ជិតស្និទ្ធ ដ៏ល្អ​រវា​ងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្រប​ខ័​ណ្ឌ​​ទ្វេភាគី តំបន់ និងអន្តរជាតិ៕

ដោយជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort