នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអញ្ជើញធ្វើបាឋកថា ជាមួយថ្នាក់ដឹកនាំមូស្លីមកម្ពុជាទូទាំងប្រទេស

ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ — នៅល្ងាចថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញធ្វើបាឋកថា ជាមួយថ្នាក់ដឹកនាំមូស្លីមកម្ពុជាទូទាំងប្រទេស។

ពិធីនេះរៀបចំឡើងនៅឯសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេស មានការចូលរួមអមដំណើរដោយ ឯកឧត្តម Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ហើយក៏មានវត្តមានចូលរួម ពីលោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំខ្មែរ ឥស្លាមទូទាំងប្រទេស និងឥស្សរជននយោបាយជាច្រើនរូបចូលរួមផងដែរ។

ពិធីនេះផងដែរធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បណ្ឌិត មហាធា មហាម៉ាត់  អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជា​ណាច ក្រកម្ពុជា តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី  ដោយ ឯកឧត្ដម បានថ្លែងថា លោកនៅចាំមិនភ្លេចទេ នៅអ្វីដែលជាការចែករំលែករបស់ ឯកឧត្តមបណ្ឌិតកាលពីឆ្នាំ ១៩៩៤ រយៈពេល ២៥ ឆ្នាំកន្លងទៅ។

ឯកឧត្ដមបន្តថា សមិទ្ធផល និងផ្លែផ្ការបស់សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបាន នៅថ្ងៃនេះ ក៏មានចំណែករបស់ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី តាមរយៈការផ្ដល់អនុសាសន៍ ជាយុទ្ធសាស្ត្រ ក្នុងការកសាងខ្លួននិងសង្គមជាតិ។

នាយករដ្ឋមន្ត្រី ដែលមានវ័យ៩៣ឆ្នាំរូបនេះ បានមានប្រសាសន៍ថា លោកសូមអបអរ សាទរ និងបងប្អូនសហគមន៍ឥស្លាមនៅកម្ពុជា ដែលស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ទទួល បានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នេះគឺជាស្ថានភាពមួយដែលខុសគ្នាឆ្ងាយ បើប្រៀប ធៀបនឹងប្រទេសផ្សេងៗនៅលើពិភពលោក។

ឯកឧត្ដមបន្តថា មានប្រជាជនមូស្លីមចំនួន០៤លាននាក់ ដែលភៀសខ្លួនចេញពី ប្រទេសរបស់ខ្លួន ទៅសុំការជ្រកកោននៅខាងអឺរ៉ុប ហើយក៏មានមួយចំនួនបានចូលមក ប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀតផងដែរ។

ឯកឧត្ដមបានបញ្ជាក់បន្ថែមទៀតថា  ឯកឧត្ដម សូមកោតសរសើរ ចំពោះឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ និងបងប្អូនប្រជាសហគមន៍ឥស្លាមនៅកម្ពុជា ដែលបានប្រើប្រាស់ ជីវិតរស់នៅដ៏ត្រឹមត្រូវ ចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល រក្សាបានសុខសន្តិភាព ស្ថិរភាព ភាតរភាពនៅក្នុងប្រទេសមួយនេះ៕

ដោយ សួស សំរិត

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort