ឯកសារចំនួនពីរ ត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ — ឯកសារចំនួនពីរដែលសំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ(កម្ពុ​ជា-ម៉ាឡេស៊ី)ឱ្យកាន់តែប្រសើរឡើងនោះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ព​ស់​​​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុ​ជា​​ និងឯកឧត្ដមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នាព្រឹក​ថ្ងៃអង្គា​រ៍​​ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១២៩ នៅវិ​មា​ន​​ស​ន្តិភាព ក្នុងខណៈដែលឯកឧត្ដមបណ្ឌិត មហាធា មហាម៉ាត់ ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់​មក​​បំទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ឯកសារទាំងពីរនោះរួមមាន ១.កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ​ពា​ក់​ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការគេចវេសពន្ធ និងការចៀសវាងពន្ធ ដែលចុះហត្ថ​លេខា​​ដោយ​ឯ​ក​ឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រ​ដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហិរ​ញ្ញ​វត្ថុ ​និង ឯកឧត្តម  សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ ទី​២. អនុស្ស​រ​ណៈ​ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ​ឯកឧត្តម ថោង ខុន ​រដ្ឋ​ម​ន្ត្រី​​ក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តមសៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេស​ម៉ា​ឡេ​​ស៊ី​។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិ​យោ​​គ​រ​វាង​ប្រទេស​ទាំងពីរ(កម្ពុ​ជា-ម៉ាឡេស៊ី) មានលក្ខណៈល្អ ប្រសើរ និងមានវត្តមានធុរកិច្ច​ម៉ា​ឡេស៊ី​ជា​ច្រើននៅកម្ពុជា។ ក្នុងឆ្នាំ២០១៨កន្លងមក ទំហំ​ពាណិជ្ជកម្ម នៃប្រទេសទាំង​ពីរមានចំនួនប្រមា​ណ​​​៥​០​០លានដុល្លារអាម៉េរិក ហើយគ្រាន់​តែក្នុងឆមាសទី១ ឆ្នាំ២០១៩ ទំហំនេះ បានកើន​ឡើ​ង​ដល់​ជា​ង៤០០លានដុល្លារអាម៉េរិក។ សម្ដេចតេជោបានបន្ដថា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ម៉ាឡេស៊ី សម្ដេច និង ឯកឧត្ដម មហាធា មហាម៉ាត់ បានឯភាពឱ្យស្ថាប័នពាក់ព័ន្ធប្រទេសទាំងពីរ រិះរកវិ​ធីពង្រី​ក​ស​ហប្រតិបត្តិការក្នុងវិស័យនេះបន្ថែមទៀត។ ជាងនេះទៀត ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ   បា​ន​សម្ដែងនូវការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាង កម្ពុជា និ​ង​​​ម៉ាឡេស៊ីលើគ្រប់វិស័យ រួមមាន ពាណិជ្ជកមុ្ម និងការវិនិយោគ ការអភិវឌ្ឍឧស្សា ហកម្ម​ហា​ឡា​​ល់ ការពារជាតិ សន្តិសុខ ទេសចរណ៍ កសិកម្ម និងការអប់រំផងដែរ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ​បា​ន​​ប្ដេ​ជ្ញាសម្របសម្រួលវិធានការចាំបាច់ នានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងវិនិយោ​គ​​​រវាប្រទេសទាំងពីរ។ ថ្នាក់ដឹនាំនៃ ប្រទេសទាំងពីរ ក៏បានសម្ដែងនូវការពេញចិត្ត​ចំពោះវឌ្ឍ​ន​ភា​ព​​ដែលសម្រេចបានដោយផ្នែក ឯកជន និងសាធារណៈ ក្នុងការជំរុញពាណិជ្ជកមុ្ម និងវិនិ​យោ​​គ​៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort