នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញមកដល់កម្ពុជា សម្រាប់ដំណើរទស្សនិកច្ចផ្លូវការរយៈពេល៣​ថ្ងៃនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ -ឯកឧត្ដមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវ បាន​ដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ តាមជើង​យ​ន្ត​​ហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈ​ពេលបីថ្ងៃ​(ពី​ថ្ងៃ​ទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩) ដែលជាការតបតាមការអញ្ជើញ​របស់សម្ដេច​អគ្គ​មហា​​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ។

អញ្ជើញទទួលដំណើរមកដល់របស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី នៅ​ព្រ​លា​​ន​យន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្ដម អូស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអម​នា​យ​ក​រដ្ឋមន្ត្រី និងមន្ត្រីអ្នកមុខ អ្នការជាច្រើនរូបទៀត។ បើតាមកម្មវិធីដែលបាន​គ្រោង​ទុក ក្នុងអំឡុងទស្សនកិច្ចនេះ ឯកឧត្ដមនាយករដ្ឋមន្រ្តីម៉ាឡាស៊ី នឹងអញ្ជើញធ្វើបឋកថា ​ពិ​សេ​​សនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលជួបសម្ដែង​ការគួរ​ស​ម ដាច់ដោយឡែក​ពីគ្នាជា​មួ​យ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះ​រា​ជា​ណាចក្រកម្ពុជា និងសម្តេច​អ​គ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ឯកឧត្ដម ម​ហាធា មហាម៉ាត់ ក៏នឹង​ជួប​ប្រ​ជុំ​ទ្វេ​ភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដែលនៅក្នុង​ឱកាសនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹ​ង​​ពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិ​បត្តិ​ការ​ទ្វេ​ភា​គី។ ជាមួយនេះដែរ នា​យក​រដ្ឋ​ម​ន្រ្តី​​​ទាំ​ងពីរ ក៏នឹងផ្លាស់ប្តូរទស្សនគ្នាលើបញ្ហាតំបន់ និងអន្តរ​ជា​តិ​ដែលមានផល​ប្រយោជន៍​រួម​ផ​ង​ដែរ។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញ​ជាអ​ធិ​បតីក្នុងពិធីចុះហត្ថលេខាលើឯក​ សា​រ​មួ​យចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។ ក្នុង​អំ​ឡុ​ង​ពេលស្នាក់នៅរាជធានីភ្នំពេញ    ឯ​ក​​ឧត្ដមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កា នៅ​វិមានឯករាជ្យ និងគោរព​ព្រះ​វិញ្ញា​ណក្ខន្ធ នៅមណ្ឌបព្រះករុណា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដ​ម​ សីហនុ «ព្រះបរមរតនកោដ្ឋ» អតី​តព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ក្នុងដំណើរ​ទ​ស្ស​​​​នកិច្ចផ្លូវការ របស់ឯកឧត្ដម ម​ហា​ធា មហាម៉ាត់ នាយក​រដ្ឋ​មន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅ​កម្ពុ​ជា នឹងរួមចំណែកកាន់​តែប្រ​សើ​រ​ក្នុ​ងការពង្រឹង និងធ្វើឱ្យ​កាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណ​ង​មិត្តភាព និងកិច្ចសហប្រតិបត្តិ​ការ​ជិតស្និទ្ធ ដ៏ល្អរវាង​កម្ពុជា​និងម៉ាឡេស៊ី ទាំងនៅក្នុងក្រប​ខ័​ណ្ឌ​​ទ្វេភាគី តំបន់ និងអន្តរជាតិ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort