របៀបវារៈចំនួនបួននឹងត្រូវពិភាក្សា និងអនុម័ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាសប្ដាហ៍នេះ

ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ -របៀបវារៈ​ចំនួនបួន នឹងត្រូវដាក់ឆ្លង ពិភាក្សា និងអនុម័ត ក្នុងសម័យប្រជុំពេញអង្គ​គ​ណៈ​​​រដ្ឋ​មន្ត្រី នាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែ​សី​ហា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​​​ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

របៀបវារៈទាំងនោះរួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពីសំណង់។ ២- សេចក្តីព្រាង​ឯ​ក​សា​រ​កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២០-២០២២។ ៣-សេចក្តីព្រាងរបាយការ​ណ៍​ស្វ័​យ​វាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការ​សហប្រជាជាតិប្រឆាំង​អំ​ពើពុករលួយ(អ៊ុនកាក់, UNCAC) ជុំទី២នៅកម្ពុជា។ ៤-បញ្ហាផ្សេងៗ  សំណើសុំការយល់​ព្រ​ម​​ពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ ៤.១- កិច្ចព្រមព្រៀងរ​វា​ង​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល​ពិសេសហុង​កុង​នៃ​​សាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិប​កេ​ង​​​បន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ៤.២- ពិធីសារទី២ ស្តីពីការកំណត់ច្រក​ទ្វារ​ព្រំ​ដែ​ន​ឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការ​ដឹកជញ្ជូនឆ្លង​កា​ត់​ទំនិញ៕

ដោយជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា