អង្គការសុខភាពពិភពលោក(WHO)ប្រចាំតំបន់អាស៊ីប៉ាស៊ីហ៊្វិកមានជំនឿថាកម្ពុជា នឹងជម្នះបាននូវរាល់ជំងឺនានាសម្រាប់សុខុមាលភាពរបស់ប្រជាជន

ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ — ឯកឧត្ដម វេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការសុខភាពពិភពលោក​(WHO)ប្រចាំ តំបន់​អាស៊ី​ប៉ា​ស៊ីហ៊្វិកមានជំនឿជឿជាក់ថា កម្ពុជានឹងអាចឆ្លងផុត និងអាចទទួលបានជោគ ជ័យលើជំងឺ នា​​ពេលអន្តរកាលរបស់កម្ពុជា សម្រាប់សុខុមាលភាពនៃការស់នៅដ៏ល្អប្រសើរ របស់ប្រជាជន ជា​​មួយនឹ​ង​គោលដៅអភិវឌ្ឍន៍ជាតិដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់​សម្ដេចអគ្គ មហាសេនាបតីតេ​ជោ ហ៊ុន សែន នា​យ​ក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមូល ដ្ឋានសម្រាប់ការអភិវឌ្ឍកម្ពុជានោះ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះ​ប្រាប់អ្នកយក​ព័ត៌​មា​ន​ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​ក​ម្ពុ​​ជា បានអនុញ្ញាតឱ្យ ឯកឧត្ដម វេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការសុខភាព​ពិភព​លោ​ក​​(WHO)ប្រចាំតំបន់​អាស៊ី​ប៉ា​ស៊ីហ៊្វិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃ ចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ២០១៩ នេះ នៅវិមានសន្តិភាព។

វេជ្ជបណ្ឌិត Kasai បានគោរពជម្រាប​ជូន​ស​ម្ដេ​​ចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្ដមបាន មកកាន់កម្ពុជាកាលពីគ្រាមុនក្នុងទសវត្ស៍ឆ្នាំ២០០​០​ជាង ប៉ុន្តែនៅពេលដែលឯកឧត្ដមមកដល់ ពេលនេះ ឯកឧត្ដម​ក៏បានសង្កេតឃើញថា ​កម្ពុជា​មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជឿន លឿនជាទីបំផុត។

ឯកឧត្ដមក៏បានគោរពថ្លែង​អំណរ​គុ​ណជូនចំពោះសម្ដេចតេជោ ចំពោះការរីកចម្រើន ការវិវឌ្ឍនិងវឌ្ឍនភាពរបស់កម្ពុជា។ ឯក​ឧ​ត្ដ​ម​មានប្រសាសន៍ថា រាល់ជោគជ័យដែលកម្ពុជា ទទួលបាននេះ​ ជាពិសេសក្នុងការទទួល​បា​ន​សម្រេចនូវគោលដៅ ការអភិវឌ្ឍដោយចីរភាព ហើយតាមរយៈនេះដែរ​ប្រជាជន​កម្ពុជា​នៅ​ពេលនេះមានអាយុវែងជាងកាលពីទសវត្សរ៍មុនៗ។

ឯកឧត្ដមបានជម្រាបជូនសម្ដេច​តេ​ជោ​​ថា ឥឡូវនេះយើងកំពុងតែស្ថិតនៅដំណាក់កាល អន្តរកាល​មួយ ឆ្លងកាត់​ពីការ​ដោះ​ស្រា​យ​ប​ញ្ហាជំងឺរាតត្បាតបែបបុរាណមកជំងឺសម័យ នោះ សោត គឺយើងឈានមកប្រជាជន​មានជំងឺ​ ដូ​ចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជាដើម។ លើសពីនោះទៀតជំងឺ​ដែលមាន​ចរិត​ពិបា​ក​ព្យា​​បាលជាមុន ដូចជាជំងឺប៉េស្តជ្រូក និងជំងឺដទៃៗ ទៀត។ ក្នុងន័យនេះឯកឧត្ដមក៏បានគោរព​ជម្រាប​ជូនសម្តេចតេជោថា អង្គការ WHO  មានជំ នឿជឿជាក់លើកម្ពុជាជាមួយនឹងគោលដៅ​អ​ភិ​វឌ្ឍន៍ជាតិដោយចីរភាព នឹងការដឹកនាំដ៏ឈ្លាស វៃរបស់សម្ដេច គឺជាមូលដ្ឋាន​ស​ម្រា​ប់​ការ​អ​ភិ​វឌ្ឍន៍កម្ពុជានោះ កម្ពុជានឹងអាចឆ្លងផុតនិងអាច ទទួលបានជោគជ័យលើជំងឺ នាពេល​អ​ន្តរ​កា​ល​នេះ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ​ជូន​ចំពោះ​វេជ្ជ​បណ្ឌិត Kasai ដែលត្រូវបានតែងតាំង ទទួលតំណែងថ្មីជានាយកអង្គការWHO​នៅតំបន់​អា​ស៊ីប៉ាស៊ីហ៊្វិកនេះ។ សម្ដេចតេជោបានសម្តែងនូវការសប្បាយរីករាយ ​ដែលបានធ្វើជាដៃគូដ៏​ល្អ​ជា​មួយនឹងអង្គការWHO ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អទទួលបានពីប្រទេសជិតខាង ដែល តា​មរយៈ​នេះហើយ កម្ពុជាបានទប់ស្កាត់ និងទទួលបានជោគជ័យយ៉ាងច្រើនពាក់ព័ន្ធទៅ​នឹង ​ប​ញ្ហា​​ជំងឺដែលមានចរិតជាប្រពៃណី ដែលរួមមានជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស ជំ​ងឺសារ ជំងឺគ្រុនផ្ដាសាយបក្សី ហើយពាក់ព័ន្ធនឹងជំងឺអេដស៍ កម្ពុជាក៏បានធ្វើការ​ទប់ស្កា​ត់​បា​ន​​ជោគជ័យ ពុំមានការរីករាលដាល ហើយក៏មានការថយចុះផងដែរ។ ជាងនេះទៀតពា​ក់​ព័​ន្ធ​នឹង​ជំងឺសម័យថ្មីនេះ កម្ពុជាកំពុងតែសហការយ៉ាងល្អ សកម្មជាមួយនឹងអង្គការWHO ក៏ដូចជា ជា​មួយនឹងបណ្ដាប្រទេសដទៃទៀត ដើម្បីដាក់ចេញវិធានការទប់ស្កាត់ការពារកុំឱ្យជំងឺនេះ រី​ក​រា​លដាល ឬនាំមកបញ្ហាដល់ប្រជាជនកម្ពុជា ក៏ដូចជារីករាលដាល​ដល់ប្រទេស​ដទៃ​ទៀ​ត​ផងដែរ។

សម្ដេចតេជោថ្លែងបន្តថា ជាមួយគ្នានោះកម្ពុជាក៏មានទិសដៅផងដែរថា នៅ​ក្នុង​ឆ្នាំ​ ២០២៥ នេះដាក់ចេញនូវកម្មវិធីសុខភាព ធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា ហើយ​ជា​មួយនេះដែរ ក៏មានមហិច្ឆតាធ្វើយ៉ាងណាប្រែក្លាយកម្ពុជាឱ្យទៅ​ជាប្រទេសមួយ​ ដែល​មិ​ន​មា​ន​ផ្សែងបារីផងដែរ។ ជាមួយនេះដែរសម្ដេចតេជោក៏បានជម្រាបជូន​វេជ្ជបណ្ឌិត Kasai ផងដែរ ថា កម្ពុជាកំពុងតែអនុវត្តន៍នូវកម្មវិធីសន្តិសុខសង្គម ជួយដល់ស្ត្រីដែលមានផ្ទៃពោះ​ដែល​មា​ន ជីវភាពក្រីក្រ។ក្នុងនោះកម្ពុជាគឺបាននិងកំពុងតែផ្ដល់នូវប្រាក់ឧបត្ថម្ភ ដល់ស្ត្រីដែលមានផ្ទៃ ពោះ តាំ​ង​ពីពេលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ។ ដោយឡែកកម្មការិនី នៅ តាម​រោ​ង​​ចក្រវិញ​មានកម្មវិធីជួយឱ្យកម្មការិនីបានឈប់សម្រាករយៈពេល ៣ខែដោយ បានទទួល​នូវ​ប្រា​ក់​​ខែ ១២០ភាគរយ នៃប្រាក់ខែដែលត្រូវបានបើកផ្ដល់។ ជាងនេះទៀតរាជ រដ្ឋាភិបាល​ក៏បាន​ឧប​ត្ថម្ភ​ប្រា​​ក់ចំនួន ១០០ដុល្លារអាម៉េរិក ដល់ស្ត្រីកម្មការិនីដែលមានកូន ១ និង ២០០ដុល្លារអាម៉េរិក​ ដ​ល់​កម្មការិនីដែលមានកូនភ្លោះ២ ។ នេះជាកម្មវិធីសន្តិសុខសង្គម ដែលកម្ពុជាកំពុងតែជំរុញ ហើយ​តា​មរយៈកម្មវិធី​នេះរាជរដ្ឋាភិបាលសង្ឃឹមថា នឹងកាត់បន្ថយ មិនឱ្យមានជំងឺរាតត្បាត​ដល់ប្រ​ជា​ជន​កម្ពុជា ព្រោះថា បើប្រជាជនមានអាហារូបត្ថម្ភល្អ​ហើយ ជំងឺរាតត្បាតក៏វាត្រូវកាត់​បន្ថយផង​ដែ​រ ៕

ដោយជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort