សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលជួបអនុរដ្ឋមន្ត្រីការបរទេសជប៉ុន

ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Norikazu SUZUKI អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការសភា នៃប្រទេសជប៉ុន និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមមកបំពេញទស្សកិច្ចជាលើកដំបូងនៅកម្ពុជា។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងក្រោយជំនួប នោះ ថា ឯកឧត្តម Norikazu Suzuki បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ ក្នុងគោលបំណងដើម្បីបន្តការពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងជប៉ុន។ ឯកឧត្តមបានថ្លែងអំណរ គុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបសម្ដែ ងការគួរសមនាពេលនេះ ដោយសារតែឯកឧត្តមត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសកាលពីឆ្នាំកន្លងមក ដែលឯក ឧត្តមនឹងចំណាយពេលវេលាជាច្រើនធ្វើការងារនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយនេះ ក៏ជាដំណើរទស្សនកិច្ចលើកដំបូងផងដែរមកកាន់ប្រទេសកម្ពុជា។

ក្នុងជំនួបនោះឯកឧត្តមបានលើកឡើងនូវការងារមួយចំនួន ជាពិសេសទាក់ទងទៅ នឹងគម្រោងជប៉ុនដែល បានជួយដល់ ប្រទេសកម្ពុជាកន្លងមក ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ គម្រោងនានា ក្នុងរាជ ធានី ភ្នំពេញ រួមទាំងគម្រោងនៃការជួសជុលប្រាសាទផងដែរ ជាពិសេសការកសាងនូវហេដ្ឋារ ចនាសម្ព័ន្ធផ្សេងៗ មានមានដូចជាស្ពាន ផ្លូវជាដើម។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណដល់ ឯកឧត្តមអនុរដ្ឋមន្ត្រី ការបរទេសជប៉ុន ក៏ដូចជាប្រទេសជប៉ុនដែលកន្លងមកតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេស តាំងពីដំណើរការនៃការស្វែងរកសន្តិភាព ហើយកន្លងមកនេះប្រទេសជប៉ុនជាប្រទេស ដែលបានផ្ដល់ជំនួយជាច្រើនមកដល់ប្រទេសកម្ពុជា។ ជាងនេះទៀតការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏មានការចូលរួមចំណែកពីប្រទេសជប៉ុនយ៉ាងច្រើនផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា មានកត្តាពីរសំខាន់ក្នុងការអភិវឌ្ឍប្រទេសគឺកត្តាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលកត្តាទាំងពីរនេះ ជាកត្តាសំខាន់ដែលធ្វើឱ្យប្រទេសជាតិ មួយមានការអភិវឌ្ឍរីកចម្រើន។

សម្ដេចតេជោក៏បានមានប្រសាសន៍អំពី ការធ្វើកំណែទម្រង់របស់ប្រទេសកម្ពុជានាពេលកន្លងមក ហើយកំណែទម្រង់ទាំងអស់នោះធ្វើឱ្យប្រទេសកម្ពុជា មាន ការ រីកចម្រើន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ បានផ្ដាំផ្ញើតាមរយៈឯកឧត្តមអនុមន្ត្រី ការបរទេសជប៉ុន ជូនទៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo នូវការអបអរសាទរដែល ឯកឧត្ដមបានឈ្នះឆ្នោតជាបន្តទៀតនោះ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ អំពីបញ្ហាពាក់ព័ន្ធទៅ នឹងជំនួយរបស់ប្រទេសជប៉ុនថា គឺមិនត្រឹមតែការកសាងអភិវឌ្ឍន៍ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ នោះទេ ថែមទាំងបានចូលរួមការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ ដែលបានចូល រួម ចំណែកយ៉ាងសំខាន់ ក្នុងការបម្រើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។

លើសពី នេះទៅទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ អំពីវិស័យធនធានមនុស្ស ជាពិសេសការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដោយសម្ដេចបានបញ្ជាក់បន្ថែមថា ក្រៅពីជំនួយកម្ចីសម្បទាននោះ ជប៉ុនក៏បង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុង នោះ ចំនួនភ្ញៀវទេសចរជប៉ុន ក៏មានចំនួនគួរឱ្យចាប់អារម្មណ៍ និងកើនឡើងជាលំដាប់។ ពាក់ព័ន្ធ ទៅនឹងប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងភ្នំពេញសម្ដេចតេជោថ្លែងថាកន្លងទៅនេះ ជប៉ុនបានធ្វើការសិក្សា ក្នុងការរកដំណោះស្រាយ លើការដឹកជញ្ជូនដែលទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន គឺកើតមានការកកស្ទះចរាចរណ៍ ដូច្នេះសម្ដេចតេជោក៏បានស្នើសុំឱ្យក្រុមហ៊ុនជប៉ុនមកធ្វើការ អភិ វឌ្ឍទៅលើប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញនេះឱ្យឆាប់ ពិសេសការវិនិយោគ តាមប្រព័ន្ធ (BOT) ដើម្បីបម្រើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ កាន់តែមានភាពងាយស្រួលបន្ថែមទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសាធា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន