ឯកអគ្គរាជទូតជប៉ុនកត់សម្គាល់ពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ -ឯកឧត្ដម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បាន​កត់​សម្គា​ល់​ពី​វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេ​ស​ច​​រ​​ណ៍ ក្នុងខណៈពេលដែលឯកឧត្ដមបំពេញបេសកកម្មការទូតរយៈពេល៣ឆ្នាំ​​នៅព្រះរាជា​ណា​​ច​ក្រកម្ពុជានោះ។

នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រ​កម្ពុ​ជា​ បានអនញ្ញាតឱ្យឯកឧត្ដម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូ​ល​ជួប​សម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ នៅវិមាន​សន្តិ​ភា​ព​ ក្នុងខណៈដែលឯកឧត្ដមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្ដម Hidehisa HORI​N​O​U​CHI  បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រីថា ឯកឧត្ដម នឹងចាក​ចេ​ញ​ពី​រាជធានីភ្នំពេញនៅរយៈពេលពីរសប្ដាហ៍ទៀត ហើយ​ឆ្ពោះទៅកាន់ប្រទេសហូឡង់ ដើម្បីទ​ទួ​ល​តួនាទីថ្មីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេស ហូឡង់។ ឯកឧត្ដមក៏បានសម្ដែងនូវក្ដី​រីករាយ​ជា​​​ខ្លាំង ដែលឯកឧត្ដមបានសង្កេតឃើញថា ក្នុង រយៈពេល៣ឆ្នាំនៃការបំពេញបេសកកម្មការ​ទូ​ត​​នៅព្រះរាជាណាចក្រកម្ពុជា គឺសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់​រហ័​ស​​​ជាទីបំផុត ដែលក្នុងនោះ មានកំណើនយ៉ាង ខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេ​ស​ចរ​​ណ៍។ ក្នុងន័យនេះឯកឧត្ដមក៏បានគោព និង​កោតសរសើរដល់វីរភាពនៃការដឹក​នាំរបស់​ស​​ម្ដេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្ដម     Hide​hi​sa​​ HORINOUCHI ចំពោះកិច្ចប្រឹងប្រែងរបស់ឯកឧត្ដម ក្នុងការពង្រឹងទំនាក់ទំនង​រវាង​ប្រទេស​ទាំ​​ងពីរ(កម្ពុជា-ជប៉ុន) ក្នុងរយៈពេលកន្លងមកនេះ។ សម្ដេចតេចោបានថ្លែងថា ជាការ​ពិត ​ការ​​វិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែលបានកើនឡើងយ៉ាងខ្លាំង​នោះ​សោតគឺ​ទទួ​ល​​បានអំពីការប្រឹងប្រែងរបស់ឯកឧត្តមអគ្គរាជទូតជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ចូល រួមចំ​ណែ​កយ៉ាងធំនៅក្នុងបញ្ហានេះ។ ជាក់ស្ដែងជាលទ្ធផលនៃការវិនិយោគ​និងពាណិជ្ជកម្ម​រវាង​ប្រ​ទេ​សទាំងពីរកាលពីឆ្នាំ២០១៨  ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៤៤០​លា​ន​​ដុល្លា​រអាម៉េរិកតែប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែ ប៉ុណ្ណោះ ជប៉ុន​បា​ន​នាំចូលមកកម្ពុជាមានចំនួនប្រមាណ៤៤០លានដុល្លារអាម៉េរិកស្រេច ទៅ ហើយ។ ដោយ​ឡែ​​កនៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញទៅប្រទេសជប៉ុន មានចំនួនទំហំទឹក ប្រាក់ប្រមាណ១.៦​០០​លានដុល្លាអាម៉េរិក ហើយនៅក្នុងឆ្នាំ២០១៩នេះ រយៈពេលត្រឹមតែ ៥ខែ ប៉ុណ្ណោះ ទំហំ​ពា​ណិ​ជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់១.៧០០លាន​ដុល្លារ អាម៉េរិក។ សម្ដេចតេជោបានគូសបញ្ជកា់ថា នេះ​គឺជាជោគជ័យដ៏ធំនៅក្នុងបេសកកម្ម​ការទូត​របស់ឯក​ឧត្តមឯកអគ្គរាជទូតជប៉ុន ​ក្នុងការព​ង្រឹ​ងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិ​យោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃ​ទំនា​​ក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ​បានថ្លែងអំណរគុណសារជាថ្មីជូនចំពោះ ឯក​អ​គ្គ​​រាជទូតជប៉ុន ហើយក៏​បាន​ជូនពរ ឯកឧត្ដម ឯកអគ្គរាជទូត ក្នុងបេសកកម្មថ្មី ទៅកាន់​ប្រ​ទេ​​សហូឡង់ បានទទួល ជោគជ័យបន្តទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ