ប្រធានាធិបតីប្រទេសតាជីគីស្ថាន បង្ហាញពីបំណងក្នុងការនាំចូលពីក្រណាត់ សម្លៀកបំពាក់ និងផលិតផលនានាពីប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ — ​ឯកឧត្តម អេម៉ូម៉ាលី រ៉ាហម៉ុន (Emomali Rahmon) ប្រធានាធិបតី នៃសាធារ​ណរដ្ឋតាជីគី​ស្ថា​​​ន បានបង្ហាញពីបំណងក្នុងការនាំចូលពីកម្ពុជា នូវក្រណាត់ សម្លៀកបំពាក់ និងផលិតផល​នា​នា​ដែលកម្ពុជាផលិតបាន សំដៅជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងប្រទេ​ស​​ទាំ​ងពីរ ឱ្យកាន់តែប្រសើរឡើង។

នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប​ន្ទា​​​ប់​ពីជំនួបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ច​ក្រ​​កម្ពុជា និងឯកឧត្តម Emomali Rahmon ប្រធានាធិបតី នៃសាធារណរដ្ឋតាជីគីស្ថាន នា​ព្រឹក​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងឌូសាន់បេ មុនសម្ដេចតេជោអញ្ជើញចូលរួម​កិច្ច​ប្រ​​​ជុំកំ​ពូ​លលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ក្រោ​​មប្រ​ធានបទ៖ « ចក្ខុវិស័យរួមដើម្បីសន្តិសុខ និងវិបុលភាពនៃតំបន់ » ។ ឯកឧត្តម​ប្រធា​នា​ធិបតីតាជីគីស្ថាន បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះសម្ដេចតេជោនា​យ​ក​រដ្ឋ​មន្ត្រីដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកចូលរួមកិច្ចប្រជុំកំពូល CICA នៅតាជីគីស្ថា​ន​ ហើយឯក​ឧត្តមបានបង្ហាញនូវបំណងប្រាថ្នានៃការពង្រឹង និងពង្រីកទំនាក់ទំនងជាមួ​យ​​នឹង​ប្រ​​ទេសកម្ពុជា។

សម្តេចតេជោបានថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធានាធិបតីតាជីគីស្ថាន ដែលបា​​នអញ្ជើញសម្ដេចមកចូលរួមក្នុងកិច្ចប្រជុំកំពូល CICA និងបានអរគុណចំពោះការ​បដិ​ស​​ណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច ក៏ដូចជាគណៈប្រតិភូកម្ពុជា។ សម្ដេចនា​យ​ករដ្ឋមន្ត្រី​បាន​​អ​បអរសា​ទរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធានាធិបតីដែលធ្វើជាម្ចាស់ផ្ទះ​រៀបចំកិច្ច​ប្រ​ជុំកំពូ​ល​ CICA នៅទីក្រុងនៃប្រទេសតាជីគីស្ថាននេះ។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី កម្ពុ​ជា​និងតាជីគីស្ថាន បានចុះហត្ថលេខាក្នុងការកសាងទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩៥ 1995២០១៩ នៅទីក្រុង្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប៉ពីប៉ុន្តែ​រហូ​ត​​មកដល់ពេលនេះយើងពុំមានកិច្ចសហប្រតិបត្តិការអ្វីជាដុំកំភួននៅឡើយទេ ដោយពេល​នេះ​សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រីបានលើកជាការផ្ដួចផ្ដើម មួយចំនួន ទីមួយ គឺស្នើសុំតែងតាំង​ឯក​អគ្គរដ្ឋទូតពី​បណ្ដាប្រទេសរៀងខ្លួនផ្សេងៗ ដែលនៅក្បែរនេះមកកាន់ទីក្រុងនៃប្រទេស​ទាំ​ង​​​ពីរ  ហើយសម្ដេ​​ចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នឹងតែងតាំងឯកអគ្គរាជទូត​កម្ពុជា​ប្រ​ចាំ​មូស្គូ មកកាន់តាជីគីស្ថាន។ ទីពីរ ដោយសភាពការណ៍អន្តរជាតិបច្ចុប្បន្នត្រូវការឲ្យ​មានការពិ​គ្រោះ​​​យោបល់ពិ​ភាក្សា​គ្នាកម្រិតនយោបាយ និងដើម្បីសម្របសម្រួលគោលជំហរ ក៏ដូចជាការ​ពារ​ផល​ប្រយោជន៍គ្នាទៅវិញទៅមក រួមទាំងពិនិត្យលើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ​នោះ​ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ ពិនិត្យលទ្ធ​ភា​ពរៀបចំឲ្យមានអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីឲ្យមានកិច្ចពិគ្រោះយោបល់​ន​យោ​បាយរវាងក្រ​សួ​ងការបរទេសទាំងពីរ ជាពិសេសពិនិត្យមើលលទ្ធភាពនៃការកិច្ចសហប្រតិ​ប​ត្តិ​កា​រលើវិស័យ​សេ​ដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ជាដើម។ ទីបី ស្នើឲ្យ​មាន​ការផ្លាស់ប្ដូរទ​ស្ស​នកិច្ច កម្រិតខ្ពស់ពីគ្នាទៅវិញទៅមក ដើម្បីបានពិគ្រោះយោបល់កាន់​តែ​ច្រើ​​ន​ថែមទៀត។ ​ជា​មួ​យគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមព្រះករុណាព្រះម​ហា​ក្ស​​ត្របានស្នើសុំគោរ​ព​អញ្ជើញឯកឧត្តមប្រធានាធិបតី មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា តា​មពេលវេលាដ៏សមស្រប។

ឯកឧត្តម Emomali Rahmon ប្រធានាធិបតី នៃសាធារណរដ្ឋតាជីគីស្ថាន បានមាន​ប្រសា​សន៍​សម្ដែង​បំណងប្រាថ្នាចង់សហប្រតិបត្តិការជាមួយនឹងកម្ពុជាលើគ្រប់វិស័យ និងបានឯកភាពចំ​ពោះ​​​គំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការតែងតាំងឯកអគ្គរដ្ឋទូត ពីប្រទេស​រៀង​ៗខ្លួ​ន ហើយក៏បានឯកភាពឲ្យមានអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និ​ង​បានអះអាងថា នឹងណែនាំរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនឲ្យបង្កើតក្រុមពិគ្រោះយោបល់ជា​មួ​យ​​នឹងសមភាគីកម្ពុជា។ ទាក់ទងនឹងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិ​ច្ច​ កសិកម្ម ក៏ដូចជាវិនិយោគរួមគ្នា ជាពិសេសក្នុងវិស័យឧស្សាហកម្ម ប្រទេសតាជីគី​ស្ថាន​មាន​បំណងនាំចូលពីកម្ពុជានូវក្រណាត់ និងផលិតផលសម្លៀកបំពាក់ ដែលកម្ពុជាផលិតបាន​ដើម្បី​ជំរុញ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងសុំឱ្យ​បង្កើត​វេ​ទិ​កា​រធុរ​កិច្ចរវាងប្រទេសទាំងពីរផងដែរ។​ ក្រៅពីនេះស្នើ​ឲ្យមានការជំរុញឲ្យមានការរីក​ចម្រើន ​ខា​ង​​វិស័យទេសចរណ៍ និងឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយភ្នាក់ងាររបស់អង្គការសហ​ប្រ​ជា​​ជាតិនានា។ ​

ឯកឧត្តមប្រធានាធិបតីបានអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី​មកបំពេញ​ទ​ស្ស​ន​កិច្ចផ្លូវការនៅតាជីគីស្ថានជាថ្មីតាមពេលវេលាសមស្រប ដើម្បីជំរុញកិច្ចសហប្រតិ​បត្តិ​កា​រ​លើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។​ ឯកឧត្តមប្រធានាធិបតីក៏បានស្នើ​ស​ម្ដេ​ចតេជោពាំនាំនូវការអរគុណ ចំពោះព្រះករុណាព្រះមហាក្សត្រកម្ពុ​ជា ដែលបានអញ្ជើញ​ឯក​ឧត្ត​មប្រធានាធិបតីដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។

សម្តេចតេជោ​នាយ​ក​រដ្ឋ​ម​ន្ត្រី​ក៏បានថ្លែងអំណរគុណចំពោះការឆ្លើយតបជាវិជ្ជមានគាំទ្រនូវគំនិតផ្ដួចផ្ដើមនានា ជាពិ​សេ​ស​ការបង្កើតគណៈកម្មការចម្រុះដើម្បីគាំពារវិនិយោគ ​ហើយសម្តេចក៏អរគុណឯកឧត្តម​ប្រធា​នា​ធិបតី នៃសាធារណរដ្ឋតាជីគីស្ថាន ​ដែ​ល​បា​នបង្ហាញពីបំណងចង់នាំចូល​សម្លៀ​កបំ​ពាក់​និងសាច់ក្រណាត់ ផលិតផលរបស់កម្ពុជា។​ សម្តេចតេជោបានបញ្ជាក់ដែរថា សម្តេចនឹង​អ​ញ្ជើ​ញមកបំពេញទស្សនកិច្ចនៅប្រទេសតាជីគីស្ថាននេះ​សារជាថ្មីម្ដងទៀត ហើយនឹង​ចុះហត្ថ​លេ​ខា​លើអ្វីដែលបានព្រមព្រៀងគ្នា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ