ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់គំនិតផ្ដួចផ្ដើមសម្រាប់ការធ្វើទំនើបកម្មបច្ចេកវិទ្យា អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយឌីជីថល

សៀមរាប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់គំនិតផ្ដួចផ្ដើមជាអាទិភាពមួយចំនួន ដើម្បីឱ្យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលជាចរន្តនៃការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ ការធ្វើទំនើបកម្មបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល ការបង្កើនទំនុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងផ្ដល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្នុងពីធីបើកកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ី លើកទី១៦(AMS) ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ» ដែលមានគណៈប្រតិភូជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងពិភពលោកនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គំនិតផ្ដួចផ្ដើមជាអាទិភាពទាំងនោះផ្ដោតលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ ការអភិវឌ្ឍបច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងការបង្កើតឡើងនូវកាលានុវត្តភាពនៃបច្ចេកវិទ្យាឌីជីថល។

ទន្ទឹមនេះ បង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។ សម្ដេចតេជោក៏បានលើកឡើងពីការពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ គុំនំគុំគួន ការជរប្រមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្អប់ខ្ពើម រើសអើងបង្កឱ្យមានអរិយភាព បង្កជម្លោះជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិត ធ្វើឱ្សភាពការណ៍មានភាពតានតឹង។

ជាមួយគ្នានេះ ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់នៃការផ្សាយព័ត៌មានដែលបង្កឱ្យកើតមានអរិយភាព និងផលប៉ះពាល់ផ្សេង នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សម្ដេចតេជោក៏បានជំរុញឱ្យយកចិត្តទុកដាក់បង្កើនសមត្ថភាពយល់ដឹងទាំងផ្នែកបច្ចេកទេស វិជ្ជាជីវៈ ដើម្បីដើរទាន់តម្រូវការទីផ្សារ ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្តសភាពការណ៍សកលលោក។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីត្រូវមានភាពវ័យឆ្លាត និងចេះបត់បែនទៅតាមស្ថានភាពជាក់ស្ដែង និងការវិវត្តបច្ចេកវិទ្យាទំនើប ដើម្បីប្រឈមនឹងការប្រកួតប្រជែងទីផ្សារក្នុងយុគសម័យឌីជីថល។

សម្ដេចតេជោក៏បានគូសបញ្ជាក់ផងដែរ ពីកសាងគោលនយោបាយក្របខ័ណ្ឌយុទ្ធសាស្ត្រ បទប្បញ្ញត្តិច្បាប់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបទប្បញ្ញត្តិស្តង់ដារសុវត្ថិភាពឌីជីថល ដែលជាកត្តាចាំបាច់ក្នុងការគ្រប់គ្រងសិត្ថិភាពទិន្នន័យការធ្វើពាណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រឆាំងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្ក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម
beylikdüzü escort escort beylikdüzü beylikdüzü escort