ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបានយាងចូលរួមការប្រារព្ធខួប២៥ឆ្នាំ នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គររ( ICC-Angkor )នៅសាធារណរដ្ឋបារាំង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យស្ដេចយាងមកដល់កម្ពុជាវិញហើយតាមព្រះទីនាំងយន្តហោះពិសេស នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ ប្រកបដោយព្រះរាជសុវត្ថិភាព។
យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណាព្រះមហាក្សត្រនឯព្រលានយន្ត ហោះអន្តរជាតិភ្នំពេញមានវត្តមាន សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធាន ព្រឹទ្ធសភា សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងការពារជាតិ ព្រមទាំងរាជវង្សានុវង្ស និងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀត។
គួរបញ្ជាក់ដែរថា គណៈកម្មាធិការ អន្តរជាតិដើម្បី សម្របសម្រួល កិច្ច គាំពារ និង អភិវឌ្ឍន៍តំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រ អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ ( ICC-Angkor ) បាន រៀបចំកិច្ច ប្រជុំ បច្ចេកទេស លើក ទី ៣១ និង កិច្ចប្រជុំពេញអង្គលើក ទី ២៥ ព្រមទាំង ប្រារព្ធពិធី អបអរសាទរខួប២៥ ឆ្នាំនៃការបង្កើត អាយស៊ីស៊ី អង្គរកាលពីថ្ងៃទី ៤ និងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០ ១ ៨ នៅ ទី រួមខេត្តសៀមរាប ។ ការរៀបចំ ពិធី អបអរសាទរ ខួប ២៥ ឆ្នាំ នៃ ការបង្កើត ICC-Angkor នេះមានគោលបំណង សាទរភាព ជោគជ័យដែល កើតចេញ មកពីយន្តការរបស់ស្ថាប័នមួយ នេះក្នុងការជួយ កិច្ចការអភិរក្ស និង អភិវឌ្ឍ ន៍សម្បត្តិវប្បធម៌បុរាណរបស់បណ្ដា ប្រទេស ជាសមាជិក ដែល បច្ចុប្ប ន្ន ICC-Angkor ក៏កំពុងក្លាយជាគំរូមួយបង្ហាញទៅបណ្តាប្រទេសនានាលើសកលលោកទៀតផង។ គណៈកម្មាធិការអាយស៊ីស៊ី អង្គរ( ICC-Angkor ) បាន បង្កើតឡើង នៅ ឆ្នាំ ១៩៩៣ ក្រោយសនិ្នសីទ អន្តរជាតិ លើក ទី ១ ស្តីពីអង្គរនៅ ទីក្រុងតូក្យូប្រទេសជប៉ុនតាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយការបង្កើត ICC-Angkor នេះធ្វើឡើង ក្រោយពេលដែលប្រាសាទអង្គរវត្ត បានដាក់ បញ្ចូលជាសម្បត្តិ បេតក ភណ្ឌមនុស្សជាតិ របស់អង្គការយូណេស្កូ នៅ ថ្ងៃទី ១៤ ធ្នូ ឆ្នាំ ១៩៩២ ។ សកម្មភាពនិង សមិទ្ធផល ដែល ICC-Angkor បាន អនុវត្តន៍កន្លងមកនោះ គឺ ការជួសជុលប្រាសាទ និង អភិរក្ស បេតិកភណ្ឌគម្រោងបណ្តុះបណ្តាលថែទាំប្រាសាទស្រាវជ្រាវ និង អភិវឌ្ឍន៍លើកតម្លៃរមណីយដ្ឋាន អង្គរតាមរយៈ ក្រមប្រតិបត្តិអង្គរសាង សង់សារមន្ទីរ ព្រះនរោត្តម សីហនុ- អង្គរ និង សារមន្ទីរកុលាលភាជន៍អង្គរនៅភូមិតានី និង សាងសង់ សារមន្ទីរវាយនភណ្ឌ ប្រពៃណី អាស៊ីអាគ្នេយ៍ ជាដើម ។ សមាជិកនៃ អាយស៊ីស៊ី – អង្គរមាន ចំនួន ៣៧ ប្រទេសមកពី ទ្វីប ៥ និង មាន អង្គ ការ អន្ត រ ជាតិ ចំនួន ១៣ ទៀត ចូលរួម ជា សមាជិក ដែរ ។ បណ្តាប្រទេស ទាំងនោះរួម មាន ៖ ប្រទេសបារាំង អាល្លឺម៉ង់ អូស្ត្រាលីប៊ែលហ្សិក ប្រ៊ុយណេ កម្ពុជា កាណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាម៉េរិ ក រុស្ស៊ីក្រិច ហុងគ្រី ឥណ្ឌា ឥណ្ឌូ ណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុច ហ្សំបួរ ម៉ាឡេស៊ីម៉ិចស៊ិច ន័រវែសនូវែលសេឡង់ ហូឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភព អង់គ្លេស អៀរឡង់ ខាងជើង សាធារណរដ្ឋ កូរ៉េ ចិន សិង្ហ បុរី ស្រីលង្កា ស៊ុយអែត ស្វីសបថៃ ទុយណេស៊ី និង វៀតណា ម។
គួររម្លឹកដែរថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ មហាក្ស ត្រនៃព្រះរាជា ណា ចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យស្ដេចយាងទៅចូល រួមក្នុងពិធី ប្រ រ ព្ធខួប២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ( ICC-Angkor )នៅសាធារណរដ្ឋបារាំង កាលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩៕