សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបនាយករដ្ឋមន្រ្តីវៀតណាម មុនពិធី គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ នៅទីក្រុងហាណូយ

ភ្នំពេញ ថ្ងៃទី០៣ ខែឧសភា ​ឆ្នាំ២០១៩ -ក្នុងខណៈអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គម   ​និ​យ​​មវៀតណាម នារាត្រីថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ​ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​​ន នាយករដ្ឋ មន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ង្វៀ​​ន សួនហ៊្វុក នាយករដ្ឋ​មន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជា (TVK) បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តម នាយក​រដ្ឋ​មន្រ្តីវៀតណាម បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម និង ឯក​ឧ​ត្ត​​ម​ផ្ទាល់​សូម​សម្ដែងនូវការគោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ នាយក​រដ្ឋម​ន្រ្តី​ ដែលបាន​ឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាល និ​ង​​កងទ័ពនៃប្រ​ទេសកម្ពុជា អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹក អាញ់ ដែលជាមេដឹក​នាំ​ដ៏​ឆ្នើមរបស់ប្រទេស និងប្រជាជនវៀតណាមជាបងប្អូន។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ អរគុណជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី វៀ​តណាម ដែលបានជួយសម្រួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ  ​ស​ព​​ ឯ​ក​ឧត្តម ឡេ ឌឹកអាញ់ ដែលជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែល ​មា​ន​គុ​ណបំណាច់ជួយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការ ទប់​ស្កា​ត់​មិនឱ្យវិលត្រឡប់មកវិញ នៃរបបប៉ុល ពត។ សម្តេចតេជោនាយករដ្ឋមន្រ្តី​មានប្រ​សា​សន៍​បន្តថា សម្តេចនឹងសរសេរសារដ៏មានសារៈសំខាន់ លើសៀវភៅក្រាំងមាស នៃការចូលរួម រំ​លែ​ក​ទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយ ជូនដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹក អា​ញ់​។​ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានរៀបរាប់ពីប្រវត្តិ នៃការជួបសន្ទនាជាមួយ ឯកឧត្តម ឡេ ឌឹក​អាញ់ ទាំងក្នុងពេលនៅមន្ទីរពេទ្យ និងការងារផ្សេងៗ ដោយបានចាត់ទុកថា ឯកឧត្តម ឡេ ឌឹក​អាញ់ គឺជាមេដឹកនាំកំពូលរបស់វៀតណាម ដែលបានជួយដល់កម្ពុជាទាំងផ្នែកស៊ីវិល និង​កង​កម្លាំងប្រ​ដាប់អាវុធ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា នេះគឺជាលើកចុង ក្រោយ​នៃ​ការអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ ពិសេសការបញ្ជាក់​ពីការ​គោរ​ព​ស្រ​ឡាញ់ក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយ។

សម្តេចតេជោមានប្រសាសន៍​ប​ន្ត​​​ថា វត្តមានរបស់សម្តេច និងគណៈប្រតិភូនៅពេលនេះ ក៏បានបញ្ជាក់ពីការគោរព​ស្រឡាញ់​ពី​គ្នាទៅវិញទៅមក ក្នុងនាមជាប្រជាជនដែលធ្លាប់តែ ជួយគ្នាក្នុងគ្រាមានការលំបាកដូចគ្នា​កា​ល​ពី​អតីតកាល។ ក្នុង​ជំនួបពិភាក្សាគ្នានោះដែរ មេដឹក នាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក៏​​​បានពិភាក្សាគ្នាផងដែរ ពីជំនួបក្នុងអាហារពេលព្រឹក នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុង​ឱ​កា​ស​ដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមវេទិកាខ្សែ ក្រវាត់ និងផ្លូវ លើកទី២ ស្តីពីកិច្ចសហប្រតិ​ប​ត្តិ​ការអន្តរជាតិ។ ជាមួយគ្នានេះភាគីទាំងពីរក៏បាន ធ្វើការពិភាក្សាផងដែរ ទាក់ទិនទៅនឹង​ទំនាក់​ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ៕

ដោយជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort