មេដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ា ឯកភាពគ្នាក្នុងការបន្តជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសា​ធារណរ​ដ្ឋ​ស​ហ​ភា​ព​មី​​យ៉ាន់ម៉ា បានឯកភាពគ្នា ក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ និងវិស័យ​ផ្សេ​ងៗទៀតឱ្យកាន់តែប្រសើរឡើង។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់​អ្នកយកព័​ត៌​មា​ន​ បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា និងលោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃ​សា​ធារណរ​ដ្ឋ​ស​ហ​ភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុង​ខណៈដែលលោកជំទាវបានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅ​ព្រះ​រាជាណាចក្រកម្ពុជា។

លោកជំទាវ អោង សានស៊ូជី  បានមានប្រសាសន៍ថា នេះគឺជា​លើ​ក​​ទីមួយហើយ ដែលលោកជំទាវបានមកកាន់​ព្រះ​រា​ជា​ណាចក្រកម្ពុជា ដើម្បីមកជួបចរចា​ជា​មួ​យ​​សម្ដេចតេ ជោ ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកទំ​នា​ក់​ទំនងប្រទេសទាំងពីរ ឱ្យកាន់​តែ​រីក​ច​ម្រើន និង​សកម្មកាន់តែខ្លាំងឡើងថែមទៀត។ លោក​ជំ​ទាវក៏បានលើកឡើងអំពីកិច្ច​សហប្រ​តិ​ប​ត្តិការ លើវិស័យវប្បធម៌ សាសនា និងវិស័យអប់រំក៏​ដូច​ជា​វិស័យសេដ្ឋកិច្ចផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ចំពោះការលើក ឡើងនូវគ​ម្រោ​ង​កិច្ចសហប្រតិបត្តិការសំខាន់ៗ រវាងប្រទេសទាំងពីរ (កម្ពុជា-មីយ៉ានម៉ា) ដែល​លោក​ជំ​ទា​វ​ អោង សានស៊ូជី បានលើកឡើង។ សម្ដេចតេជោបានគូសបញ្ជាក់ថា ទាក់ទងនឹង បញ្ហា​​វប្ប​ធ​ម៌​ នៅឆ្នាំ២០២០ខាងមុខនេះគឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង​ប្រទេស ទាំងពីរ (កម្ពុ​ជា​-មីយ៉ាន់ម៉ា) ដូច្នេះគប្បីណារៀបចំរួមគ្នាធ្វើសកម្មភាព ឱ្យមានភាពអធិកអធម និង​ជំ​រុ​ញ​វិស័​យ​ទេសចរណ៍ប្រទេសទាំងពីរ ជាពិសេសខេត្តសៀមរាប និងខេត្តបាហ្គាន ដែល​ជាខេត្តពោរ​ពេ​ញ​​ទៅដោយប្រាង្គប្រាសាទបេតិកភណ្ឌ។ ពាក់ព័ន្ធទៅនឹងវិស័យសាសនា សម្ដេចតេជោ​បា​ន​មា​នប្រសាសន៍ថ្លែងអំណរគុណដល់សហភាពមីយ៉ាន់ម៉ា ដែលបាន អនុញ្ញាតឱ្យកម្ពុជា​សាង​ស​ង់​​នូវព្រះវិហារនៅទីនោះ និងបានថ្លែងអំណរគុណដល់សហភាព មីយ៉ាន់ម៉ាផងដែរ ដែល​បាន​ជួ​យបណ្ដុះបណ្ដាសាមណសង្ឃកម្ពុជា ឱ្យបានទទួលការបណ្ដុះ​បណ្ដាលអប់រំនៅទីនោះ  ដែ​ល​​រហូតមកទល់សព្វថ្ងៃនេះមានសាមណសង្ឃចំនួន ៩៤អង្គ​ហើយ​ដែលបានបញ្ចប់ការសិក្សា​នៅ​ប្រទេសមីយ៉ាន់ម៉ា និងមានចំនួន៤អង្គទៀតកំពុងបន្តការ​សិក្សា។ ពាក់ព័ន្ធនឹងវិស័យអប់រំ ស​ម្ដេចតេជោបានលើកឡើងថា ធ្វើយ៉ាងណាឱ្យមានការ​ជំរុញអនុវត្តន៍នូវលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយគ្នារួចមកហើយៗ ក៏បាន​ស្នើឱ្យមានការផ្លាស់ប្ដូរ និស្សិតកម្ពុជា និងនិស្សិតមីយ៉ាន់ម៉ាទៅវិញទៅមក និងស្នើឱ្យមាន​ការរៀបចំបញ្ជូនសិស្សមកបន្តការសិក្សា​នៅ​​កម្ពុជា ដោយមានការគាំទ្រពីរដ្ឋាភិបាលប្រទេស​ទាំងពីរ។ ជាងនេះទៀត សម្ដេចតេ​ជោ​នា​យ​​ករដ្ឋមន្ត្រី ក៏បានផ្ដល់អាហារូបករណ៍ចំនួន ១០​កន្លែងដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បី​ផ្ដ​ល់​ឱ​កាសឱ្យនិស្សិតប្រទេសមីយ៉ាន់ម៉ា បានមកបន្តការ​សិក្សានៅកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០​២០​ខា​ងមុខនេះ។

ដោឡែកពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សម្ដេចតេជោបានស្នើសុំឱ្យមានការពិនិត្យ​មើ​​ល ការយកពន្ធត្រួតគ្នា បញ្ហាកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងវិស័យដទៃទៀតដែ​ល​ប្រ​ទេស កម្ពុជា និងមីយ៉ាន់ម៉ា មានសក្ដានុពលជំរុញឱ្យមានការរីកចម្រើនឱ្យកាន់តែធំធាត់ឡើង ជា​​ពិសេសការបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារអាម៉េរិក ឱ្យបានកាន់តែធំឡើង​ជាង​នេះ​ទៀត​។ ចំពោះរាល់កិច្ចការដែលបានលើកឡើងខាងលើនេះ លោកជំទាវ អោង សានស៊ូជី និ​ង​ស​ម្ដេ​ចតេជោ ហ៊ុន សែន បានឯកភាពគ្នាក្នុងការជំរុញវិស័យសំខាន់ៗនេះ ហើយក៏បាន​ផ្ដល់​ការ​ទុក​ចិត្តដល់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរជំរុញការងារនេះបន្តទៀត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort