សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១

ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករ សិល្បការិនី មកពីបណ្ដា​ខេ​ត្ត ក្រុងប្រមាណជាង១.០០០នាក់ បានមកជួបជុំគ្នានៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នា​រ​សៀ​​ល​ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០​១​៩ ដើម្បីប្រារព្ធពិធីអបអរសាទរទិវា “វប្បធម៌ជាតិ ៣មីនា” លើកទី២១ និងពិធីបិទ​មហោស្រ​ព​សិល្បៈ​យុវជននៅទូទាំងប្រទេសលើកទី១ ក្រោមអធិបតីភាព​ដ៏​ខ្ព​ង់​​ខ្ពស់របស់សម្តេចអគ្គ​ម​ហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុ​ជា និងសម្តេចកិត្តិ​ព្រឹ​ទ្ធ    ប​ណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន។

បើតាមរបាយការណ៍បានបង្ហាញថា កម្ពុជា ត្រូវបានចាត់ទុកជាប្រទេសមានអរិយធម៌​​​វប្បធម៌ដ៏រុងរឿងមួយតាំងពីបុព្វកាល តែ​អរិយធម៌ និងវប្បធម៌នេះ ត្រូវបានជាន់ពន្លិចបាត់បង់ គ្មានសល់ក្នុង​របបកម្ពុជាប្រជាធិ​ប     តេ​យ្យ​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របស់បនប្រល័យពូជ សាសន៍ ប៉ុល ពត។ អរិយធម៌ និងវប្បធម៌របស់​កម្ពុ​ជា​ត្រូ​វបានកសាង និងរស់រៀនជាថ្មីទាំងត្រដាប ត្រដួសក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នៅពេល​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបាន  វាយផ្តួលរំលំ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវប្បធម៌​របស់​ខ្មែរ​ឡើងវិញ រហូត សម្រេចបង្កើតឱ្យមានទិវា “វប្បធម៌ជាតិ ៣មីនា” នៅឆ្នាំ១៩៩៨។ ការ​ប្រា​រព្ធ​ទិ​វា “វប្បធម៌ជាតិ ៣មីនា” ដើម្បីជំរុញ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុម​យុ​វ​វ័យ​ឱ្យស្រឡាញ់​ វប្បធម៌របស់ជាតិ។ ការប្រារព្ធទិវា “វប្បធម៌ជាតិ ៣មីនា” លើកទី២១ នៅ​ឆ្នាំ​២០១៩នេះ នឹងត្រូវ ធ្វើឡើង ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដូចឆ្នាំ២០១៨ផង​ដែរ។​

យោងតាមសារាចរណែនាំស្តីពីការរៀបចំទិវា “វប្បធម៌ជាតិ ៣មីនា” សម្តេចតេជោ ហ៊ុន សែ​​ន​ បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ និង​​ជាឱកាសដើម្បីរម្លឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើង  ដែ​​លបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់​កូន​ចៅ​ជំនាន់ក្រោយ។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់រៀប​ចំប្រារព្ធទិ​វាវ​ប្បធម៌ជាតិឡើងសំដៅជំរុញការផ្សព្វផ្សា​យ បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមន​សិ​កា​រស្នេហាជាតិដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែល​មា​នកាតព្វកិច្ចចូលរួមថែរក្សាការពារឱ្យស្ថិតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌​     ច​ម្រុះ​​នៃសហគមន៍ជនជាតិនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាបាននូវឯកភាពជាតិ សាម​គ្គី​ភាព សន្តិភាព និងការអភិវឌ្ឍ។

គួរបញ្ជាក់ដែរថា ការប្រារព្ធទិវា​វប្បធ​ម៌​នេះ មានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ​ទាំង​អស់ ពិសេសយុវជនចូលរួមអនុវត្តន៍ឱ្យកាន់តែសកម្មថែមទៀតនូវចំណុចជាសារវន្តរួមមាន៖ លើ​ក​កម្ពស់មនសិការ និងស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកនូវចំណេះដឹង ជំនាញ បច្ចេក​ទេ​ស​សិល្បៈ វប្បធម៌ សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ ចម្រុះនៃ​សហ​គមន៍ជនជាតិនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាចលករនៃសាមគ្គីភាព ឯកភាពជាតិ សុ​​ខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។ ទន្ទឹមនេះ បង្កើនការយល់​ដឹងឱ្យកាន់តែច្បាស់​អំពី​តម្លៃ​ពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកប ដោយថាមពលខ្ពស់ ក្នុង​ការ​រួម​ចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវា និង ផលិតផលវប្បធម៌ សម្រាប់​​គោល​ដៅ​ពាណិជ្ជកម្ម និងទេសចរណ៍។ លើកទឹកចិត្តឱ្យមានការ ចូលរួមក្នុងការសិក្សា​ស្រាវ​ជ្រាវ ឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្សល្អនូវរាល់ ឯកសារ បេតិកភណ្ឌវប្បធម៌​គ្រ​ប់ប្រភេទ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួនព្រមទាំងធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួម​ចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់​ប​ន្ថ​​យ​ភាពក្រីក្ររបស់ប្រជាជនក្នុងន័យបង្កើនការងារ និងកាលានុវត្តភាពដល់ប្រជាពលរដ្ឋ​ទាំង​អ​ស់ ជាពិសេសយុវជនឱ្យខិតខំបង្កបង្កើនស្នាដៃ​វប្បធម៌ថ្មីៗប្រកបដោយគុណភាព។ ជំរុញឱ្យ​មាន​ការចូលរួមដោយការទទួលខុសត្រូវរបស់ យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ប្រ​​ក​ប​ដោយនិរន្តរភាព និងសន្តិភាព ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿសាសនា​និង​ពណ៌សម្បុរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort