ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញ​ជាអធិបតីក្នុង​ពិធីបូកសរុបលទ្ធផល​ការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ​សម្រាប់អនុវត្តបន្តឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាអ្នកច្បាប់

នៅទីស្តីការគណៈរដ្ឋមន្ត្រី នាល្ងាច​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញ​ជាអធិបតីដ៏​ខ្ពង់ខ្ពស់ ក្នុងពិធីបូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើកទិស​ដៅ​សម្រាប់​អនុវត្ត​បន្តឆ្នាំ​២០១៩ របស់ក្រុម​ប្រឹក្សាអ្នកច្បាប់។

ក្រុមប្រឹក្សាអ្នកច្បាប់​ត្រូវបាន​បង្កើតឡើង​តាំងពីឆ្នាំ១៩៩៤ បានរួមចំណែក​បំពេញ​តួនាទីយ៉ាងសកម្ម និង​ពេញលេញ បន្ទាប់ពីព្រះ​រាជាណាចក្រកម្ពុជា ទទួលបានសន្តិភាពពេញលេញតាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ របស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សា​អ្នកច្បាប់មា​នតួនាទី និងភារកិច្ច សិក្សា និងផ្តល់យោប​ល់ជូនក្រ​សួង ស្ថាប័ន និ​ង​គណៈ​រដ្ឋមន្ត្រី អំពីសេចក្តី​ព្រាងច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្ត សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងទាំ​ងឡាយ​ជាមួយ​អន្តរជាតិ ដែលបណ្តាក្រសួង ស្ថាប័នផ្ញើមក​សុំការ​សម្រេច​ពីគណៈ​រដ្ឋមន្ត្រី។ ជួយទីស្តីការគណៈ​រដ្ឋមន្ត្រីក្នុងកា​រចាត់ចែង​ផ្ញើសេចក្តីព្រាង​ច្បាប់ជូនស្ថាប័ននីតិប្បញ្ញត្តិ ពិនិត្យ និងអនុម័ត និងសម្របសម្រួលឱ្យមា​នតំណាងរាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បា​ប់នៅស្ថាប័ន​នីតិប្បញ្ញតិ្ត។ ជួយទីស្តីការគណៈរដ្ឋ​មន្ត្រីក្នុងការរៀបចំ​បែបបទ​ថ្វាយព្រះមហាក្សត្រសូម​ឡាយព្រះហស្តលេខា​លើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់។ ជួយទីស្តីការគណៈរដ្ឋមន្ត្រីសហការ​ជាមួយ​ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំសេចក្តីព្រា​ងចម្លើយរ​បស់ស​ម្តេចតេជោ​នាយករដ្ឋមន្ត្រី តបនឹង​សំណួរ​របស់​តំណាងរាស្ត្រ ស្របតាម​មាត្រា៩៦នៃរដ្ឋធម្មនុញ្ញ។ តាមដាន​ឃ្លាំមើលលើកា​រអនុវត្ត និងផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត។

សម្រាប់លទ្ធផលកា​រងារ នៅក្នុងឆ្នាំ២០១៨ កន្លងមកនេះ ក្រុមប្រឹក្សាអ្នកច្បាប់ និងអគ្គលេខា​ធិការ​ដ្ឋាន​ក្រុមប្រឹក្សា​អ្នកច្បាប់ ១.សមាជិកក្រុមប្រឹក្សាអ្ន​កច្បាប់បាន​ពិនិត្យ និងផ្តល់យោបល់​លើសេ​ចក្តីព្រាង​ច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ ក្នុងកិច្ចប្រជុំ​អន្តរក្រសួង ចំនួន​៤២លើក។ សមាជិក​ក្រុម​ប្រឹក្សា​អ្នកច្បាប់​បានពិនិត្យ និងផ្តល់យោបល់លើ​សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគិតយុត្តផ្សេងៗ ក្នុងកិច្ច​ប្រជុំជំនាញ​បច្ចេកទេស ចំនួន៦៤លើក។ កិច្ចប្រជុំផ្ទៃក្នុងក្របខ័ណ្ឌក្រុម​ប្រឹក្សាអ្នកច្បាប់ ចំនួន៦៧លើក។ កិច្ចប្រជុំនៅក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ចំនួន ៨លើក។ កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះប​ណ្តាល​ផ្សេងៗចំនួន១០៣​លើក។ កិច្ចប្រជុំតាក់តែង​សេចក្តី​ព្រាងច្បាប់ និងលិខិតបទ​ដ្ឋានគតិ​យុត្តជាមួយ បណ្តាក្រសួង-ស្ថាប័នផ្សេងៗចំនួន៣លើក។ សរុបមកនៅ​ក្នុងឆ្នាំ២០១៨នេះក្រុមប្រឹក្សាអ្នក​ច្បាប់បាន​ចូលរួមប្រជុំ និងពិនិត្យ និងផ្តល់យោប​ល់នៅក្នុងកិច្ចប្រជុំនានា ចំនួន២៨៧លើក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort