ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីរួមខេត្តត្បូងឃ្មុំ

(FN-ត្បូងឃ្មុំ)៖ អគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាងនៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មីរបស់កម្ពុជា ត្រូវបានបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយចំពោះការដាក់ឲ្យប្រើប្រាស់សមិទ្ធផលសម្រាប់ទីរួមខេត្តត្បូងឃ្មុំ។ ជាពិសេសការបានជួបជាមួយប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលធ្លាប់បានជួយសម្តេចក្នុងពេលធ្វើសង្រ្គាមប្រយុទ្ធជាមួយទាហានចក្រពត្តិអាមេរិក និងទាហាន​វៀតណាមខាងត្បូង ដែលពេលនោះសម្តេចមានអាយុត្រឹមប្រមាណ ១៨ឆ្នាំប៉ុណ្ណោះ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបន់ស្រន់សម្តេចឲ្យទទួលមរណភាព គឺជាបណ្តាសាសម្រាប់ពួកគេ។ សម្តេចថា សម្តេចគង់តែស្លាប់ទេ តែយ៉ាងហោចណាស់ ក៏៤០ឆ្នាំទៀតដែរ ហើយអ្នកប្រមាថសម្តេច ក៏គង់តែស្លាប់ដូចគ្នា។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយចំពោះការដាក់ឲ្យប្រើប្រាស់សមិទ្ធផលសម្រាប់ទីរួមខេត្តត្បូងឃ្មុំ។ ជាពិសេសការបានជួបជាមួយប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលធ្លាប់បានជួយសម្តេចក្នុងពេលធ្វើសង្រ្គាមប្រយុទ្ធជាមួយទាហានចក្រពត្តិអាមេរិក និងទាហានវៀតណាមខាងត្បូង ដែលពេលនោះសម្តេចមានអាយុត្រឹមប្រមាណ ១៨ឆ្នាំប៉ុណ្ណោះ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបន់ស្រន់សម្តេចឲ្យទទួលមរណភាព គឺជាបណ្តាសាសម្រាប់ពួកគេ។ សម្តេចថា សម្តេចគង់តែស្លាប់ទេ តែយ៉ាងហោចណាស់ ក៏៤០ឆ្នាំទៀតដែរ ហើយអ្នកប្រមាថសម្តេច ក៏គង់តែស្លាប់ដូចគ្នា។

– សម្តេចតេជោ បានថ្លែងថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៧០ មានបងប្រុសម្នាក់មានភរិយាមានផ្ទៃពោះ ហើយស្នើសម្តេចដាក់ឈ្មោះកូនគាត់។ ដោយសារតែសម្តេចមិនរំពឹងថា បានវិលត្រឡប់ព្រោះការចូលសមរភូមិដ៏ក្តៅគគុកនៅក្នុងខេត្តត្បូងឃ្មុំ សម្តេចក៏ដាក់ឈ្មោះឲ្យកូនប្រុសនោះថា «សែន» មកដល់បច្ចុប្បន្នឈ្មោះទារកដែលសម្តេចដាក់ឲ្យនោះ ក៏នៅមានជីវិតផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់ខេត្តត្បូងឃ្មុំនេះ គឺជាដែនដីសមរភូមិសង្រ្គាមដ៏ស្រួចស្រាវមួយ ហើយក៏ជាតំបន់រងទម្ងន់គ្រាប់បែក អាមេរិកផងដែរ។ សម្តេចតេជោថា សង្រ្គាមពីអតីតកាលនោះ គឺជាការបង្ហាញឲ្យឃើញពីការបែកបាក់ក្នុងសង្គមជាតិខ្មែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលធ្វើសង្រ្គាមលើសមរភូមិ កាលពីអតីតកាលសម្តេចមិនដែលនឹកស្មានថា សម្តេចបានមកធ្វើជា នាយករដ្ឋមន្រ្តី ដូចពេលបច្ចុប្បន្ននេះឡើយ។ តែការផ្តល់ពរជ័យពីទេវតាឲ្យសម្តេចបានធ្វើជានាយករដ្ឋមន្រ្តី ជាការផ្តល់ឱកាសឲ្យសម្តេចបានសាងសង់ សមិទ្ធផលសម្រាប់ជាតិ រួមទាំងសាលាខេត្តត្បូងឃ្មុំផងដែរ។

– សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា ការបើកសម្ពោធដាក់ឲ្យប្រើប្រាស់សាលាខេត្តត្បូងឃ្មុំនេះ គឺជារំលឹកនូវប្រវត្តិសាស្រ្តពីអតីតកាលផងដែរ។ សម្តេចតេជោថ្លែងថា សម្តេចរីករាយចំពោះវឌ្ឍនភាពរបស់ខេត្តត្បូងឃ្មុំ ជាពិសេសាលាខេត្ត។ សម្តេចបានអរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយជ្រោមជ្រែងឲ្យសាលាខេត្តត្បូងឃ្មុំលេចចេញជារូបរៀង។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាមរយៈរដ្ឋបាលថ្នាក់ក្រោមជាតិថ្មីនៅក្នុងខេត្តត្បូងឃ្មុំ និងស្ថាប័ននានា អាចចាប់ផ្តើម និងធ្វើប្រតិភូកម្មបែកចែកមុខងារ ឬធនធាន សម្រាប់ប្រជាធិបតេយ្យនៅមូលដ្ឋាន។

– សម្តេចតេជោ ហ៊ុន សែន ថា បើទោះបីបច្ចុប្បន្នមិនទាន់អ៊ូអរ តែថ្ងៃមុខនឹងអ៊ូអរជាមិនខាន។ សម្តេចក៏បានអំពាវនាវប្រជាពលរដ្ឋនៅតំបន់ដទៃ ដែលចង់ស្គាល់ខេត្តត្បូងខ្មុំឲ្យមកទស្សនកិច្ច និងទស្សនាខេត្តថ្មីមួយនេះ។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា បើសម្តេចជាអ្នករកស៊ី សម្តេចនឹងមកសង់ផ្ទះដើម្បីលក់ដោយបង់រំលោះក្នុងតម្លៃទាបជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទីរួមខេត្តត្បូងឃ្មុំនេះ ហើយក៏អាចសង់សណ្ឋាគារផងដែរ ព្រោះនៅខេត្តត្បូងឃ្មុំនេះ មានតំបន់ប្រវត្តិសាស្រ្ត គឺរាជធានីរបស់ស្តេចកន។

– សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា បើពិនិត្យពីអតីតកាល និងមកពេលបច្ចុប្បន្ន គឺកម្ពុជាកំពុងដើរបានយ៉ាងឆ្ងាយ តាមរយៈការបង្កើតនូវ សមិទ្ធផលជាច្រើន ជាក់ស្តែងខេត្តត្បូងឃ្មុំថ្មី មានសកលវិទ្យាល័យសម្តេច ហេង សំរិន សម្រាប់បណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខរដ្ឋាភិបាលចិន នឹងជួយសាងសង់មន្ទីរពេទ្យបង្អែកដ៏ធំមួយសម្រាប់ពិនិត្យ និងព្យាបាល ប្រជាពលរដ្ឋ ដែលសម្តេចធ្លាប់បានស្នើសុំទៅរដ្ឋាភិបាលចិន នាពេលកន្លងទៅ។

– ឆ្លើយតាមសំណូមពររបស់ប្រជាពលរដ្ឋដែលធ្វើឡើងតាមទំព័រ Facebook នោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យបង្កើតសាលា មានតាំងពីកម្រិតបឋម រហូតដល់វិទ្យាល័យ។

– សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅដល់អ្នកសន្យា និងអួតអាងថា ការដំឡើងប្រាក់ខែមន្រ្តីរាជការ ព្រោះតែជាការទាមទាររបស់ពួកគេនោះ ឲ្យល្មមឈប់ហើយ និងគួរចេះខ្មាសគេផង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់បៀវត្សរ៍ចេះតែ ហើយការផ្តល់សេវាដូចជាទឹក និងភ្លើងចេះតែថយចុះ នេះជានយោបាយគាំពារ ដល់អ្នកក្រខ្សត់។ សម្តេចថា ជាសមិទ្ធផលកើតចេញពីសន្តិភាព ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរួមគ្នារក្សាការពារនូវសុខសន្តិភាពនេះ និងត្រូវប្រឆាំងដាច់ខាតចំពោះចលនានាំដល់អារិភាពទាំងនៅក្នុងសង្គម។

– សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនដឹកនាំប្រទេស ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់និន្នាការនយោបាយ គឺអាចរួមរស់ជាមួយគ្នាបានគ្រប់គ្នាទាំងអស់។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកពាក្យស្លោកមួយរំលឹកដល់ប្រជាពលរដ្ឋថា «ចាបមួយនៅក្នុងដៃ ប្រសើរជាងចាប់២០នៅលើមេឃ» ក្នុងន័យនេះ គឺសម្តេចចង់ឲ្យប្រជាពលរដ្ឋពិចារណាឲ្យបានច្បាស់លាស់មុននឹងការធ្វើសម្រេចចិត្តជ្រើសរើសមេដឹកនាំជាតិ។ សម្តេចថា សុខសន្តិភាព ដែលមានក្នុងដៃនាពេលបច្ចុប្បន្នគឺមានតម្លៃបំផុត។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពផុយស្រួយនៃសង្រ្គាមដែលសម្តេចបានលើកឡើងនោះ គឺការបែកបាក់ក្នុងសង្គមខ្មែរ និងការជេរប្រទេច បណ្តាសាគ្នាតាមទំព័រ Facebook ពីអ្នកមាននិន្នាការនយោបាយផ្សេងគ្នា។

– សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវបាន ប៉ុលពត បំផ្លិចបំផ្លាញអស់ហើយ ហើយក្រោយរបបនេះត្រូវផ្តួលរលំការ រស់នៅលំបាកខ្លាំងណាស់ តែក្រោមការដឹកនាំដ៏ត្រឹមត្រូវបានធ្វើឲ្យគ្រូៗ មន្រ្តីរាជការមានប្រាក់បៀវត្សរ៍សមរម្យ ហើយកម្មករ កម្មការិនី ទទួលបានប្រាក់ខែ ក៏កាន់តែខ្ពស់ផងដែរ។ ចំណូលប្រជាពលរដ្ឋដែលនៅឆ្នាំ២០០០ មានជាង ២០០ដុល្លារ តែបច្ចុប្បន្នមានចំណូលជាង ១ពាន់ដុល្លារក្នុងមួយឆ្នាំ។ សម្តេចថា សមិទ្ធផលទាំងនេះ គឺកើតចេញពីការខិតខំខ្លាំងណាស់របស់រាជរដ្ឋាភិបាល។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើកម្ពុជា គ្មានការធ្វើរដ្ឋប្រហារបស់លោកសេនាប្រមុខ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ និងការកកើតរបប ប៉ុល ពត ទេនោះ មកដល់ពេលបច្ចុប្បន្ននេះ ចំណូលប្រជាពលរដ្ឋក៏អាចខ្ពស់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់ និង៣នាក់ទៀតបាត់ខ្លួន, ទាហានម៉ារ៉ុករងរបួសធ្ងន់-ស្រាល៥នាក់ និងបាត់ខ្លួនម្នាក់ ដោយសារការវាយប្រហារនៅប្រទេសអាហ្រ្វិកកណ្តាល ពីសំណាក់ពួកឧទ្ទាម។

– សម្តេចតេជោ ហ៊ុន សែន បានចូលរួមសម្តែងមរណទុក្ខចំពោះទាហានខ្មែរ ដែលការពារឲ្យទាហានម៉ារ៉ុករហូតស្លាប់ម្នាក់ និងបាត់ខ្លួន៣នាក់ ព្រោះការវាយប្រហារ។ អ្នកស្លាប់មានឈ្មោះ ភឹម សំ មានស្រុកកំណើតនៅសៀមរាប។

– សម្តេចតេជោ អំពាវនាវដល់អង្គការសហប្រជាជាតិ ឲ្យទទួលខុសត្រូវខ្ពស់ចំពោះពលីកម្មរបស់ទាហានកម្ពុជា ហើយសម្តេចក៏ចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

– សម្តេចនាយករដ្ឋមន្រ្តី បានស្នើឲ្យឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ពិនិត្យឲ្យបានច្បាស់ថា តើករណីទាហានខ្មែរម្នាក់ទៀត ដែលបាត់ខ្លួននោះជាករណីចាប់ជម្រិត ឬយ៉ាងណា? បើជាករណីចាប់ជម្រិត ត្រូវប្រឹងប្រែងជួយអន្តរាគមន៍

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣៣នាទីព្រឹកថ្ងៃដដែលនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort