សម្តេចប្រធានសភាកម្ពុជាជំរុញឱ្យសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកទាំងអស់ បង្កើនភាគរយសមាជិកភាពជាស្ត្រីឱ្យបានច្រើន

សៀមរាប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ — សម្តេចប្រធានរដ្ឋសភាកម្ពុជាបានលើកឡើងថា ការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី គឺជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយជំរុញឱ្យ​សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកទាំងអស់ ចូលរួមក្នុងការបង្កើនភាគរយសមាជិកភាពជាស្ត្រី ក្នុងក្របខ័ណ្ឌនីតិ ប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ព្រមទាំងវិស័យឯកជនឱ្យបានកាន់តែ​ច្រើនបន្ថែមទៀត។

ថ្លែងបើកកិច្ចប្រជុំសមាជិកសភាស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៤ខែមករា ឆ្នំា ២០១៩នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ភាព អង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី គឺជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ សម្ដេចពញាចក្រីបានបញ្ជាក់ថា បើតាមការសិក្សារបស់ធនាគារពិភពលោក​បានធ្វើការសន្និដ្ឋានថា  នៅពេលដែលបណ្តាប្រទេសនានាផ្តល់តម្លៃដល់ស្រ្តី និងក្មេងស្រី ធ្វើការវិនិយោគទៅលើបញ្ហាសុខភាព ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការចូលរួម​ក្នុង វិស័យសេដ្ឋកិច្ច ការគ្រប់គ្រងចំណូល ការក្លាយជាម្ចាស់ធុរកិច្ចដោយខ្លួនឯង ពេលនោះ មិនមែនតែស្រ្តី និងក្មេងស្រីទំាងនោះទេ ដែលទទួលបានផលប្រយោជន៍ តែផលប្រយោជន៍ នេះ បានដល់ក្រុមគ្រួសារ និងកូនចៅរបស់ពួកគេ ព្រមទាំងសហគមន៍ សង្គម និងសេដ្ឋកិច្ច របស់ប្រទេសទំាងមូលផងដែរ ។

សម្តេចពញាចក្រីបានជំរុញឱ្យសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកទាំងអស់ ចូលរួមក្នុងការបង្កើន ភាគរយសមា ជិកភាពជាស្ត្រី ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ព្រមទាំង វិស័យឯកជនឱ្យបានច្រើន ព្រោះវាមានសារៈសំខាន់ក្នុងការរួមចំណែកឈាន ទៅសម្រេចបាន សុខុមាលភាពសង្គមសម្រាប់ស្ត្រី និងក្មេងស្រី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក ទាំងមូល។

សម្តេចបានបន្តថា បច្ចុប្បន្ននេះសម្រាប់កម្ពុជា បានយកចិត្តទុកដាក់ក្នុងការប្រកាន់យកនូវ វិធានការច្បាស់លាស់ ក្នុងការផ្តល់ភាពអង់អាចដល់ស្ត្រី និងជំរុញសមភាពយេនឌ័រ ដោយ ដាក់បញ្ចូលបញ្ហានេះក្នុងគោលនយោបាយជាតិ និងតាមស្ថាប័ននានា។ ទន្ទឹមនេះ ក្រសួង​កិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេនាធិការក្នុងការអភិវឌ្ឍស្រ្តី បាន​បំពេញ នូវតួនាទីគួរជាទីមោទនៈ ក្នុងការរៀបចំឱ្យមានក្របខ័ណ្ឌគតិយុត្ត ការផ្តួចផ្តើមគំនិត និងការ​អនុវត្តរបៀបវារៈគោលនយោបាយទាក់ទងនឹងសមភាពយេនឌ័រ ពិសេសផែនការយុទ្ធ សាស្រ្តនារីរតនៈទី១, ទី២, ទី៣ និងទី៤(ឆ្នាំ២០១៨-២០២៤)។

តែទោះជាយ៉ាងណាក្តីប្រទេសកម្ពុជានៅតែ យកចិត្តទុកដាក់បន្តការកែលម្អ នូវចំណុច ជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី សំដៅបង្កើនការចូលរួមរបស់ស្រ្តីក្នុងទីផ្សារពលកម្ម និងចាប់ យកឱ្យបាននូវតំណែងជាអ្នកដឹកនំា ក៏ដូចជាការជំរុញឱ្យស្រ្តីចូលរួមនៅក្នុងការធ្វើសេចក្តី​សម្រេចចិត្តផ្នែកនយោបាយ និងកសាងនូវយន្តការគាំពារសុវត្ថិភាពសង្គមចំពោះស្រ្តី​និងក្មេង ស្រី។ សម្ដេចប្រធានរដ្ឋសភាបានចាត់ទុកកិច្ចប្រជុំនាពេលនេះ ជាវេទិកាមួយដ៏មាន​សារៈសំខាន់ផ្តល់ឱកាសឱ្យប្រតិភូទាំងអស់ អាចចែករំលែកនូវបទពិសោធន៍ សមិទ្ធផលទាំង ឡាយ ដែលប្រទេសនីមួយៗសម្រេចបានរួម និងការពង្រឹងភាពជាដៃគូ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីសម្រេចបាននូវគោលការណ៍ដ៏មានប្រសិទ្ធភាពខ្ពស់៕

ដោយ ឃុត សៅ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort