សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងព័ត៌មានពិភាក្សាឡើងវិញអំពីការផ្លាស់ប្ដូរ ប្រព័ន្ធទូរទស្សន៍អាណាឡូក ទៅឌីជីថល

ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើ​ឱ្យ​ក្រ​សួង​ព័ត៌មាន និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពិភាក្សាគ្នាឡើវិញអំពីការប្ដូ​រប្រព័ន្ធ​ទូរ​ទស្សន៍ ពីប្រព័ន្ធអាណាឡូក ទៅជាប្រព័ន្ធឌីជីថល ដែលនៅក្នុងក្របខណ្ឌអាស៊ានបានកំ​ណ​ត់​ត្រឹ​មឆ្នាំ២០២០ ខណៈដែលកម្ពុជាបានស្នើសុំទៅដល់ឆ្នាំ២០២៣នោះ។

ក្នុងពិធីជួបជុំប្រចាំឆ្នាំជាលើកទី៣ ដើ​ម្បីសំណេះសំណាល និងពិសារបាយសាមគ្គី​ជា​មួយអ្នកសារព័ត៌មាន ប្រមាណជិត ៥០០០នាក់ នា​ល្ងា​ច​ថ្ងៃសុក្រ ៦កើត ខែបុស្ស សំរឹទ្ធិស័ក ព.​ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅ​មជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេ​ជោ​នា​​យករដ្ឋមន្ត្រី ថ្លែងថា បញ្ហានេះវាមានចំណោទពីរយ៉ាង ចំណោទទីមួយ គឺបណ្ដា​ប្រទេ​ស​ជិត​ខា​ង​យើង និងទទួលរងផលប៉ះពាល់ពីការផ្សព្វផ្សាយប្រព័ន្ធអាណាឡូក​របស់យើងទៅលើ​ប​ណ្ដា​ខេត្តដែលនៅជាប់តាមព្រំដែនជាមួយនិងប្រទេសកម្ពុជា ឯចំណោទទីពីរ នៅពេលនោះ​ប្រ​ព័​ន្ធ​អាណាឡូក មិនត្រូវបានក្រុមហ៊ុនផលិតសម្ភារៈបរិក្ខាសោតទស្សន៍យកមក​ប្រើប្រាស់​ទៀត​ទេ​ ដូច្នេះឧបករណ៍នៅទីនោះ គឺនឹងជួបការលំបាក ជាពិសេសសម្ភារៈដែលទាក់ទងនិង​គ្រឿង​ប​ន្លា​ស់​នេះ។ ដូច្នេះគួរតែពិភាក្សាគ្នាលើបញ្ហានេះឡើងវិញ ថាតើយើងត្រូវដកថយមក​កម្រិត​ត្រឹ​ម​ប៉ុនណា ​ឬក៏យើងអាចធ្វើតាមលទ្ធភាព ដែលថាតើក្រុមហ៊ុនណាដែលមានលទ្ធភាព ស​ម្រា​ប់​ការឈានទៅមុនបាន គឺក្រុមហ៊ុននោះត្រូវទៅមុន ឯក្រុមហ៊ុនណាទៅក្រោយ គឺទៅ​ក្រោ​យ​ កុំរង់ចាំមួយពេលទៅទាំងអស់នោះ។​

នេះជាចំណុចដែលខ្ញុំគួរនឹងត្រូវបានលើក ដើម្បីយក​មក​ពិចារណា រួមគ្នាដោះស្រាយបញ្ហានេះ ដើម្បីឱ្យដើរទាន់នូវបច្ចេកវិទ្យានៃយុគសម័យ ឌីជី​ថ​ល​​​របស់យើង។ ពាក់ព័ន្ធនិងច្បាប់ ដែលទាក់ទងនិងការគ្រប់គ្រងសារព័ត៌មាន សម្ដេចតេជោ​ថ្លែ​ងថា យើងមានរួចមកហើយនៅច្បាប់ស្ដីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ប៉ុន្តែសូមពិនិត្យ​មើ​ល​​ថា គប្បីមានចំណុចណាខ្លះ ដែលត្រូវធ្វើវិសោធនកម្ម។ យើងតម្រូវឱ្យមានច្បាប់ចំនួន​បី​ឱ្យ​ទៅ​ជាមួយគ្នា ច្បាប់ទីមួយ គឺរបបសារព័ត៌មានឆ្នាំ១៩៩៥ ច្បាប់ទីពីរ ច្បាប់​ស្ដីពី​សិទ្ធិ​ទទួ​ល​ព័ត៌​មា​ន ដែលយើងកំពុងតែធ្វើសេចក្ដីព្រាងច្បាប់ ឯច្បាប់មួយទៀតដែលត្រូវតែមាននោះ គឺច្បាប់​ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលសេចក្ដីព្រាងច្បាប់ទាំងបីនេះ ត្រូវតែមានសង្គត៌ភាព​ជា​មួ​​យគ្នា។

សម្ដេចបានលើកឡើងថា នៅក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុប នៅទីក្រុងព្រុចសែល កាល​ពី​ពេ​​លកន្លងមក ​បណ្ដាប្រទេសអឺរ៉ុបភាគច្រើនស្ទើរតែទាំងស្រុងដែល​ឡើងថ្លែងយោបល់នៅ​ក្នុង​កិច្ច​​ប្រជុំ ដោយគ្មានប្រទេសណាមួយដែលភ្លេចអំពីឧក្រិដ្ឋកម្មប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាព័ត៌​មា​ន​ក្លែងក្លាយនោះទេ សូម្បីតែប្រទេសដែលគេហៅថាគោរពនូវសិទ្ធនៃការបញ្ចេញមតិ ក៏បង្កើ​ត​នូ​វ​ការព្រួបារម្ភអំពីបញ្ហាដែលទាក់ទងជាមួយនិង ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និង​ព័ត៌មានក្លែង​ក្លា​យ​ រហូតដល់ប្រទេសខ្លះនៅអឺរ៉ុបដែលគេហៅថា បិតាប្រជាធិបតេយ្យក៏ត្រូវតែមានច្បាប់រារាំង ដើ​ម្បីដាក៉ទណ្ឌកម្មទៅលើ ព័ត៌មានក្លែងក្លាយ និងដាក់ទណ្ឌកម្មទៅលើការរំលោភបំពាន​ទៅ​លើ​​បច្ចេកវិទ្យា​ព័ត៌​មាននេះផងដែរ។ ដូច្នេះខ្ញុំស្នើឱ្យមានការពិភាក្សាឱ្យច្បាស់ទៅលើបញ្ហានេះ ដើ​ម្បីយើងលើកជាក្របខណ្ឌនៃការគ្រប់គ្រង ប៉ុន្តែខប៉ុន្តែើងលើកជាក្របខណ្ឌនៃការគ្រប់គ្រងលះ៌មាក្លែងក្លាយងាឡូកច្ចុប្បន្ននេះតិភាពមួយ្ញុំសុំទាញការចាប់អារម្ន៍ថា ច្បាប់ទាំងអស់​ត្រូវ​មានសង្គត៌ភាពជាមួយគ្នា បំពេញឱ្យគ្នាទៅវិញៅមក​រាប់ជាមួយនិងក្រមព្រហ្មទណ្ឌ​ដែល​យើ​​ង​កំពុងតែប្រើប្រាស់នេះផងដែរ ដើម្បីផ្ដន្ទាទោសទៅលើបទល្មើសបច្ចេកវិទ្យាព័ត៌មាន។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មានជាលើកទី៣នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី​មាន​​ប្រ​សា​សន៍ថា ប្រព្រឹត្តទៅក្រោមបរិយាកាសសុខសន្តិភាពមួយ ដែលយើងទើប​តែប្រារព្ធខួបអនុ​ស្សា​​រីយ៍​លើកទី២០ នៃថ្ងៃបញ្ចប់សង្គ្រាមទាំងស្រុងតាមរយៈនយោបាយឈ្នះ ឈ្នះ និងបន្ទាប់​ពី​ខួប ៤០ឆ្នាំនៃការផ្ដួលរំលំរបប ប៉ុល ពត ដែលបានផ្ដល់ឱកាសបានឱ្យយើងរស់រានមានជីវិត​ដ​ល់​​​ពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរដល់​អ្នក​សារព័ត៌មានទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ​ក្នុងរយៈ​ពេ​ល​កន្លងមកនេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort