សម្ដេចតេជោនាយករដ្ឋមន្ត្រី ឯកភាពទៅនឹងសំណើមួយចំនួន របស់សមាគមគ្រឹះស្ថានឧត្ដមសិក្សា ដើម្បីពង្រឹងគុណវុឌ្ឍិជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯ​ក​ភា​ព​ទី​១. បង្កើតក្រុមការងារគុណវុឌ្ឍិជាតិ ដើម្បីចូលរួមពិនិត្យកែសម្រួល​គុណវុឌ្ឍិជាតិកម្ពុជា, ទី២. ប​ង្កើតក្រុមការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយក្រសួងអប់រំ និងទី៣. ប​ង្កើ​ត​ក្រុ​មការងាររវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា ជាមួយក្រសួងសុខាភិបាល ដែលជាសំ​ណើ​របស់សមាគមគ្រឹះស្ថានឧត្ដមសិក្សា សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពវិស័យអប់រំ​នៅ​កម្ពុ​ជា​។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង​ដូច្នេះប្រាប់​អ្ន​ក​​យកព័ត៌មាន បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បា​ន​អនុញ្ញាតឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលដឹកនាំ ដោយលោក ហេង វ៉ាន់ដា ចូល​ជួ​ប​​សម្ដែងការគួរសម នាព្រឹកថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី០២ ខែមករា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។ ក្នុង ជំនួបនោះ លោក ហេង វ៉ាន់ដា បា​ន​ជ​ម្រា​ប​ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពីសកម្ម ភាពរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សានា​ឆ្នាំ​ក​ន្ល​​ងមក ដែលពាក់ព័ន្ធទៅនឹងវិស័យអប់រំ វិស័យមនុស្សធម៌ រួមទាំងបញ្ហាសង្គមផងដែរ។

លើ​ស​ពីនោះទៅទៀត​ លោកក៏បានជម្រាបជូនសម្ដេចតេជោ​អំពីយុទ្ធសាស្ត្ររបស់ សមាគមគ្រឹះ​ស្ថា​​ន​ឧត្តមសិក្សាផងដែរ។ ជាងនេះទៀតនៅក្នុងជំនួបនោះ លោក ហេង វ៉ាន់ដា ក៏​បានគោរព​ស្នើ​សុំសម្ដេចតេជោនាយករដ្ឋមន្រ្តី ទីមួយៈ មេត្តាពិចារណា បង្កើតក្រុមការងារគុណវុឌ្ឍិជាតិ ដើ​​ម្បី​ចូលរួមពិនិត្យកែសម្រួលគុណវុឌ្ឍិជាតិកម្ពុជា។ ទីពីរៈ ស្នើសុំបង្កើតក្រុមការងាររវាង​ស​មា​គ​ម​គ្រឹះ​​ស្ថានឧត្តមសិក្សាជាមួយក្រសួងអប់រំ និង ទីបីៈ បង្កើតក្រុមការងាររវាង​សមាគម​គ្រឹះ​​ស្ថាន​ឧត្ត​មសិក្សាជាមួយក្រសួងសុខាភិបាល។

ការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក​របស់​សមាគមគ្រឹះស្ថានឧត្តមសិក្សាលើវិស័យអប់រំនៅកម្ពុជា លើវិស័យមនុស្សធម៌ និងលើវិស័​យ​​សង្គមផងដែរ។ ពាក់ព័ន្ធជាមួយនឹងសំណើដែលលោក ហេង វ៉ាន់ដា បានលើកឡើង សម្ដេ​ច​​តេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍សម្រេចថា៖ ទី១- សម្តេចបានយល់ស្រប​បង្កើតឱ្យ​មា​​នគណៈកម្មការរួមមួយរវាងស្ថាប័នដែលពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់, ទី២- ប្រ​​គ​​ល់ការងារជូន​ ឯកឧត្តម​ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន​ ជា​ប្រ​ធា​ន​គ​ណៈកម្មការ និងទី៣- បង្កើតលេខាធិការដ្ឋានមួយនៅក្រោមចំណុះក្រសួងអប់រំ ដែល​នឹង​មា​ន​គណៈកម្មការមួយចំណុះ។ បន្ទាប់ពីគណៈកម្មាធិការនេះបង្កើតរួចហើយ​ គណៈកម្មការ​ត្រូវ​ពិ​និ​ត្យបង្កើតយន្តការ​ និងរៀបចំពិនិត្យឡើងវិញ នូវអនុក្រឹត្យពាក់ព័ន្ធទៅនឹងអនុក្រឹត្យស្ដីពី​គុណ​វុឌ្ឍ​​ជាតិដែលជាធម្មនុញ្ញភាពសម្រាប់វិស័យអប់រំ។

ទន្ទឹមនឹងនេះដែរ​នៅក្នុងជំនួបនោះ​សម្តេច​តេ​ជោបានកត់សម្គាល់ឃើញថា ឆ្នាំកន្លងមក គឺមានសំណើយ៉ាងច្រើន ពាក់ព័ន្ធទៅនឹង​ការអនុ​​គ្រោះពន្ធលើបរិក្ខាអប់រំ។ល។ ប៉ុន្តែជំនួបលើក នេះគឺពុំមានសំណើរច្រើនឡើយ តែផ្ទុ​យ​ទៅ​វិញ​គឺមានតែ​សំ​ណូមពរដែលទាក់ទងទៅនឹងការ បង្កើនគុណភាព ប្រសិទ្ធភាពនៃដំណើរ​ការ​ការ​ងារ​លើវិ​ស័​យ​អប់រំ។

គួរបញ្ជាក់ដែរថា សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែល​ចងក្រងឡើងដោយគ្រឹះស្ថានឧត្តមសិក្សាជាច្រើននៅកម្ពុជា ក្នុងបំណងចូលរួមជាមួយរាជ រដ្ឋាភិ​បា​ល​​​​ក្នុងការលើកកម្ពស់ការសិក្សានៅថ្នាក់ឧត្តមសិក្សាឱ្យកាន់តែល្អប្រសើរឡើង៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort