សុន្ទរកថា ឯកឧត្តម ប៊ិន ឈិន ​ថ្លែងក្នុងពិធីខួបលើកទី ១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៧ សាខាកាកបាទក្រហម​កមកម្ពុជា ខេត្តតាកែវ

សុន្ទរកថា​ ឯកឧត្តម ប៊ិន ឈិន ឧបនាយក​រដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុម​ការងារថ្នាក់ជាតិចុះជួយ ខេត្តតាកែវ ​ថ្លែងក្នុងពិធីខួបលើកទី ១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៧ – សាខាកាកបាទក្រហម​កមកម្ពុជា ខេត្តតាកែវ

តាកែវ ​ថ្ងៃទី​ ០៤​ ខែ​ ឧសភា​ ឆ្នាំ​​​ ២០១៧

  • ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
  • ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមាជិក​-សមាជិកា​ យុវជន និងអ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត​ យុវជន កាយរិទ្ធិខេត្ត យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បងប្អូន​ជន​​​រួមជាតិ​ទាំងអស់ ជាទីមេត្រី​!

          ថ្ងៃនេះ​ ​ខ្ញុំមានកិត្តិយស និងមានសេចក្តីរីករាយជាអនេកដោយបានមកចូលរួមនៅ​​ក្នុង​ពិធី ខួបលើកទី ១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៧ នៅ សាខាកាកបាទក្រហម​​កម្ពុជា ខេត្តតាកែវ ដែលតែងបានប្រារព្វ​ធ្វើ​ឡើងក្នុង​គោលដៅ រួម​ចំណែក​ លើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា​ ​​  នៅក្នុងបុព្វហេតុ​មនុស្សធម៌​ ​  ជា​ពិ​សេសការ​ជួយ​សំរាលទុក្ខលំបាក​​របស់បងប្អូនប្រជាជ​ន ដែលទទួលរងនូវគ្រោះ​ថ្នាក់ដោយសារគ្រោះ​​មហន្ត​រាយ​គ្រោះអាសន្ននានា ​ហើយកំពុងត្រូវការនូវជំនួយសង្រ្គោះបន្ទាន់។

               ជាការពិត ការប្រារព្វមីទ្ទិញនាពេលនេះ បានបង្ហាញឱ្យប្រជាជនខេត្តតាកែវគ្រប់ៗ​រូបបាន​យល់ និង​ជ្រួតជ្រាប​កាន់​តែច្បាស់បន្ថែមទៀត អំពីសកម្មភាពមនុស្សធម៌ និងបញ្ហាប្រឈមជា​សកល​នានា ដែលបាន​ក្លាយ​ជា​ក្តី​កង្វល់រួមនៃចលនា​កាកបាទក្រហម-អឌ្ឍចន្ទក្រហម​ ហើយចាំបាច់​ត្រូវ​រួមគ្នា​គិតគូរ ​និងរកដំណោះស្រាយ សម្រាប់ជួយសង្រ្គោះជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមាន​ប្រសិទ្ធិភាព។ កិច្ចការទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរខេត្ត ក្នុងការកាត់​បន្ថយនូវអត្រា នៃភាពក្រីក្រ និងដោះស្រាយបាននូវ ទុក្ខលំបាកមួយចំនួនរបស់ប្រជាជន​ និងជនរង​គ្រោះ​ក្នុង​ខេត្ត។

               ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ Éកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនជាតិ-អន្តរជាតិ ដែលជានិច្ចកាលតែងតែ អញ្ជើញចូលរួមក្នុង​អង្គមីទ្ទិញ ដ៏មាន​សារៈសំខាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និង​ជានិច្ច​កាល​តែងតែ​ផ្តល់នូវការ​គាំទ្រ ​ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ជនរងគ្រោះ​​ គ្រួសារងាយ​រងគ្រោះ​ទាំងឡាយ​​ ជាពិសេសជន​ចាស់ជរា ​ជន​​គ្មាន​​​​​​​ទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅ​      ជា​មួយមេរោគ​អេដស៍-ជម្ងឺអេដស៍ ជាដើម។ ជាការពិត ទឹកចិត្ត និងកាយវិការដ៏សប្បុរសទាំងអស់នេះ គឺជាចរិតស្តែងចេញឱ្យឃើញ​ នូវការអនុវត្តតាម​ស្មារតីនៃ «វប្បធម៌ចែករំលែក» ក្នុងការជួយគ្នា​ទៅវិញទៅមក​ ដែលត្រូវធ្វើនៅគ្រប់ទីកន្លែង និងនៅគ្រប់​ពេលវេលា​ដោយមិនរើសអើង នៅក្នុងគ្រា​មានអាសន្ន ។ ជាងនេះទៅទៀតកិច្ចខិតខំប្រឹងប្រែង​ទាំងអស់នេះ គឺជាការរួមចំណែកដ៏ធំធេង​ដល់ការ​ពូត​ផ្តុំកម្លាំងមនុស្សធម៌ និងសាមគ្គីធម៌ ដែលជាយន្តការ​​ជួយជំរុញឱ្យ សាខាកាកបាទ​ក្រហម​កម្ពុជាខេត្តតាកែវ កាន់តែ​មានកម្លាំងចិត្ត​ និងស្មារតី ទ្វេឡើង​ថែមទៀត ក្នុងការបន្តបំពេញ តួនាទី និងភារកិច្ច របស់ខ្លួនឱ្យកាន់តែសកម្មខ្លាំងក្លា​ និងមាន​ប្រសិទ្ធិភាពខ្ពស់ ។

               ជាមួយគ្នានេះ ខ្ញុំសូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់​ ជាពិសេសជូនចំពោះ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានទឹកចិត្ត មោះមុត​ សណ្តោសប្រណី ធ្វើការ​ដោយឥតខ្លាចនឿយហត់ ក្នុងដំណើការ​សកម្មភាព​​មនុស្សធម៌ រួមជាមួយថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ត្រី បុគ្គលិក បណ្តាញអ្នកស្ម័គ្រចិត្ត និងក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​អស់ នៃកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ការគាំទ្រដ៏មុតមាំ​ និង​សហការយ៉ាង​ជិតស្និទ្ធ ដើម្បី​អនុវត្តសកម្មភាពមនុស្សធម៌​ ក្នុងក្រប​ខ័ណ្ឌនៃផែនការយុទ្ធសាស្រ្ត​ទាំងអស់​​របស់​កាកបាទ​ក្រហម​កម្ពុជា រហូត​​​​សម្រេចបាននូវសមិទ្ធិផលជាច្រើន ក្នុងការបំពេញ​បេសកកម្មជាប្រវត្តិសាស្រ្ត​របស់​​ខ្លួនជូនជាតិ​ និងប្រជាជនយើង។

               ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមសម្តែងនូវការអបអរសាទរ​​ និងសូមវាយតម្លៃខ្ពស់ចំពោះ​Éកឧត្តម​​ប្រធាន​កិត្តិយស លោកជំទាវប្រធានគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អ្នកស្ម័គ្រចិត្ត យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវទាំងអស់ ដែលបានលៈបង់កម្លាំង​កាយចិត្ត ស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់នូវកិច្ចប្រតិបត្តិការយ៉ាងសកម្ម លើការងារមនុស្សធម៌​របស់​​សាខាកាកបាទក្រហម​កម្ពុជា​ខេត្ត​តាកែវ ។ ពិតណាស់ថា សកម្មភាពទាំងអស់នេះបាន និង​កំពុង​ជំរុញ​ឱ្យសាខាកាក​បាទ​ក្រហម​​កម្ពុជាខេត្តតាកែវ ក៏ដូចជានៅអនុសាខា កាន់តែមានកម្លាំងចិត្ត​ថែម​ទៀតក្នុងការ​បន្តបំពេញតួនាទី​ និងភារកិច្ចរបស់ខ្លួនឱ្យកាន់តែ​សកម្ម​ និងមានប្រសិទ្ធិទភាព​ទ្វេឡើង។

               ខ្ញុំសូមស្ងើចសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​អ្នកស្ម័គ្រចិត្ត​ យុវជនសាខា​កាកបាទក្រហម ខេត្ត​ កន្លងមកនេះ តែងបានធ្វើការប្រមូលផ្តុំកម្លាំង ផ្តោតការយកចិត្ត​ទុកដាក់​​ខ្ពស់ចំពោះ​កិច្ចការ​មនុស្ស​ធម៌ ដោយបំពេញភារកិច្ចដោយការស្ម័គ្រចិត្ត លះបង់កម្លាំងកាយ​ពេលវេលា ប្រើអស់​លទ្ធភាព​​​ធនធាន​​  សម្ភារៈ  ថវិកា​  ដែលមានក្នុង​បុព្វហេតុ  ជួយសម្រាល​ទុក្ខលំបាកជនងាយរងគ្រោះ  និង​​ជន​រង​គ្រោះ​​នៅគ្រប់ទីកន្លៃង ។ ដោយឡែក ប្រសិនបើយើងពិនិត្យ​មើល​សកម្មភាពនៃ​អ្នក​ស្ម័គ្រចិត្ត យុវជនសាខាកាកបាទក្រហម​កម្ពុជា​ខេត្តវិញ យើងក៏មាន​មោទន​ភាព​ដែរដែលនៅក្នុង​រយៈកាលកន្លងទៅនេះ សកម្មភាពភាពរបស់ពួកគេ ពិតជាបានចូលរួមចំណែកយ៉ាង​សំខាន់ជាមួយ​អាជ្ញាធរ​ខេត្ត ក្នុងការកាត់បន្ថយនូវអត្រានៃក្រីក្រ ការលើកកម្ពស់​សុខុមាលភាព និង កម្រិត​ជីវភាព​រស់នៅរបស់ប្រជាជន​យើងកាន់តែប្រសើរឡើងថែមទៀត ។ ជាក់ស្តែងក្នុងឆ្នាំ​ ២០១៦ កន្លងទៅ​នេះ​​សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ​បានបំពេញនូវតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដោយ​ទទួល​បាន​ជោគជ័យ​​យ៉ាង​ច្រើន និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងបេសក​កម្មមនុស្ស​ធម៌​ជួយ​សង្គ្រោះ​ប្រជាជន​​រង​គ្រោះ​ ។ ​ជាក់ស្តែងក្នុងឆ្នាំ​ ២០១៦ កន្លងទៅនេះដែរ  យើងក៏មើលឃើញថា សាខា​កាកបាទក្រហម កម្ពុជាខេត្ត​តាកែវ ​ តែងតែចូលរួមយ៉ាងសកម្មក្នុង​ការងារ​សង្គម ជួយ​សង្គ្រោះ​ប្រជាជន​រងគ្រោះ​ដោយ​​ប្រការ​ផ្សេងៗ​ទៀត ដូចជាខ្យល់កន្រ្តាក់  រន្ទៈបាញ់ស្លាប់  និងរបួស  អគ្គិភ័យ  លង់​ទឹកស្លាប់  ជម្ងឺអេដស៍  ខ្សែភ្លើងឆក់  ធ្លាក់ពីលើដើមឈើស្លាប់ ចាស់ជរាទីទ័លក្រ ពិការ ពុល​អា​ហារ កម្មកររោងចក្រដួលសន្លប់ និងគ្រួសារអតីតយុទ្ធជន បានចំនួន ៤.៤៣៤ គ្រួសារគ្រួសារ។

            ដូច្នេះ យើងទាំងអស់គ្នាត្រូវបន្តរួមគ្នាគាំទ្រ ទាំងស្មារតី សម្ភារៈ និង ថវិកាដល់ចលនា និង​សកម្ម ភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជាពិសេស ដើម្បីជំរុញ និងលើក​ទឹកចិត្ត​ដល់​ចលនា និង សកម្មភាព យុវជនកា​​កបាទក្រហមកម្ពុជា ។ ក្នុងន័យនេះដែរ ខ្ញុំសូម​អំពាវនាវ​ដល់​កម្លាំងយុវជន ទាំងអស់ត្រូវ ស្វែងយល់ថា ការឈឺចាប់របស់ជនរងគ្រោះ ដែលកំពុង​ដង្ហើយ​ហៅ​រកការសង្គ្រោះនោះ គឺជាការឈឺចាប់របស់ សង្គមទាំងមូល ហើយយុវជនយើង​ទាំងអស់​ត្រូវ​បង្កើន​នូវ​សុឆន្ទៈ​មោះមុត ដើម្បីបុព្វហេតុមនុស្សធម៌ និង ការអភិវឌ្ឍន៍សង្គមតាមរយៈការចូល​រួម​នៅ​ក្នុង​ចលនា និងសកម្មភាព​របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។

                   ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី‌!

                   យើងបានដឹងហើយថា ក្នុងពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងជួបប្រទះនូវវិបត្តិនានា ទាំង សេដ្ឋកិច្ច នយោបាយ ជម្លោះប្រដាប់អាវុធ ជម្លោះសាសនា និង កំណើននៃសេចក្តីត្រូវការ​ធន​ធាន​ធម្មជាតិ សម្រាប់បំពេញបន្ថែម ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៃបណ្តាប្រទេស​នៅ​ក្នុងតំបន់ ​​​​​   និង​នៅ​លើ​​​​​​​ពិភព​លោក     ហើយជាពិសេស    គឺបញ្ហាប្រឈមនឹងការប្រែប្រួល​ធាតុអាកាស និង​ការ​ឡើង​កម្តៅនៃភពផែនដី ដែលបញ្ហាទាំងអស់នេះ គឺជាប្រធានបទថ្មីសម្រាប់​ពិភពលោក​ទាំងមូល ។ ស្ថិត​​ក្នុង​​​សភាពការណ៍បែបនេះ​ ខ្ញុំយល់ថា ពិភពលោកនឹងជួបប្រទះ​គ្រោះមហន្ត​រាយ​ធម្ម​ជាតិ​ធំៗ​ជា​ច្រើន​ទៀត ដែលនឹងកើតឡើងជាយថាហេតុ​ជាបន្តបន្ទាប់ទៀត ​នៅពេលអនាគតខាងមុខនេះ​​ ព្រម​ទាំង​បង្កើតនូវជន​​រងគ្រោះជាច្រើនទៀត ដែលបញ្ហា​ប្រឈម​​ទាំងនេះ ក៏នឹង​បង្ក​ជាមូល​ហេតុ​នៃការ​គំរាម​ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការ​រស់នៅ​​របស់​មនុស្ស​ជាតិ​នៅ​លើក​ពិភព​ផែន​ដីយើងនេះ ។​ ​ក្នុង​នោះ​​ប្រជាជន និងទឹកដីនៃព្រះរាជា​ណាចក្រកម្ពុជាយើង​​ ក៏នឹង​ទទួល​ផល​ប៉ះពាល់​ពីបញ្ហាទាំងអស់នេះ​ផងដែរ ហើយអាចនឹងបង្កើត​ជា​បន្ទុកសម្រាប់​ជាតិ​ទាំងមូលផងដែរ ។

                   ក្នុងន័យនេះ ​យើងអាចវាយតម្លៃបានថា យើងនឹងមានតម្រូវការច្រើនថែមទៀតពី​សកម្មភាព ​របស់​សាខាកាកបាទក្រ​​​ហមកម្ពុជាខេត្ត​ ជាពិសេសតម្រូវការពីការចូលរួម​ របស់​​​     អ្នក​ស្ម័គ្រ​ចិត្ត​ និងយុវជនកាក​បាទ​ក្រហម​ ។ ជារួមយើងបានដឹងហើយថា «នៅគ្រប់សម័យកាល គ្រប់​សង្គម ​យុវជនមិនត្រឹមតែជាកម្លាំង​ដ៏ស្រួចស្រាវ មានកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មាន​ទឹក​ចិត្តក្លាហាន ពុះពារ ប្រយុទ្ធគ្រប់ឧបសគ្គ និង ទុក្ខលំបាកនានា ដោយគ្មានការរារែក​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងច្បាស់ណាស់ ថាយុវជន គឺជាសសរទ្រូងនៃ​បច្ចុប្បន្នភាព និងអនាគតរបស់​ប្រទេស​ជាតិ​»​ ទៀតផង ។ លក្ខណៈ​ ដ៏ពិសេសនេះហើយ បានធ្វើឱ្យយុវជន​ក្លាយទៅជាធនធាន​ដ៏​មាន​តម្លៃ មិន​ចេះ​រីង​ស្ងួត​ និង មិនអាចខ្វះ​បានឡើយ ហើយកាន់តែសំខាន់ ក្នុងចលនា​មនុស្ស​ធម៌​របស់​កាក​បាទ​ក្រហម​-អឌ្ឍចន្ទក្រហម ។

                   តាមមតិស្វាគមន៍បង្ហាញថា រហូតមកដល់បច្ចុប្បន្ននេះ យុវជនសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​តាកែវ​ មានចំនួនកើនដល់ ៣.៣៨៣នាក់ ហើយដែលបាន​​ និងកំពុងធ្វើសកម្មភាព​ចម្រុះវិស័យ​ក្នុងភារកិច្ចជា​ភ្នាក់ងារ នៃការផ្លាស់ប្តូរឥរិយាបទក្នុងសហគមន៍ និងជាមិត្តអប់រំមិត្តនៅក្នុង​គ្រឹះស្ថានសិក្សា ​កន្លែងបំពេញការងារ និង សកម្មភាពមនុស្សធម៌ជាច្រើនទៀត ។​ ​តាម​រយៈ​នេះដែរ​ខ្ញុំជឿជាក់​ថា​​​ សាខាកាក​បាទ​ក្រហមកម្ពុជាខេត្តតាកែវ​​ ​​នឹងត្រូវបន្តតួនាទីក្នុង​នាមជា​សេនា​ធិការ​ដ៏សំខាន់​​ឱ្យ​អាជ្ញាធរខេត្ត ​លើវិស័យម​នុស្ស​ធម៌​ ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហា​ទាំងអស់​នោះ សម្រាប់ជាឧត្តម​ប្រយោជន៍​ជាតិ និងប្រជាជន ព្រមទាំងការលើកកម្ពស់សេចក្តីថ្លៃថ្នូរគុណធម៌ តម្លៃ​មនុស្សជាតិ និងការចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនយើងផងដែរ ដូចអ្វីដែល​​យើង​បាន​លើក​​ឡើងថា (ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហម)​ ។​ ក្នុងស្មារតី​នេះដែរ ខ្ញុំសូមអំពាវអំនាវ​ បន្ថែមទៀតដល់ប្រជាជន ​ មហាជនគ្រប់ស្រទាប់ជាន់ថ្នាក់​  មន្ទីរ ​​ អង្គភាព  អាជ្ញាធរដែនដីពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​ខិតខំ​យកចិត្តទុកដាក់ចូលរួមចំណែក​ សហការគ្នា​ឱ្យ​កាន់​តែសកម្ម និងរស់រវើក​ថែមទៀត​ជាមួយ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តតាកែវ ដើម្បីឱ្យ សា​ខា​មាន​លទ្ធភាពដោះស្រាយបញ្ហាប្រឈមទាំងឡាយ ។ ចំពោះមុខនេះដែរយើង​ចាំបាច់​ត្រូវបន្ត ជំរុញ​ចល​នា​យុវជនសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ​នេះឱ្យក្លាយជាកំលាំង ដ៏ស្រួចស្រាវ​ពិត​ប្រាកដ មាន​សុឆន្ទៈ​មុតមាំក្នុងការងារមនុស្សធម៌ ឈានទៅ​សម្រេច​បាន​នូវស្មារតីដែលយើងបាន​កំណត់ឡើងគឺ (ធ្វើឱ្យ​បានកាន់តែច្រើនជាងមុន ធ្វើឱ្យបាន​កាន់តែ​ល្អ​​​ជាងមុន និងធ្វើឱ្យបានកាន់តែ ស៊ីជម្រៅ និង​ទៅឱ្យបានកាន់តែឆ្ងាយជាងមុន)។

             ឈរលើទស្សនៈទាំ់ងអស់នេះ ដើម្បីរួមចំណែកដល់ការសម្រេចបានជោគជ័យ តាម​ចក្ខុវិស័យ​​របស់កាកបាទក្រហមកម្ពុជា និងស្របតាមចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍន៍​សង្គម-សេដ្ឋ​កិច្ចជាតិយើង   ខ្ញុំសូមលើកឡើងនូវអនុសាសន៍មួយចំនួន​    សម្រាប់សាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តតាកែវ និងអង្គភាពស្ថាប័ន​ពាក់ព័ន្ធ​យកទៅអនុវត្ត ឱ្យមាន​ប្រសិទ្ធភាព​ដូចតទៅៈ

             ទី១. ត្រូវបន្តលើកកម្ពស់ស្មារតីជំរុញ និងលើកទឹកចិត្តបន្ថែមទៀតដល់យុវជន អ្នកស្មគ្រ័ចិត្ត​​វ័យក្មេង​របស់យើងដែលបាន និងកំពុងតែសកម្មបំពេញភារកិច្ចរបស់ខ្លួននៅតាមកន្លែងនានា ដើម្បី​បង្កើន​​​ប្រសិទ្ធភាព និងការទទួលខុសត្រូវ​ ។ ក្នុងនោះក៏ត្រូវបន្តការយកចិត្តទុកដាក់លើការ​ពង្រឹង​គុណភាព​​ការងារដឹកនាំ គ្រប់គ្រងនៅ​គ្រប់​ទីលំដាប់ថ្នាក់ផងដែរ ដើម្បីធានាឱ្យបាននូវវឌ្ឍនភាព​នៃកម្លាំង​មនុស្សធម៌វ័យក្មេង ឱ្យប្រព្រឹត្តទៅ​ប្រកប​ដោយ​ចីរភាព ។ ដោយឡែក ត្រូវបន្តជំរុញការ​បណ្តុះបណ្តាល​ជំនាញ បំណិនជីវិត ជាក់ស្តែងដើម្បីឆ្លើយតបទៅ​នឹងសេចក្តីត្រូវការលើការ​ប្រើ​ប្រាស់​បចេ្ចកវិជ្ជា លើកកម្ពស់សមត្ថភាព និងការចូលរួមដោះស្រាយបញ្ហាប្រឈម​ក្នុងសង្គមជាតិ ។ ជារួម​ ត្រូវធ្វើឱ្យយុវជន​មានស​​មត្ថភាព មុនពេលពួកគេជួយអ្នកដទៃ។

             ទី២. ត្រូវទទួលស្គាល់តួនាទីដ៏មានសារៈសំខាន់របស់យុវជន ដែលជាភ្នាក់ងារនាំឱ្យ​មានការ​​ផ្លាស់ប្តូរ​ឥរិយាបថនៅក្នុងគ្រប់ស្រទាប់សង្គម ទាំងនៅក្នុងមជ្ឈដ្ឋានថ្នាក់ដឹកនាំ និងនៅតាម​សហគមន៍​​មូលដ្ឋាន ។ តាម​រយៈនេះ យើងត្រូវបន្តបំផុសចលនាយុវជន ឱ្យពួកគេយល់ពីតម្លៃ និង សក្តានុពល​របស់ខ្លួន ដោយធ្វើឱ្យទឹកចិត្ត​របស់យុវជន បានផ្សារភ្ជាប់គ្នាជាមួយនឹងការ​ឈឺចាប់​របស់​ជនរងគ្រោះដើម្បី​ជំរុញដល់ការចូលរួមក្នុងចលនា​មនុស្សធម៌​របស់កាកបាទក្រហម-អឌ្ឍចន្ទ​ក្រហម។

             ទី៣.  ជំរុញយុវជនឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និង​អនុវត្តផែនការលើកម្ពស់​សមត្ថភាព​សហគមន៍ និងការងារសង្រ្គោះជនរងគ្រោះ ទាំងយុវជននៅក្នុងគ្រឹះស្ថានសិក្សា កន្លែង​ការងារ និងសហគមន៍។

             ទី៤. ត្រូវបន្តផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតដល់យុវជន ក្នុងសកម្មភាព មិត្តអប់រំមិត្ត ទាំងក្នុង និងក្រៅប្រពន្ធ័ ទាំងនៅក្នុងសហគមន៍ សាលារៀន កន្លែងការងារ ដែលកិច្ចការនេះ​ជាវិធានការទប់ស្កាត់ និង​ លុប​​​បំបាត់ចោលនូវសកម្មភាពអវិជ្ជមាននានា ដែលបង្កផលប៉ះពាល់ដល់​សុខសុវត្តិភាព និងសណ្តាប់ធ្នាប់នៅ​ក្នុងសង្គម និងជាពិសេស ជួយសហគមន៍ ក្នុងការឆ្លើយតបបាន​យ៉ាង​ប្រសើរទៅនឹងគ្រោះមហន្តរាយ លើក​កម្ពស់ការអប់រំ ថែទាំសុខភាព និងការកសាងវប្បធម៌​អហិង្សា និង សន្តិភាព។

             ក្នុងន័យដូចបានលើកឡើងមកនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងទាំងអស់គ្នានឹងបន្ត​អនុវត្ត​​សកម្មភាព​​​មនុស្សធម៌​​ដ៏ល្អប្រពៃនេះ ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន និងប្រកាន់ជាប់​ជានិច្ច​​នូវការប្តេជ្ញា​ចិត្ត​បំពេញបេសកកម្មរបស់ខ្លួន ដោយឈរលើស្មារតីយកចិត្តទុកដាក់បន្តពង្រឹង និង​ពង្រីកការ​ទទួលខុសត្រូវខ្ពស់ អភិវឌ្ឍស្ថាបន័ និងធនធាន ឈានទៅការកសាងបាននូវសង្គមមួយ ដែលគោរព​ដល់គោលការណ៍គ្រឺះ និង​តម្លៃមនុស្សធម៌ មានការរស់នៅប្រកបដោយសុខមាលភាព សេចក្តីថ្លៃថ្នូរ​ និង សេចក្តីសុខក្សេមក្សាន្ត ក្នុងនាម​ជាមនុស្សជាតិនៅលើភពផែនដី ។ ទន្ទឹមនេះ យើងក៏​ត្រូវចូលរួម​ចំណែក​ធានាឱ្យបាននូវភាពគ្រប់គ្រាន់ និង​ស្ថិរភាព​ហិរញ្ញវត្ថុរបស់សាខា​កាកបាទ​ក្រហមកម្ពុជាខេត្ត ​​​  ដើម្បីឱ្យ​ស្ថាបន័មួយនេះ​បន្តបេសកកម្មក្នុងបុព្វហេតុ​សង្រ្គោះប្រជាជនរបស់​​យើង​ ឱ្យ​រួចផុត​ពីភាព​ងាយរងគ្រោះ ការឈឺចាប់ និង បង្កើនបាននូវទំនាក់ទំនង​កាន់តែស្អិតរមួតជាមួយ​បណ្តាសហគមន៍​ប្រជាជន​ងាយរង​គ្រោះនៅទូទាំងខេត្ត។

           ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី!                                    ជាថ្មីម្តងទៀត​ ខ្ញុំសូមថ្លែងអំណរគុណ និងសេចក្តីកោតសរសើរដោយស្មោះជូនចំពោះ​ថ្នាក់​ដឹកនាំ មន្រ្តី បុគ្គលិក អ្នកស្មគ្រ័ចិត្ត និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ទីរ អង្គភាព​ពាក់ពន្ធ័​ទាំងអស់ ដែល​ជានិច្ចកាល​តែងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការ​បំពេញ​តួនាទី  និងភារកិច្ចរបស់ខ្លួនឱ្យទទួល​បាននូវ​ជោគៃជ័យ ​ និងសមិទ្ធផលដ៏ធំធេង  ដែលឆ្លើយ​តប​បាន​យ៉ាងស័កិ្តសម និងទាន់ពេលវេលាទៅនឹង​តម្រូវការជាបន្ទាន់ នៃការងារ​ជួយសង្រ្គោះ​ជនរងគ្រោះ​។

             ឆ្លៀតក្នុងឳកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា សប្បុរសជន អង្គការមិនមែន                            រ​ដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងអស់ ដែលបានចូលរួមជួយគាំទ្រជាថវិកា សម្ភារៈ ស្មារតី និង បចេ្ចកទេស សម្រាប់ប្រតិបត្តិការមនុស្សធម៌របស់សាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តតាកែវ ​នៅគ្រប់កាលៈទេសៈ។

             នៅទីបញ្ចប់នេះ ខ្ញុំសូមជូនពរ  ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តយសជាតិ-អន្តរជាតិ សប្បុរសជន អ្នកស្មគ្រ័ចិត្ត ​យុវជនសាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តតាកែវ ​និង សមាជិក-សមាជិកា អង្គមីទិ្ទញទាំងមូល សូមប្រកប​ដោយ​ព្រះពុទ្ធពរ​​ទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ​!

Download (PDF, 349KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort