សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​​ចូលរួម​​ក្នុង​ពិធីបើ​ក​កិច្ច​ប្រជុំ​កំ​ពូល​អាស៊ាន​លើក​ទី៣០ (30th ASEAN Summit) នៅប្រទេស​ហ្វីលីពីន

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូល​រួមក្នុងពិធីបើក កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលធ្វើឡើងនៅក្នុង Philippines International Convention Center (PICC) ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នៅក្នុងការ​អញ្ជើញម​កដល់របស់ សម្ដេចតេជោ​នាយករដ្ឋមន្រ្តី ព្រឹកនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម ប្រធានា​ធិបតីហ្វីលីពីន Rodrigo Duterte ដែលជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១៧នេះ។ នៅក្នុងពិធីបើក​កិច្ចប្រជុំកំពូល​អាស៊ាន​ មានការ​អញ្ជើញចូលរួម​ពីសំណាក់ប្រមុខរដ្ឋ រដ្ឋាភិបាល​ អគ្គលេខាធិការ​អាស៊ាន​ មន្ត្រីអាស៊ាន​ សមាជិកគណ:ប្រតិភូ​ និងភ្ញៀវកិត្តិយសជាច្រើនរូប។​

ឯកឧត្តម ​ប្រធានាធិបតី​ Rodrigo Duterte​ ប្រធានអាស៊ានបានអានសន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំ​កំពូល ហើយនៅក្នុងនោះក៏មានការសម្ដែងរបាំសិល្បៈ ចម្រៀង អាស៊ាន ដោយសិល្បករ សិល្បការិនីល្បីៗ ជាច្រើនមកពីបណ្ដារប្រទេសអាស៊ាន និងបន្ទាប់មកមានពិធីថតរូបអនុស្សាវរីយ៍រវាងថ្នាក់ដឹកនាំអាស៊ាន និងភរិយាផងដែរ។

បន្ទាប់ពិធីបើកកិច្ចប្រជុំកំពូលជាផ្លូវការរួចហើយ សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គជាមួយបណ្ដាមេដឹកនាំអាស៊ានទាំងអស់។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort