សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ទៅដល់​អាកាស​យានដ្ឋាន​អន្តរជាតិ នីណយអាគីណូ ទីក្រុងម៉ានីល សាធារណ​រដ្ឋហ្វីលីពីន​ហើយ

សម្តេចអគ្គ​មហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា និងគណះ​ប្រតិភូ​ជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា បានអញ្ជើញ​ទៅដល់អាកាស​យានដ្ឋាន​អន្តរជាតិ នីណយអាគីណូ Ninoy Aquino ទីក្រុង​ម៉ា​នីល សាធារណរ​ដ្ឋហ្វីលីពីន ប្រកបដោយ​សុវត្តិភាព កាលពីវេលាម៉ោង១៣និង៥០នាទីរសៀលថ្ងៃទី២៨មេសា ម៉ោងនៅ​ទីក្រុងម៉ានីល ត្រូវ​នឹងម៉ោង១២និង៥០នាទី ម៉ោងនៅព្រះ​រាជាណា​ចក្រកម្ពុជា ដើម្បី​ចូលរួមកិច្ច​ប្រជុំកំពូលអាស៊ាន​​លើកទី៣០ និង​កិច្ច​ប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដែលនឹងប្រារព្វធ្វើឡើងថ្ងៃទី២៩មេសា ស្អែកនេះ។

នៅអាកាស​យានដ្ឋានអន្តរជាតិ នីណយអាគីណូ វត្តមាននៃការ​អញ្ជើញដល់​របស់​​សម្តេច​តេជោ​​នាយក​រដ្ឋមន្រ្តី ត្រូវបានកា​រ​ធ្វើគារ​វកិច្ចស្វាគមន៍​យ៉ាងស្និទ្ធស្នាល​រ៉ាក់ទាក់បំផុត ពីសំណាក់ឯកឧត្តម Delfin N. Lorenzana  រដ្ឋ​មន្រ្តីក្រសួង​ការពារ​ជាតិ​ហ្វីលីពីន លោកជំទាវ ទូត បញ្ញា ឯកអគ្គរាជ​ទូតវិសាមញ និងពេញ​សមត្ថភាព​​ព្រះរាជា​​ណា​​ចក្រកម្ពុជា ប្រចាំសាធារណ​រដ្ឋហ្វីលីពីន ព្រមទាំងឯកឧត្តម លោកជំទាវមន្រ្តីជាន់ ខ្ពស់រដ្ឋាភិបាលហ្វីលីពីន និងឥស្សរ​ជនការទូតរបស់ព្រះរា​ជាណា​ចក្រ​កម្ពុជា ប្រចាំសាធារណ​រដ្ឋហ្វីលីពីន​ជាច្រើនរូប។

ដូចគ្នានឹងបណ្តាមេដឹ​កនាំ​អាស៊ាន​​ដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹង ថ្លែងសុន្ទរកថា និងបទ​អន្តរាគមន៍ ក្នុងកិច្ច​ប្រជុំកំពូល​ពេញអង្គ​អាស៊ាន​លើកទី៣០ កិច្ចប្រជុំកំពូលចង្អៀត​អាស៊ានលើក​ទី៣០ កិច្ចប្រជុំកំពូល​របស់​មេ​ដឹក​នាំអាស៊ាន ជាមួយតំណាងអន្តរ​​សភា​អាស៊ាន និងកិច្ចប្រជុំកំពូលរបស់មេដឹក​នាំអាស៊ាន ជាមួយតំណាង​យុវជន​អាស៊ាន នៅព្រឹកថ្ងៃទី២៩មេសា។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort