សម្តេច​តេជោ ហ៊ុន សែន បានចាត់​ទុកចំណូល​របស់​ពលករ​កម្ពុជា​នៅក្រៅ​ប្រទេស ​ជាការ​រួមចំណែក​មួយ​យ៉ាងសំខាន់​សម្រាប់​ក្រុម​គ្រួសារ និងប្រទេសជាតិ

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​​សញ្ញា​បត្រ និងវិញ្ញាបនបត្រ ដល់និស្សិត​ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ ​ថ្នាក់បរិញ្ញា​បត្ររង និងសិស្សថ្នាក់វិជ្ជាជីវៈ ចំនួន១៦២៥នាក់ នៃសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុកថា ថវិកា​ចំណូល​របស់​ពលករកម្ពុជានៅ​ក្រៅ​ប្រទេស គឺជាការរួមចំណែក​​មួយយ៉ាង​សំខាន់​សម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ។

ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជាក៏​កំពុងប្រឹង​ប្រែង​ ដើម្បីឲ្យពលករ​ខ្មែរទទួល​​បាន​ភាព​ស្របច្បាប់ ​ដើម្បីបាន​ធ្វើការ​និង​រស់នៅក្រៅ​ប្រទេស​ដូចជា​ប្រទេសថៃ និងប្រទេស​​ម៉ាឡេស៊ី​ជាដើម​។​ ​​សម្តេចតេជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ពលករស្របច្បាប់គឺ​ជាពលករ ដែលមានជំនាញ​ច្បាស់​លាស់ ដែលអាច​ទៅធ្វើការ​​ស្រប​តាម​តម្រូវ​ការ​ការ​ងារ​នៅក្រៅ​ប្រទេស ប៉ុន្តែពលករ​ចំណាក​ស្រុក​​ខុស​ច្បាស់វិញ គឺជាពលករ ដែលទៅ​ធ្វើការ​តាម​មេខ្យល់ ​និងគ្មាន​ជំនាញ​ពិតប្រាក​​ដ​ ដែល​ជាបញ្ហា​នៅពេល​​ទៅដល់​ក្រៅប្រទេស។ ដូចនេះ​សម្តេច​តេជោ បានជម្រុញអោយ​មាន​ការបណ្តុះ​បណ្តាល​​វិជ្ជាជីវៈជំនាញ​អោយ​បាន​ច្រើន ដែលថ្នាក់​ជំនាញ​ផ្សេងៗ​នោះ គឺពិតជា​មានសារៈ​​សំខាន់​សម្រាប់​ផ្តល់​ឱកាស​ដល់អ្នក​មិនមាន​លទ្ធភាព​សិក្សាថ្នាក់​កំរិត​ឧត្តមជាដើម​។ ​ ជាមួយគ្នានេះ សម្តេចតេជោ បានបង្ហាញថា​តាមរយៈ​ការផ្លាស់ប្តូរ​គោល​​នយោបាយ​​​ក្នុងអាណត្តិទី​៥នេះ ពីការកំណត់​វិស័យអាទិភាព​ពីពេល​មុនគឺ ទឹក ផ្លូវ ភ្លើង មនុស្ស​ មក​ជា​អាទិភាពគឺ មនុស្ស ទឹក​ ផ្លូវ ភ្លើង វិញនោះ គឺបាន​បញ្ជាក់​យ៉ាងច្បាស់​​ពីការយក​ចិត្តទុក​ដាក់​របស់​រាជរដ្ឋាភិបាល លើវិស័យអប់រំ និងការបណ្តុះបណ្តាល​ធនធាន​​មនុស្សនេះ អោយសម​ស្រប​ទៅនឹងតម្រូវ​ការការ​ងារទាំង​ក្នុង​ប្រទេស ​និងក្រៅប្រទេស​​តែម្តង។

ដូចគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ការ​បញ្ជូន​ពលករ​​ទៅធ្វើការ​នៅក្រៅប្រទេស​គឺជា​រឿង​ធម្មតា  ដូចជា​ប្រទេស​ថៃ និងប្រទេស​ម៉ាឡេ​ស៊ីជាដើម គឺមិនមែន​គ្មាន​កម្លាំងពលកម្ម​នោះទេ ប៉ុន្តែ​ប្រទេស​ទាំងនោះ​បានបញ្ជូន​ប្រជាពល​រដ្ឋ​ខ្លួន​ចេញទៅ​ធ្វើការនៅប្រ​ទេសផ្សេង​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់ជាង​ក្នុងស្រុក  ហើយ​ជំនួស​​​ដោយ​​​កម្លាំង​​​ពលកម្ម​របស់​កម្ពុជា និងប្រទេស​មីយ៉ាន់ម៉ា ដែលមានតម្លៃ​​ពលកម្ម​ទាបវិញ។   ស្របពេលដែល​ប្រទេស​ក្នុង​តំបន់អាស៊ាន​មួយចំនួន​កំពុងស្វែងរក​ទីផ្សារ​បញ្ជូនពលករ​របស់ខ្លួនទៅធ្វើការ​ក្រៅប្រទេស​នោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញថា រាជរដ្ឋាភិបាល​ក៏​កំពុង​ពិចារណា ស្វែងរក​ទីផ្សារ​ការងារ​ជូនពលរដ្ឋខ្មែរ នៅតំបន់ម​ជ្ឈិម​បូព៌ា​ ជាពិសេស​​សម្រាប់​​បងប្អូន​ខ្មែរ​​ឥស្លាម​ផងដែរ។

គួរកត់សំគាល់ថា តាមការបញ្ជាក់​របស់រ​ដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាល​ បានអោយដឹង​ថា នៅក្នុងឆ្នាំ២០១៦ក​ន្លងទៅនេះ មានពលករ​កម្ពុជា​ប្រមាណជាង ១លាននាក់១៥ម៉ឺននាក់​ទៀត ដែលកំពុង​ធ្វើការ​នៅ​បរទេស ដែលបាននាំ​យក​ប្រាក់​ចំណូល​មកក្នុង​​ប្រទេស​កម្ពុជា​ប្រមាណជា​ង ១ពាន់៧រយ​លាន​ដុល្លារ​អាមេរិកក្នុង១ឆ្នាំ។  នៅក្នុងនោះមាន​ពលករ​កម្ពុជាប្រមាណ៤​ម៉ឺននាក់​កំពុង​បម្រើ​ការងារ នៅប្រទេស​​កូរ៉េខាងត្បូង។   រីឯ កម្មករ​និយោជិត​សរុបទូទាំង​ប្រទេស​ក្នុងប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ២០១៧នេះ​ មានចំនួនជាង​​១លាន២សែននាក់។ នៅក្នុង​នោះ កម្មករនិយោជិតផ្នែករោ​ងចក្រវាយ​នភណ្ឌកាត់ដេរ និងផលិត​ស្បែកជើង​ មានចំនួនជាង​៧៤ម៉ឺននាក់។ បើគិតប្រាក់​ឈ្នួល ជាមធ្យម​ក្នុងវិស័យ​ទាំងពីរ​នេះគឺមាន​ទឹកប្រាក់​សរុប​​ជាង១ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។ ចំពោះ ប្រាក់ឈ្នួល​អប្បបរ​មារ​បស់​កម្មករ​នយោជិតក្នុង​ប្រទេស​កម្ពុជា ឆ្នាំ២០១៧នេះ ត្រូវបាន​ដំឡើង​ពីចំនួន​​១៤០​ដុល្លារ​​អាមេរិក​ទៅ ១៥៣ ដុល្លារអាមេរិក (កើន៩,៣%) ហើយបើគិត​ទាំង​ប្រាក់​អត្ថប្រយោជន៍​​ផ្សេងៗទៀតនោះ ​កម្មករនិយោជិត​ម្នាក់ៗ អាចទទួលបានប្រាក់ចំណូលពី១៧០ ដុល្លារអាមេរិក ទៅ១៨១ដុល្លារអាមេរិក ក្នុងមួយខែ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort