សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តី នៃប្រទេសនេប៉ាល់

នៅរសៀល​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះសម្ដេចអគ្គ​មហាសេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានជួបពិភាក្សាការងារ​ជាមួយឯកឧត្តម ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Shama Oli) នាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់។

នៅក្នុង​ជំនួបនេះផ​ងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់បានមានប្រសាសន៍ថា នេះគឺជាដំណើរ​ទស្សនកិច្ចជា​លើកដំបូង​របស់នាយក​រដ្ឋមន្ត្រីកម្ពុជា មកកាន់នៅប្រទេស​នេប៉ាល់ ឯកឧត្តមក៏បាន​អរគុណចំពោះ​សម្ដេចតេជោ ដែលបាន​អញ្ជើញ​មកធ្វើទស្សនកិច្ច ក៏ដូចជាចូល​រួមក្នុង​កិច្ចប្រជុំកំពូល​អាស៊ីប៉ាស៊ីហ្វិច​ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយប្រទេស​នេប៉ាល់នាពេលនេះ។

ឯកឧត្តម នាយករដ្ឋមន្ត្រីនេប៉ាល់បាន​ចាត់ទុកថា ដំណើរទស្សនកិច្ច​របស់​សម្ដេចតេជោពិ​តជាមានសារៈសំខាន់នៅក្នុង​ប្រវត្តិសាស្ត្រ ហើយឯកឧត្តមបានចាត់ទុកថា​ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធស្នាល និងជា​លក្ខណៈ​មិត្តភាព។ ឯកឧត្តម​​មានប្រសាសន៍បន្តថា ប្រទេសយើងទាំងពីរបានចាប់​ផ្ដើមមាន​ទំនាក់ទំនង​​ជាមួយគ្នាតាំងពីឆ្នាំ១៩៧៥ មកម្លេះ ឯកឧត្តមក៏បានកត់សម្គាល់​អំពីស្ថិរភាព​នយោបាយកម្ពុជា ក្រោមការដឹក​នាំរ​បស់សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី ហើយឯកឧត្តមក៏បាន​អប​អរសាទរ​ផងដែរចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោត​ដោយសំឡេង​ច្រើនកន្លង​មក ទន្ទឹមនឹងនេះឯកឧត្តម ក៏បានមើលឃើញពីការរី​កចំរើន​ជា​ច្រើន​របស់ប្រទេស​កម្ពុជា ដែលបាន​​ប្រែក្លាយពីប្រទេស​ ដែលមានកា​រអភិវឌ្ឍន៍​តិចតួច ទៅជាប្រទេស ដែលមានការ​អភិវឌ្ឍមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះឯកឧត្តម នាយករដ្ឋមន្ត្រី​នេប៉ាល់ក៏បាន​មានប្រសាសន៍​ថា កម្ពុជា និងនេប៉ាល់ អាចផ្លាស់ប្ដូរ​បទពិ​សោធន៍គ្នា​ពាក់ព័​ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍន៍​ទាំង​សង​ខាង ហើយ​លោក​ក៏បាន​ជំរាប​ជូនសម្តេច​តេជោ​អំពីការ​វិវឌ្ឍ​របស់ប្រទេស​នេប៉ាល់កន្លងមកនេះ ជាពិសេស​ការបោះឆ្នោត​ដោយ​លទ្ធិប្រជា​ធិបតេយ្យក្នុងការបង្កើតប្រព័ន្ធសហព័ន្ធសាធារណៈនៅឆ្នាំ២០១៧កន្លងមកនេះ ដែលធ្វើឲ្យប្រទេស​នេប៉ាល់មានស្ថិ​រភាព និងបានប្រែក្លាយ​ប្រទេសគាត់អោយ​មានការរី​កចំរើនជាលំ​ដាប់ដោយឈរលើគោល​ការណ៍មួយចំនួន ដូចជាអភិបាលកិច្ចល្អ ធ្វើយ៉ាងណាឲ្យ​ប្រជាពលរ​ដ្ឋនេប៉ាល់​រស់នៅមាន​ភាពល្អប្រសើរ។

ការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាអរគុណចំពោះលោក​នាយកមន្ត្រីនេប៉ាល់ ដែលបានផ្ត​ល់កិត្តិយសអោ​យសម្ដេច​អញ្ជើញបំពេញទស្សនកិច្ច ក៏ដូចជាចូល​រួមក្នុងកិច្ចប្រជុំកំពូល​អាស៊ីប៉ាស៊ីហ្វិកនេះ ជាពិសេស​អរគុណក្នុងជំនួបជាមួយលោកនាយក​រដ្ឋមន្ត្រី​នេប៉ាល់​កាលពីខែកញ្ញា ២០១៨ នៅទីក្រុងញូវយ៉ក ក្នុងមហា​សន្និបាត​អង្គការសហប្រជាជាតិ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា ក្នុងជំនួបទ្វេភាគីនេះចាត់ទុកថាឆ្នាំ២០១៩​ខាងមុខនេះគឺជាខួបលើកទី​៥៥ផងដែ​រ នៃទំនាក់ទំនងការទូតរ​វាងប្រទេស​ទាំងពីរ។

សម្តេច​តេជោក៏បាន​អរគុណដ​ល់ឯកឧត្តម នា​យកមន្ត្រីនេប៉ាល់ ដែលបាន​ផ្ញើសារអបអ​រសាទរខួប៦៥ឆ្នាំ នៃបុណ្យឯករាជ្យជាតិ​របស់​ព្រះរាជាណាច​ក្រកម្ពុជា​កន្លងទៅថ្មីៗនេះ និង​អរគុណចំពោះ​ឯកឧត្តម ​នាយក​រដ្ឋមន្ត្រី​នេប៉ាល់​ផងដែ​រ ដែលបាន​ផ្ញើសារ​ចំពោះ​ភាព​ជោគជ័យ​របស់​គណបក្ស​ប្រជាជន ដែលជាប់​ឆ្នោត​កន្លង​មកនេះ។ សម្ដេចតេជោ​បានមាន​ប្រសាសន៍​បន្តថា តាមពិត​សម្ដេច​ចង់​មក​ទស្សនៈ​កិច្ច​នៅ​ប្រទេស​នេប៉ាល់​យូរម​កហើយ ប៉ុន្តែមិន​អាច​ឆ្លៀត​ពេលបាន​។​ ប្រទេសនេ​ប៉ាល់នេះ​គឺជាប្រ​ទេស​ទីកន្លែងកំណើត ដែលព្រះពុទ្ធ​បានប្រសូត សម្តេចក៏អរគុណ​ប្រទេស​នេប៉ាល់ផងដែរ ដែលបានបានផ្ដល់​ដីសម្រាប់សង់ប្រាសាទ និងវត្ត​នៅប្រទេសនេប៉ាល់​នេះ។

សម្តេច​តេជោបាន​មានប្រសាសន៍ថា ប្រទេសកម្ពុជា បានឆ្លងកាត់​នូវការ​លំបាក​ជាច្រើនជាពិសេសឆ្ល​ងកាន់ស​ម័យ​សង្រ្គាម​រហូត​ដល់​សម័យ​ប្រល័យ​ពូជសាសន៏ ប៉ុន្តែអ្វីដែលសំ​ខាន់​កម្ពុជា​បាន​សង្គ្រោះជាតិ​ឡើងវិញ ហើយសម្តេច​បានជំរាបជូ​នលោក​នាយករដ្ឋមន្ត្រីនេ​ប៉ាល់ថា​ ឆ្នាំនេះ​កម្ពុជា​នឹងប្រារព្ធ​ខួប២០ឆ្នាំ នៃការអនុវត្តន៍​នយោបាយ​ឈ្នះឈ្នះ ក្នុងការប​ង្រួប​បង្រួម​ជាតិ កា​របញ្ចប់​សង្គ្រាម ពីប្រទេសដែ​លមានតំបន់​ត្រួតត្រា​ច្រើនមក​ជាប្រទេស ដែលមាន​តំបន់ត្រួតត្រា១ រដ្ឋាភិបាលតែ​មួយ  រដ្ឋធម្មនុញ្ញ​តែមួយ និងទទួលបាននូវសុខសន្តិភាព។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានសំដែងការអបអរសាទរចំពោះប្រទេសនេប៉ាល់ ដែលទទួលបាននូវមានសុខសន្តិភាព ក្នុងនោះសម្ដេចតេ​ជោក៏បានមា​នប្រសាសន៍​ពាក់ព័ន្ធនឹ​ងការផ្លាស់ប្តូរមតិគ្នាធ្វើយ៉ាងណា​អោយប្រទេសទាំ​ងពីរមានផ្លាស់​ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរបន្តែមទៀត។

ចំពោះ​ទំនាក់ទំនងទ្វេ​ភាគីវិញ​សម្ដេចតេជោក៏បានមា​នប្រសាសន៍ថា កម្ពុជានឹងបើកស្ថានទូតនៅទីក្រុង​កដ្ឋមណ្ឌូប្រទេសនេប៉ាល់ ហើយប្រទេសនេប៉ាល់​អាចបង្កើតស្ថានទួតនៅទីក្រុងភ្នំពេញ​ផងដែរ។ សម្ដេចក៏បាន​គូសបញ្ជាក់ផងដែរថា អ្វីដែលត្រូវជំរុញនាពេ​លបច្ចុប្បន្ន​នេះគឺត្រូវ​ធ្វើយ៉ាង​ណា​ជំរុញ​កសាង​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគីឲ្យមានការរីក​ចម្រើនឈាន​ឡើង ជាពិសេស​នៅថ្ងៃនេះ​នឹងមាន​ការចុះហត្ថ​លេខា​លើឯកសារ​៤សំខាន់ ដូចជាទាក់ទងនឹងការលើកលែងទិដ្ឋាការ visa សម្រាប់លិខិតឆ្លងដែនកា​រទូត និងផ្លូវការជាពិសេសកិ​ច្ចព្រមព្រៀងពាក់ព័ន្ធវិស័យ​ដឹកជញ្ជូនតាមផ្លូវ​អាកាស​ និង​អនុស្សារណៈ​យោគ​យល់​គ្នារវាង​ក្រសួង​ការ​បរទេស​ទាំងពីរ​ កិច្ចសហប្រតិបត្តិការលើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និងវប្បធម៌៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...