(FN)៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងរបស់សាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះជាលើកទី១៤ហើយ ដែលសម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ពោលតាំងពី សាកលវិទ្យាល័យនេះនៅជាអង្គការបណ្តុះបណ្តាលធនធានមនុស្សមកម្ល៉េះ។
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាប្រឡាយទឹកជាដើមវាជារឿងលំបាកមួយ តែអ្វីដែលលំបាកទៅទៀតនោះ គឺរក្សាឲ្យបាននូវនិរន្តរភាព។ ក្នុងន័យនេះសម្តេចបានគូសបញ្ជាក់ថា មានគ្រឹះស្ថានអប់រំខ្លះបានដំណើរការបណ្តុះបណ្តាលទៅហើយតែបែរជាដួលទៅវិញ ដោយឡែក សាកលវិទ្យាល័យធនធានមនុស្សបានរីកធំធាត់ជាបន្តបន្ទាប់។
– សម្តេចតេជោ ហ៊ុន សែន រំពឹងថា សាកលវិទ្យាល័យធនធានមនុស្សនឹងបន្តបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈ និងថ្នាក់បរិញ្ញាបត្ររង ដើម្បីផ្តល់ការអប់រំដល់សិស្សដែល ធ្លាក់បាក់ឌុប។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង សម្រាប់ការអប់រំនេះ។
– សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ការងារនៅក្រៅប្រទេស ក៏ជាការខិតខំមួយផងដែររបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ បន្តថា រាជរដ្ឋាភិបាលប្រឹងណាស់ ដើម្បីឲ្យពលករខ្មែរទទួលបានភាពស្របច្បាប់ ដើម្បីបានធ្វើការ និងរស់នៅប្រទេសថៃ ក៏ដូចជាប្រទេសម៉ាឡេស៊ីផងដែរ។
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលករវៀតណាមធ្វើការនៅប្រទេសកូរ៉េខាងត្បូង មានរហូតដល់១៣ម៉ឺននាក់ ខណៈកម្ពុជាមានត្រឹមជាង៤ម៉ឺននាក់ប៉ុណ្ណោះ។
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងពិចារណា ស្វែងរកទីផ្សារការងារជូនពលរដ្ឋខ្មែរនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសសម្រាប់បងប្អូនខ្មែរឥស្លាម។
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសថៃ មិនមែនគ្មានកម្លាំងពលកម្មនោះទេ ប៉ុន្តែប្រទេសថៃ បានបញ្ជូនប្រជាពលរដ្ឋខ្លួនទៅធ្វើការ នៅប្រទេសមានប្រាក់ឈ្នួលកម្លាំងពលកម្មខ្ពស់ ហើយជំនួសដោយកម្លាំងពលកម្មរបស់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្លៃពលកម្មទាប។
– ជាថ្មីម្តងទៀតឆ្លើយតបនឹងសារឌឺដងរបស់បក្សប្រឆាំងរឿងលោកស្រី អ៊ុង សានស៊ូជី អំពាវនាវឲ្យពលករមីយ៉ាន់ម៉ាត្រឡប់ទៅធ្វើការនៅក្នុងប្រទេសវិញនោះ សម្តេចតេជោ ហ៊ុន សែន សុំឲ្យកាប់ថ្មចំណាំទុកថា ពលករមីយ៉ានម៉ានឹងមិនត្រឡប់ទៅវិញនោះឡើយ ព្រោះកម្លាំងពលកម្មនៅថៃខ្ពស់ជាងនៅមីយ៉ាន់ម៉ា។
– សម្តេចតេជោ បានថ្លែងថា លំហូរថវិកាចំណូលរបស់ពលករនៅក្រៅប្រទេស ជាការរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ។ សម្តេចបានគូសបញ្ជាក់ថា ប្រទេសហ្វីលីពិន គឺជាប្រទេសមានពលករធ្វើការនៅក្រៅប្រទេសច្រើនជាងគេ។
– ឆ្លើយតបនិងការរិះគន់រឿងធ្វើពលករនៅក្រៅប្រទេសនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូម្បីតែអាមេរិក ក៏ដើរធ្វើការស៊ីឈ្នួលនៅក្រៅប្រទេសដែរ។ សម្តេចតេជោ ហ៊ុន សែន គ្មានអ្វីដែលគង់វង្សជាងការចែកជូននូវចំណេះដឹងនោះទេ។ សម្តេចថា អាណាព្យាបាលមានទ្រព្យសម្បត្តិចែកជូនកូនចៅជារឿងប្រសើរមួយ តែបើមើលការចែកទ្រព្យសម្បត្តិធំជាងចែកចំណេះដឹង គឺជាការខុសឆ្គងដ៏ធ្ងន់ធ្ងរមួយ។ សម្តេចថា អាពត អាចធ្វើបាប កាប់សម្លាប់ពលរដ្ឋ តែពួកគេមិន អាចយកចំណេះដឹងចេញពីខួរក្បាលរបស់មនុស្សបាននោះទេ។
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាពនាពេលបច្ចុប្បន្ន បានធ្វើឲ្យឱកាសនៃការអប់រំបានកើតមានស្មើៗគ្នាទាំងនៅទីក្រុង និងទីជនបទ។ ជាក់ស្តែងតាមរយៈការប្រឡងបាក់ឌុបនាពេលកន្លងទៅនេះ ហើយទទួលបាននិទ្ទេសអេ មិនមែនតែនៅភ្នំពេញនោះទេ តែនៅតាមទីជនបទក៏មាននោះទេ។
– សម្តេចតេជោ ហ៊ុន សែន ថា ការបណ្តុះបណ្តាល និងការអប់រំនៅតាមទីជនបទ និងក្នុងរាជធានីភ្នំពេញមិនខុសគ្នានោះទេ ដែលនេះហើយជាឱកាសសម្រាប់កុមារៗ និងកូនខ្មែរ។ សម្តេចបានបន្តថា សម្តេចធ្លាប់ប្តេជ្ញាមិនឲ្យកូនខ្មែរជំនាន់ថ្មីនេះ មានការលំបាកក្នុងរឿងអប់រំដូចជំនាន់សម្តេចនោះទេ។
– សម្តេចរំលឹកថា ព្រោះតែខ្វះសាលារៀនសូត្រសម្តេចបានឃ្លាតឆ្ងាយពីផ្ទះ ឃ្លាតឆ្ងាយពីឪពុកម្តាយតាំងពីអាយុជាង១០ឆ្នាំ។ សម្តេចបានរំលឹកថា សម្តេចវេទនាណាស់ ការស្នាក់នៅតាមទីអារាម រាល់ពេលភ្លៀងតែងតែនឹកឪពុកម្តាយ នឹកផ្ទះ ហើយអ្វីដែលកាន់តែមិនអាចបំភ្លេចបាននោះ គឺការត្រូវរំពាត់ពេលដាំបបរប្រគេនព្រះសង្ឃមិនទាន់។ សម្តេចស្នើឲ្យព្រះសង្ឃវាយកូនសិស្ស ព្រោះជាពិសោធន៍របស់សម្តេច, សម្តេចឈឺខ្លាំងណាស់។
– ព្រោះតែមានពិសោធន៍ឈឺចាប់បែបនេះហើយ ទើបក្រោយពេលសម្តេចមានឱកាសដឹកនាំប្រទេស សម្តេចប្រឹងប្រែងសាងសង់សាលាមិនឲ្យកូនខ្មែរជំនាន់ ក្រោយខ្វះសាលារៀនសូត្រនោះឡើយ។ សម្តេចតេជោ អំពាវនាវឲ្យមាតាបិតាត្រូវយកកូនចៅទៅចុះឈ្មោះចូលរៀន ហើយត្រូវជំរុញឲ្យពួកគេខិតខំរៀនសូត្រ មិនត្រូវឲ្យពួកគេបោះបង់ការសិក្សានោះឡើយ។
– សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការលំបាកជាច្រើនពេលស្នាក់នៅទីអារាម ដើម្បីស្វែងរកចំណេះវិជ្ជាកាលពីនៅកុមារភាព។ សម្តេចបានគូសបញ្ជាក់ថា បើទោះបីលំបាកយ៉ាងណាក្តី ក៏សម្តេចនៅតែប្រឹងតស៊ូ ដើម្បីស្វែងរកចំណេះវិជ្ជា។
– សម្តេចតេជោ ហ៊ុន សែន ថា ការបណ្តុះបណ្តាល និងការអប់រំនៅតាមទីជនបទ និងក្នុងរាជធានីភ្នំពេញមិនខុសគ្នានោះទេ ដែលនេះហើយជាឱកាសសម្រាប់កុមារៗ និងកូនខ្មែរ។ សម្តេចបានបន្តថា សម្តេចធ្លាប់ប្តេជ្ញាមិនឲ្យកូនខ្មែរជំនាន់ថ្មីនេះ មានការលំបាកក្នុងរឿងអប់រំដូចជំនាន់សម្តេចនោះទេ។
– សម្តេចរំលឹកថា ព្រោះតែខ្វះសាលារៀនសូត្រសម្តេចបានឃ្លាតឆ្ងាយពីផ្ទះ ឃ្លាតឆ្ងាយពីឪពុកម្តាយតាំងពីអាយុជាង១០ឆ្នាំ។ សម្តេចបានរំលឹកថា សម្តេចវេទនាណាស់ ការស្នាក់នៅតាមទីអារាម រាល់ពេលភ្លៀងតែងតែនឹកឪពុកម្តាយ នឹកផ្ទះ ហើយអ្វីដែលកាន់តែមិនអាចបំភ្លេចបាននោះ គឺការត្រូវរំពាត់ពេលដាំបបរប្រគេនព្រះសង្ឃមិនទាន់។ សម្តេចស្នើឲ្យព្រះសង្ឃវាយកូនសិស្ស ព្រោះជាពិសោធន៍របស់សម្តេច សម្តេចឈឺខ្លាំងណាស់។
– ព្រោះតែមានពិសោធន៍ឈឺចាប់បែបនេះហើយ ទើបក្រោយពេលសម្តេចមានឱកាសដឹកនាំប្រទេស សម្តេចប្រឹងប្រែងសាងសង់សាលាមិនឲ្យ កូនខ្មែរជំនាន់ក្រោយខ្វះសាលារៀនសូត្រនោះឡើយ។
– សម្តេចតេជោ អំពាវនាវឲ្យមាតាបិតាត្រូវយកកូនចៅទៅចុះឈ្មោះចូលរៀន ហើយត្រូវជំរុញឲ្យពួកគេខិតខំរៀនសូត្រ មិនត្រូវឲ្យពួកគេបោះបង់ការសិក្សានោះឡើយ។
– សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការលំបាកជាច្រើនពេលស្នាក់នៅទីអារាម ដើម្បីស្វែងរកចំណេះវិជ្ជាកាលពីនៅកុមារភាព។ សម្តេចបានគូសបញ្ជាក់ថា បើទោះបីលំបាកយ៉ាងណាក្តី ក៏សម្តេចនៅតែប្រឹងតស៊ូ ដើម្បីស្វែងរកចំណេះ។
– សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់ទប់ស្កាត់ និងដោះស្រាយទៅគ្រោះមហន្តរាយ ដោយសារខ្យល់ព្យុះ ខ្យល់កន្ត្រាក់។
– សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់ទប់ស្កាត់ និងដោះស្រាយទៅគ្រោះមហន្តរាយ ដោយសារខ្យល់ព្យុះ ខ្យល់កន្ត្រាក់។
– សម្តេចតេជោ ស្នើបង្កើនការអន្តរាគមន៍បន្ទាន់ទៅលើតំបន់រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ តាមរយៈកាកបាទក្រហម និងអាជ្ញាធរមានសមត្ថកិច្ច។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយផ្តល់ព័ត៌មានពាក់ព័ន្ធអាកាសធាតុ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានស្តីពីអាកាសធាតុ។
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋងាយស្រួលក្នុងការទទួលបានព័ត៌មានតាមរយៈស្មាតហ្វូន ដែលភ្ជាប់ប្រព័ន្ធអ៉ិនធើណេត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនតែងតាំងមន្ត្រីត្រូវទាមទារឲ្យចេះប្រើប្រាស់ស្មាតហ្វូនបានច្បាស់លាស់។
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងរឿងបញ្ជូនពលរដ្ឋខ្មែរពីប្រទេសអាមេរិក មិនត្រូវបានលុបចោលនោះទេ តែគ្រាន់តែធ្វើវិសោធនកម្មប៉ុណ្ណោះ ក្រោមហេតុផលមនុស្សធម៌ និងសិទ្ធិមនុស្ស។
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងអាណោចអាធមមួយប្រជាពលរដ្ឋខ្មែរ ដែលត្រូវបញ្ជូនមកកម្ពុជាវិញនោះ នឹងត្រូវបែកបាក់ក្រុមគ្រួសារ ភរិយា និងកូនៗរបស់គេ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា អាមេរិក នឹងយោគយល់ចំពោះបញ្ហានេះ ដែលជាគោលការណ៍មនុស្សធម៌ និងសិទ្ធិមនុស្ស។
– សម្តេចតេជោ បានលើកឡើងថា ពលរដ្ឋខ្មែរដែលបានដាក់ពន្ធនាគារ និងផ្តន្ទាទោសរួចហើយ គួរតែអនុញ្ញាតឲ្យពួកគេបានបន្តរស់នៅលើទឹកដីអាមេរិក។
– សម្តេចតេជោ ហ៊ុន សែន ថា អាមេរិកឆ្លាតណាស់ ទុកតែមនុស្សមានប្រយោជន៍សម្រាប់ខ្លួន តែមនុស្សណាអត់មានប្រយោជន៍ពួកគេបញ្ជូនចេញ។
– សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អាមេរិក ដែលតាំងខ្លួនជាបិតាសិទ្ធិមនុស្ស នឹងទទួលយកសំណើធ្វើវិសោធនកម្មស្តីពីកិច្ចព្រមព្រៀងបញ្ជូនពលរដ្ឋខ្មែរពីអាមេរិកនេះ ដើម្បីឲ្យពួកគេបានរស់នៅជួបជុំក្រុមគ្រួសារ។
– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖១៧នាទីព្រឹកថ្ងៃដដៃលនេះ៕