សម្តេច​តេជោ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី​សន្តិ​សុខ​សាធារណៈ​ឡាវ បង្ហាញ​ពីគោល​បំណង​ពង្រឹង​មិត្ត​ភាព និងកិច្ចសហការប​ន្ថែមទៀត​នៅតាម​ព្រំដែន រវាងប្រទេស​ទាំងពីរ

នៅក្នុងជំ​នួបពិភាក្សា​ទ្វេភាគី រវាងសម្តេច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជាមួយ​ឯកឧត្តម ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្ត្រីសន្តិ​សុខ​សាធារណៈ នៃ​សាធារណៈរ​ដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ នាព្រឹកថ្ងៃទី២៦ ខែមេសានេះ នៅវិមានសន្តិភាព ភាគីទាំងពីរបាន​បង្ហាញ​គោល​បំណង​​ដូចគ្នា គឺកា​រពង្រឹង​មិត្តភាព និងសាមគ្គីភាព រវាងប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត ជាពិសេសការ​បន្តកិច្ច​សហការ​នៅតាម​ព្រំដែន និងការ​ចូល​រួមទប់ស្កាត់ សកម្មភាព​​ខុសច្បាប់នានា រួមទាំងការជួញដូ​រខុសច្បាប់មួ​យចំនួនទៀត​រវាងប្រទេសទាំងពីរ។

តាម​ការបញ្ជាក់​របស់ ឯកឧត្តមបណ្ឌិត កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូ​អមនាយក​​រដ្ឋមន្ត្រី នៅក្រោយ​ជំនួប​ពិភាក្សា​ការងារនេះ។    នៅក្នុង​ជំនួប​នេះ​ដែរ​ ឯកឧត្តម ស៊ុមកែវ ស៊ីឡាវង្ស ក៏បានជម្រាបជូនសម្តេច​តេជោដែរថា នៅឆ្នាំ២០១៨ខាងមុខ ប្រទេសឡាវ​ នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំទ្វេ​រភាគី​នេះរវាង​​កម្ពុជា​និងឡាវ។ ទន្ទឹមនេះប្រទេសកម្ពុជា និងប្រទេសឡាវ នឹងបន្តការផ្លាស់​ប្តូរព័ត៌មាន រួមនិងការដោះស្រាយ​​បញ្ហាផ្សេងៗ ដែលអនុវត្តន៍ទៅ​តាម​គោល​ការណ៍ របស់​ប្រទេស​ទាំងពីរ។

សម្តេចតេជោ​បានលើកឡើងថា សម្តេចចង់ឃើញកា​រងារមួយ​ចំនួន ដែលប្រទេស​ទាំងពីរបានឯកភាព​គ្នារួច​ហើយនោះ ត្រូវបានអនុវត្តន៍​ឲ្យបាន​ពេញលេញ។  សម្តេចក៏បាន​ថ្លែង​បញ្ជាក់ថា បើទោះបីជា​អាកាសធាតុមានការប្រែប្រួល យ៉ាងណា​ក៏ដោយ ប៉ុន្តែមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា និងឡាវ គឺមិនមាន​ការប្រែប្រួល​នោះទេ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ ចំពោះជំនួបរវាង​សម្តេច​ក្រឡា​ហោម ស ខេង ជាមួយឯកឧត្ត​ម​រដ្ឋ​មន្ត្រីឡា​វ នៅក្នុងដំណើរ​ទស្សនិច្ច​នៅកម្ពុជា​របស់ ឯកឧត្តម នាពេលនេះផងដែរ។

គួរបញ្ជាក់ថា ព្រំដែនរួមគ្នារវាង​ប្រទេសកម្ពុជា និងប្រទេសឡាវ មានប្រវែង ៥៤០គីឡូម៉ែត្រ ដែល​មក​ដល់​ពេល​នេះភាគីទាំងពីរ​បានសម្រេច​បោះបង្គោល​ព្រំប្រទល់ បាន៨៧ភាគរយរួចមកហើយ ។  រីឯកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំង​ពីរនៅ​តាមតំបន់​ព្រំដែន​ក៏ត្រូវ​បានផ្សារភ្ជាប់ តាមរយៈការ​បើក​ច្រក​ទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នៃខេត្តស្ទឹង​ត្រែង​និងខេត្តចំប៉ាសាក់ ដែលត្រូវបាន​សម្ពោធបើក​អោយប្រើប្រាស់កាល​ពី ថ្ងៃទី១០​ខែ​មករា ឆ្នាំ២០១៧កន្លង​មក​ផងដែរ។ ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ក្រៀល-ណងណុកខៀន គឺជាច្រកទ្វារអន្តរជាតិទ្វាភាគី​ដំបូងរវាង​ប្រទេសកម្ពុជា និងប្រទេសឡាវ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort