កិច្ចប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋ​អាមេរិក​លើកទី៦ ក្រោមប្រធាន​បទការ​ពិនិត្យ​ឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន​អាមេរិក និងទិស​ដៅ​អនាគត

បន្ទាប់មកនៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ដដែលនេះដែរ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល​នៃប្រទេស​អាស៊ាន បានយាង​ និង​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូលអាស៊ាន-សហរដ្ឋអាមេរិក​លើកទី៦ ក្រោមប្រធានបទ​​ការ​ពិនិត្យឡើងវិញ នូវ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​អាមេរិក និងទិ​សដៅ​អនាគត ជាមួយ​ឯកឧត្តម ម៉ៃឃើល ភែនស៍(​​ ​Michael Pence) អនុប្រធានាធិបតី នៃសហរដ្ឋអាមេរិក។

ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល ​នៃ​ប្រទេសអាស៊ាន  បាន​​​ស្វាគមន៍យ៉ាងកក់​ក្ដៅជូន​ចំពោះ​ឯកឧត្តម ម៉ៃឃើល​ភែនស៍​ អនុប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុងកិច្ច​ប្រជុំកំពូល​អាស៊ាន-សហរដ្ឋអាមេរិក លើកទី៦នេះ។

ដូចគ្នានិងបណ្តា​មេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ​បាន​លើក​នូវ​ចំណុច​៣  ទៅកាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋអាមេរិក លើកទី៦ ក្នុងនោះ​រួមមាន​ ទី១. កិច្ចសហប្រតិបត្តិការ​របស់យើង​នៅមាន​សក្ដានុព​លជា​ច្រើន​ទៀត ដូច​ជា​កិច្ច​សហប្រតិបត្តិការ ក្នុងវិស័យ​នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្ម វិស័យ​ទេស​ចរណ៍ ​និងបច្ចេកវិទ្យា​ព័ត៌មានជាដើម ដែលអនុញ្ញាតិ​ឱ្យយើង​ចាប់យក ដើម្បីឈាន​ទៅសម្រេចបាន ការ​អភិវ​ឌ្ឍប្រកប​ដោយចីរភាព។ ក្នុងស្មារតីនេះ កម្ពុជាសូម​គ្រាំទ្រចំពោះ ការលើកឡើងរបស់ ឯកឧត្តមនាយក​រដ្ឋមន្រ្តីឡាវ ដែល​ថ្លែង​ក្នុងសេចក្ដីប្រកាស​រួមអាស៊ាន លើកទឹកចិត្ត​សហរដ្ឋ​​អាមេរិក បន្តគ្រាំទ្រ​ការអនុវត្តនូ​វផែនកា​រមេ ស្តីពីការតភា្ជប់អាស៊ានឆ្នាំ ២០២៥ និងគំនិតផ្តួច​ផ្តើម​​សម្រាប់ សមាហរណកម្មអាស៊ាន។ ទី២. កម្ពុជារំពឹងយ៉ាងមុតមាំថា សហរដ្ឋអាមេរិក​ នឹង​ផ្ដោតការយក​ចិត្តដាក់ខ្លាំង ក្នុងការ​បង្កើនទំហំពាណិជ្ជកម្ម​រវាងតំបន់ទាំងពីរ ឱ្យកើនខ្ពស់​បន្ថែម​ទៀត ខណៈដែល​អាមេរិកកំពុង​បន្តឈរ​លំដាប់ថ្នាក់​ជាប្រទេស ដែលមានសេដ្ឋកិច្ច​ធំជាង​​គេបំផុត​។ ក្នុងស្មារតីនេះ កម្ពុជាមាន​សេចក្តីរីក​រាយ និងសូមស្វាគមន៍កា​ររៀបចំ​កិច្ច​ព្រមព្រៀង ក្រប​ខ័ណ្ឌ​ពាណិ​ជ្ជកម្ម និងការ​វិនិ​យោគអា​ស៊ាន-សហរដ្ឋអាមេរិគ (Trade and Investment Framework Arrangement-TIFA) និងគំនិតផ្តួចផ្តើ​មផែនការ នៃការពង្រីកការចូលរួម​ ក្នុង​ផ្នែកសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក (Expanded Economic Engagement (E3) Initiatives Work Plan) និងទី៣. កម្ពុជាយល់ឃើញថា ការកសាងធនធា​នមនុស្ស ជាពិសេស​​យុវជន គឺជាកត្តាចាំ​បាច់ក្នុងកា​រគាំទ្ររបស់​សហរដ្ឋអាមេរិក ក្នុងការក​សាង​ធនធាន​មនុស្ស និង​វិស័យអប់រំ ដោយផ្ដល់​ឱកាស​អាហារូបក​រណ៍បន្ថែម​ទៀតដល់​យុវជនអា​ស៊ាន ជាពិសេស យុវជន​ពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​បន្តការសិក្សា​ថ្នាក់​ឧត្តមសិក្សា និងក្រោយ​ឧត្តមសិក្សា​​បន្ថែម​ទៀត។  នៅក្នុងកិច្ចប្រ​ជុំកំពូល​ដ៏មាន​សារសំខាន់​នេះ ប្រមុខរដ្ឋ / ប្រមុខរដ្ឋា​ភិបាល ​នៃ​ប្រទេស​អាស៊ាន និង​ឯកឧត្តម​អនុប្រធានា​ធិបតីសហរ​ដ្ឋអា​មេរិក បាន​ឯកភាព​គ្នាឈាន​ទៅចេញ​សេចក្តី​​ប្រកាស របស់ប្រធានកិ​ច្ចប្រជុំ​កំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី៦។ សេចក្តីប្រកាសរបស់ ថ្នាក់ដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ស្តីពីកិច្ច​សហប្រតិបត្តិការ​សន្តិសុខអ៊ីនធើណែត និងកិច្ចព្រម ព្រៀងក្របខ​ណ្ឌ​ពាណិជ្ជ​កម្ម និង​វិនិយោគ​អាស៊ាន សហរដ្ឋអាមេរិក ឆ្នាំ២០១៨-២០១៩។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...