ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងក្នុងពិធីប្រទានភ្លើងជ័យក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និង​ទិវា​កំណើត​កងយោធពលខេមរភូមិន្ទខួប​លើកទី៦៥

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោ​​ត្ដ​​ម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា​ជា​ណាចក្រកម្ពុជា ព្រះអង្គបានសព្វ​ព្រះរាជហឬទ័យ ស្ដេចយាងជា​ព្រះរាជាធិបតីភាពដ៏​ខ្ពង់​ខ្ព​ស់ ក្នុងព្រះរាជពិធីប្រទាន​ភ្លើងជ័យ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩​វិច្ឆិកា និងទិវាកំ​ណើ​ត​​កង​យោធពល​ខេមរភូមិន្ទ ខួប​លើកទី​៦៥ (ថ្ងៃ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៨) ដែលត្រូវ​បា​ន​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំប្រារព្ធ​ធ្វើ​​ឡើងយ៉ា​ងមហោឡារិក នៅ​បរិវេណវិមានឯករាជ្យ នាព្រឹកថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

យាង និងអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកង​យោ​ធ​ព​ល​​ខេមរភូមិនេះដែរ មានព្រះរាជវត្តមាន សម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ និង​វត្ត​មា​ន​ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេអគ្គមហា​ពញាចក្រី ហេង​សំ​រិន​ ប្រធានរដ្ឋសភា សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណា​​ចក្រកម្ពុជា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិ​ប​តីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រ​សួង​​មហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  ព្រម​ទាំង ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​តំណាងស្ថាន​ទូត​នានាប្រចាំនៅកម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី អ្នក​មុខ​អ្នកការ  កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីគោរព ទង់ជាតិ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ព្រះករុណាព្រះបាទសម្ដេច​ព្រះ​ប​រមនាថ នរោត្ដម សីហមុនី ព្រះ​ម​ហា​ក្ស​​ត្រ នៃព្រះ​រា​ជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វ​ព្រះ​រាជ​ហ​ឫ​ទ័​យ​ស្ដេច​យា​ង​​ប្រទានកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រមទាំង​យាងប្រទាន ភ្លើងជ័យ ដែល​ដ​ង្ហែ​អមព្រះ​រា​ជ​ដំណើរ​ដោយសម្ដេចវិបុលសេនាភក្ដី សា​យ ឈុំ សម្ដេចអគ្គ មហាពញាចក្រី ហេង ​សំរិន ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង ដែល​មានព្រះរាជ​វត្ត​​មាន សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សម្ដេច ព្រះសង្ឃ និងព្រះ​រាជា​គ​ណៈ​ ៩អង្គ ស្វាធ្យាយជយន្តោ ផងដែរ។ បន្ទាប់ពីពិធីបង្ហោះប៉េងប៉ោង និងលែង​ព្រាប​ជានិ​មិត្ត​រូប​​​នៃសន្តិភាព ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វ ព្រះរាជហឬទ័យ ស្ដេច​យា​​ងសំណេះសំណាល​សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រី​រាជការ អ្នកមុខអ្នកការ អង្គទូត និង​កង​កម្លាំងប្រដាប់អាវុធ កាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហម កម្ពុជា សហភាពសហព័ន្ធ​យុវ​ជន​កម្ពុជា ព្រមទាំងសិស្ស ​​និស្សិត លោក​​គ្រូ អ្នកគ្រូ ដែលបាន ចូលរួមក្នុង​ទិវាបុណ្យឯករាជ្យ​ជា​តិ​ ៩ វិច្ឆិកា  និង​ទិវា​កំ​ណើ​ត​​កង​យោ​​ធពលខេមរភូមិន្ទ នៅជុំវិញវិមានឯករាជ្យ។

គួរ​រំលឹក​ថា ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​រាជ​បូជនីយកិច្ច របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ​ នរោត្តម សីហនុ​ព្រះ​បរ​មរ​ត​ន​កោដ្ឋ ដែលព្រះ​អង្គ​ បាន​លះបង់​ព្រះ​កាយពល និង​ ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ដើ​ម្បី​​តស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំង។​ តាម​ប្រ​វត្តិ​សាស្ត្រ បារាំង​បាន​ដាក់​អាណានិគម គ្រប់គ្រង​លើ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៨៦៣ រហូ​ត​​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​ប្រទេស​បារាំង ប្រកាស​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​កម្ពុជាវិញ។

គួរបញ្ជាក់ដែរថា តាមកម្មវិធីដែល​បាន​គ្រោ​ង​​ទុ​ក នៅរាត្រី​ថ្ងៃ​ដដែលនេះដែរ ក៏មានរៀប​ចំ​​ពិធីអុច​កាំជ្រួច​នៅខាងមុខ​ព្រះបរមរាជវាំង និង​ការ​​ប្រ​គំ​តន្ត្រី ការ​ស​ម្ដែង​សិ​ល្បៈជូន​ប្រជា​រា​ស្ត្រ​​ទស្សនា កម្សាន្តសប្បាយនៅតាមទី​ធ្លា​សា​ធារ​ណៈ​។ ជាមួយគ្នានេះដែរ ព្រះរាជពិធី​ពន្ល​ត់ ភ្លើ​ង​​ជ័យនឹងប្រារព្ធធ្វើឡើង​នៅរសៀលថ្ងៃទី ១១ ខែ​វិច្ឆិ​​កា ឆ្នាំ២០១៨ ក្រោមព្រះរាជា​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជា​អម្ចាស់​ជីវិត​លើ​ត្បូង៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort