សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍​ ដែលរៀបចំឡើងដោយឯកឧត្តម អភិបាលក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី

នៅរាត្រីថ្ងៃទី២១​ ខែតុលា​ ដដែលនេះ​ បន្ទាប់ពីបានអញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយនិងចំណាស់បំផុត ក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​ រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលរៀបចំឡើងដោយឯកឧត្តម អភិបាលក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី។

នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តយស នោះដែរ ឯកឧត្តមអភិបាលក្រុង អ៉ីស្តានប៊ុល បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានជ្រើសរើសយកទីក្រុងអ៉ីស្តាន​ប៊ុល សម្រាប់ដំណើរបំពេញទស្សនកិច្ចការងារ ជាប្រវត្តិសាស្រ្តលើកដំបូងបំផុត នៅលើទឹកដីនៃ​ សាធារណរដ្ឋតួកគី។ ឯកឧត្តមអភិបាលក្រុងបន្តថា ថ្នាក់ដឹកនាំនិងប្រជាជនតួកគីក្នុងទីក្រុងអ៉ីស្តានប៊ុល សូមចារឹកទុកក្នុងដួងចិត្តក៏ដូចជាទំព័រប្រវត្តិសាស្រ្ត ចំពោះដំណើរបំពេញទស្សនកិច្ចការងារ ជាលើកដំបូងនិងមិនធ្លាប់មានសម្រាប់មេដឹកនាំជាន់ខ្ពស់របស់ប្រទេសកម្ពុជា ដែលបានអញ្ជើញមកដល់សាធារណរដ្ឋតួកគី ក្នុងបេសកកម្មដ៏ថ្លៃថ្លាបំផុតនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort