សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារការងារពេលថ្ងៃត្រង់ ដែលរៀបចំដោយប្រធានរដ្ឋសភាតួកគី

បន្ទាប់​មក​នៅ​ថ្ងៃទី២០ ខែតុលា ដែលជា​ថ្ងៃទី១ ​​​នៃដំណើទស្សនកិច្ច របស់សម្តេចតេជោ ឯកឧត្តម ប៊ីណាលី យីដីរីម ប្រធានរដ្ឋសភា និងជាអតីត​នាយក​​រដ្ឋមន្រ្តីតួកគី បាន​ប្រារព្វ​រៀបចំនូវ​ពិធី​ទទួលទាន​អាហារ​ការងារ​ពេលថ្ងៃត្រង់ ជូនចំពោះ​សម្តេច​តេជោ​នាយក​​រដ្ឋ​មន្រ្តី និងគណៈ​ប្រតិភូ​ជាន់ខ្ព​ស់​​រាជរដ្ឋា​ភិបាល​កម្ពុជា ដែល​បា​ន​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​ការងារ នៅទីក្រុង​អីស្តាន​ប៊ុល សាធារណរ​ដ្ឋតួកគី។

សូមបញ្ជាក់​ដែរថា តួកគី និងកម្ពុជា ជាប្រទេស​ដែល មាន​អារ្យធម៌​យូរ​​ណាស់​មកហើយ ក្នុងនោះ​ប្រទេស​កម្ពុជាត្រូ​វបាន​គេស្គាល់តា​មរយៈចក្រ​ភពអង្គរ ហើយ​ប្រទេស​តួកគី​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ចក្រភព ប៊ីហ្សេនថាញ់ (Byzantine) និង​បន្ទាប់ម​កចក្រភព​អូតូ​ម៉ង់ (Ottoman) ។ បើទោះបី​ជាព្រះរាជាណាចក្រ​កម្ពុជា និងសាធា​រណរ​ដ្ឋតួកគី មានចំ​ណងមិ​ត្តភាព​ផ្នែកការ​ទូតទើបតែ​ជាង​ពីរទសវត្សរ៍​ក៏ពិតមែ​ន ប៉ុន្តែទំនាក់​ទំនង នៃ​ប្រទេស​ទាំងពីរ​មាន​ភាពរឹ​ងមាំ ដោយឈរលើ​គោលការណ៍​ជំនឿទុក​ចិត្តគ្នា និងគោរព​គ្នា មិន ជ្រៀតជ្រែ​កចូល​កិច្ចការ​ផ្ទៃក្នុង​ផងខ្លួន ពិសេស​បានគាំទ្រគ្នា​ទៅវិញ ទៅមកលើផ្នែក​សេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។ ជាក់ស្តែងប្រទេស​ទាំងពីរបាន​គាំទ្រ​បេក្ខភាពគ្នា​ទៅវិញទៅមក ក្នុងបណ្តាស្ថា​ប័ន​អន្តរជាតិផ្សេងៗ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ