សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី

នៅរសៀល​ថ្ងៃទី២០ ខែតុលា ដែលជា​ថ្ងៃទី១ នៃការ​អញ្ជើញបំ​ពេញទ​ស្សនកិច្ចកា​រងារ នៅ​ទីក្រុង​​អីស្តានប៊ុល សាធារណ​រដ្ឋតួកគី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប​សំដែងកា​រគួរ​សម ពិភាក្សា​ការងារ និង​អញ្ជើញ​​ទទួល​ទាន​អាហារ​ការ​ងារ​ពេលថ្ងៃ​ត្រង់​ជាមួយ ឯកឧត្តម ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធានរដ្ឋសភា និងជាអតីត​​នាយក​​រដ្ឋមន្រ្តី​តួកគី។ នៅមុន​ពិធី​ទទួល​ទាន​អាហារថ្ងៃត្រង់ មេដឹកនាំ នៃប្រទេសទាំងពីរ​ កម្ពុជា-តួកគី គឺ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងឯកឧត្តមប្រធានរ​ដ្ឋសភាតួកគី បានអញ្ជើញជួបពិ​ភាក្សាគ្នា​ទល់​មុខគ្នា ដើម្បីធ្វើការ​ពិភាក្សាគ្នាយ៉ា​ងស៊ីជំរៅ​ទាក់ទិន​ទៅ និងការរិតចំ​ណងសាមគ្គីភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ នៃប្រទេសទាំងពី​រ កម្ពុជា-តួកគី ឲ្យកាន់តែរឹង​មាំ និងរីក ចម្រើន​ទ្វេឡើង​ថែម​ទៀត ពិសេសគម្រោង នៃការបើកស្ថាន​ឯកអគ្គរាជទូ​ត​របស់ព្រះរាជាណា​ចក្រកម្ពុជា នៅ​សាធារណ​រដ្ឋតួកគី ឲ្យបានឆាប់​រហ័យបំផុត តាមដែល​អាចធ្វើ​ទៅបាន បន្ទាប់ពីប្រ​ទេសតួកកី បានបើកស្ថាន​ឯកអគ្គរដ្ឋ​ទូតរបស់ខ្លួន ​នៅរាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ។

ក្នុងជំនួប​ទល់មុខគ្នានោះដែរ សម្តេចតេជោ និងឯកឧត្តម​ប្រធានស​ភាតួកគី បានធ្វើការ​ពិភាក្សា​គ្នាយ៉ាង​យកចិត្តទុក​ដាក់​ទៅលើការ​ជំរុញទំនាក់​ទំនង លើវិស័យការទូត ការ​ផ្លាស់​ប្តូរ​យោ​បល់​ទៅលើការ​ជំរុញទំនាក់​ទំនងពាណិជ្ជកម្ម វិនិយោគ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត ក្នុង​នោះ​រួមទាំងការជំរុញ​ឲ្យមាន​ការ​ហោះ​ហើរ​ត្រង់​ពីតួក​គី មក​កាន់​ព្រះរាជា​ណាច​ក្រកម្ពុជា ដើម្បីជំ​រុញកំណើន​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការវិនិយោគ។ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងឯកឧត្តម ប្រធានសភា​តួកគី ក៏បាន​ពិភាក្សា​គ្នាយ៉ាង​យក​ចិត្ត​ទុក​ដាក់ លើ​បញ្ហា​ទ្វេភាគី បញ្ហាពហុភាគី បញ្ហា​តំបន់ និងអ​ន្តរជាតិ ពិសេស​ការ​បង្កើន​ជំនឿ​ទុក​ចិត្ត​និង​ជួយគ្នា​ទៅវិញ ទៅមក ទាំង​ក្នុងក្របខ​ណ្ឌទ្វេ​ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែល​ផ្តល់នូវ​ផលប្រយោជន៍​ឲ្យគ្នាទៅ​វិញទៅមក។

សម្តេចតេ ជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់ ឯកឧត្តមប្រធាន​សភាដែរ​ថា សម្តេច​តែង​តែចង់​មកកាន់ ប្រទេសតួកគី​នេះជាយូរ​មកហើយ ព្រោះថាតួក​គី គឺជា​ដែនដី នៃ​ការ​តភ្ជាប់​ទ្វីបអាស៊ី និង​ទ្វីបអឺរ៉ុប និងបាន​ចាត់​ទុកថា នេះ​គឺជា​ដំណើរ​ទស្សន​កិច្ច​ជាប្រវត្តិសាស្រ្ត និងជាលើក​ដំបូងបំផុត ក្នុងប្រវត្តិ​សាស្រ្ត នៃមេដឹកនាំ​កម្ពុជាដំ​បូងគេ ដែល​បាន​អញ្ជើញ​មកធ្វើ​ទស្សន​កិច្ចការងារ នៅសាធា​រណរដ្ឋ តួកគី។ ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​នោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី និង​ឯកឧត្តម​ប្រធានស​ភា តួកគី បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនៈគ្នា ក្នុងការជំរុញឲ្យ​មានការ​​ផ្លាស់ប្តូរ​នូវ​​ដំណើរ​ទស្សនកិច្ច ពីគ្រប់ កម្រិត​ទាំង​អស់ ​នៃប្រទេស​ទាំងពីរ ដើម្បីធ្វើយ៉ាង​ណាជំរុញ​កិច្ចសហ​ប្រតិបត្តិការ នៃប្រទេសទាំង​ពីរ​កាន់​តែមាន​កម្រិត​ខ្ពស់ថែមទៀត។

បន្ទាប់ពីបាន​ចំណាយ​ពេល នៃជំនួបពិភាក្សា​ទល់មុខគ្នារួច មក សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងឯកឧត្តមប្រធានសភាតួកគី បានអញ្ជើញលំហែកាយក្នុងបរិ​វេណ នៃវិមាន​រដ្ឋា​ភិបាល​ក្នុងទីក្រុង​អីស្តានប៊ុល ពិសេស​ការស្រូប​យកខ្យល់​អាកាស​បរិសុទ្ធ មាត់ សមុទ្រ​មុន​និង​ពិធី​ទទួលទា​នអា​ហារ​ការងារ​ពេលថ្ងៃ។ ឯកឧត្តមប្រធានរ​ដ្ឋសភាតួក​គី មាន​ប្រសា​សន៍​សំដែង​នូវការ​ស្វាគមន៍​យ៉ាងក​ក់ក្តៅបំផុត ជូនចំពោះ​សម្តេចតេ​ជោនា​យករដ្ឋមន្រ្តី និង​គណៈ​ ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែ​លបាន​ជ្រើស​រើសយក​ប្រទេស​តួកគី​សម្រាប់​ដំណើរ បំ​ពេញទស្សនកិ​ច្ចការ​ងារជា​លើកដំ​បូង ក្នុង​ប្រវត្តិ​សាស្រ្ត នៃទំនាក់​ទំនង​របស់​ប្រទេស​ទាំងពីរ ដែល​ទើបមាន​អាយុ​២០ឆ្នាំ​កន្លងមក។ ឯកឧត្តម​ប្រធាន​សភា​បាន​ឯក​ភាព​ទៅ និងទស្សនៈ​លើកឡើង របស់ស​ម្តេចតេជោ​នាយករដ្ឋមន្រ្តី ក្នុងការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរទស្សន​កិច្ច​ពីគ្រប់​កម្រិតទាំង​អស់ ក្នុងន័យ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ឲ្យកាន់តែមានការ​រីកចម្រើន​ខ្ពង់ខ្ពស់ ថែមទៀត។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ