សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញ​បំពេញ​ទស្សនកិច្ចការងារ​ទៅកាន់ ទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី

សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បាន​ចាប់ផ្តើម​ដំណើរ​បំពេញទស្សន​កិច្ចការងារ​ទៅកាន់ ទីក្រុង​អីស្តានប៊ុល សាធារណ​រដ្ឋតួកគី ហើយ ​នៅ​ព្រឹក​ថ្ងៃទី២០ ខែតុលា​នេះ បន្ទាប់​ពីបញ្ចប់​ដំណើរ នៃការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ី​​អឺរ៉ុប​លើកទី១២ នៅទីក្រុងប្រ៊ចសែល ប្រទេស​ប៊ែល​ហ្សីក​ ប្រកបដោយ​លទ្ធផលដ៏ត្រចះ​ត្រចង់​រួច​មក។

នៅព្រឹក​ព្រ​លឹម​ថ្ងៃទី២០ ខែតុលា សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ​ជាន់​ខ្ពស់​​រាជរដ្ឋាភិបាលក​ម្ពុជា បានធ្វើ​ដំណើរ​ចាកចេញ​ពីអាកាសយានអន្តជាតិ អ៊ិច​សេគុយ​ជេត (Exe​cujet​) ទីក្រុងប្រ៊ុចសែល ក្នុងដំណើរនៃការ​អញ្ជើញ​បន្តបំ​ពេញ​ទស្សន​កិច្ចការងារ ទៅកាន់ទីក្រុង​​អីស្តានប៊ុល សាធា​រ​ណ​រដ្ឋតួកគី ជាទីដែល​សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញ​ធ្វើ​ជំនួបកំពូល​​ទ្វេ​ភាគី ជាមួយឯកឧត្តម រ៉េជីប ថាយយ៉ីប អែដូហ្គាន (Recep Tayyip Erdogan) ប្រធានា​ធិ​ប​តី​ នៃសាធារណ​រដ្ឋតួកគី ឯកឧត្តម ប៊ីណាលី យីឌឺរីម (Binary Yidirim) ប្រធានរដ្ឋសភា និងជា​អតីត​នាយក​រដ្ឋមន្រ្តី នៃសាធារណរដ្ឋតួកគី។

យន្តហោះ​ពិសេសបាន​ធ្វើការចុះច​តប្រកប​ដោយ​សុវត្តិ​ភាព នៅអាកាស​យាន​​ដ្ឋាន​​អន្តរជាតិអាតាទួក ទីក្រុងអីស្តាន​ប៊ុល កាលពីវេលា​ម៉ោង១២​និង​១០នាទី ម៉ោង​នៅទីក្រុង​​អីស្តានប៊ុល សាធា​រណ​រដ្ឋតួកគី ត្រូវនឹង​ម៉ោង១៦និង១០នាទី ម៉ោង​នៅ​​រាជធានីភ្នំពេញ ព្រះរាជាណា​ចក្រកម្ពុជា។ វត្តមាននៃ​ការ​អញ្ជើញ​ដល់​របស់ស​ម្តេច​តេជោ​​នាយករដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់ខ្ពស់ ត្រូវបាន​ការធ្វើគារ​វកិច្ចស្វាគមន៍​យ៉ាងស្និទ្ធស្នាល​​រ៉ាក់ទាក់​​បំផុត ពីឯកឧត្តម​អភិបាល​ក្រុងអីស្តានប៊ុល ប្រមុខ​យោធាតួកគី អគ្គនាយក នៃក្រសួងការបរទេស​​តួកគី  និងលោកជំទាវ​ឯកអគ្គរាជទូតតួកគី ប្រចាំព្រះរា​ជាណាចក្រកម្ពុជា ព្រមទាំងឯ​កឧត្តម លោកជំទាវ ជាឥស្សរជន​​ជាន់ខ្ពស់​រដ្ឋា​ភិ​បាលតួកគី និងឥស្សរជន​ការទូតរបស់ ព្រះរាជាណា​ចក្រ​កម្ពុជា ប្រចាំប្រទេស​តួកគីជាច្រើនរូបទៀត។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ