សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ អេម៉ា សូលប៊ែល (Ema Solbeng) នាយករដ្ឋមន្រ្តីន័រវែស

បន្ទាប់ពី​បញ្ចប់​​កិច្ចប្រជុំ​កំពូល​អាស៊ីអឺរ៉ុបលើកទី១២ រួចមក នៅរសៀលថ្ងៃទី១៩​តុលា សម្តេច​អគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា បាន​អនុញ្ញាតឲ្យ លោកជំទាវ អេម៉ា សូលប៊ែល (Ema Solbeng) នាយករដ្ឋមន្រ្តីន័រវែស ចូលជួប​សំដែងការគួរសម និងពិភាក្សា​ការងារទ្វេភាគី។

លោកជំទាវ អេម៉ា សូលប៊ែល នាយករដ្ឋមន្រ្តីន័រវែស មានប្រសាសន៍ថា បើទោះបីជា​លោក​ជំទាវ មិនបានទៅ​កាន់​ប្រទេស​កម្ពុជា​ក៏ពិតមែន ប៉ុន្តែលោកជំទាវ​បាន​ទទួល​នូវព័ត៌មាន និង​រូបភាព​ដ៏ល្អពី​ប្រទេសកម្ពុជា ដោយ​ចាត់ទុកកម្ពុជា​គឺជា​ប្រទេសមួយ​ដ៏ស្រស់បំព្រង។ លោកជំទាវ មានប្រសាសន៍​បន្តថា ប្រទេសន័រវែស​មានឆន្ទៈ​ខ្ពស់ក្នុងកា​រជួយ​ដល់ប្រ​ទេសកម្ពុជា ពិសេស​ការ​ផ្តល់​ជំនួយ​ដល់ការ​ស្វែងរកយុ​ត្តិធម៌​ចំពោះ​ប្រជាជន​កម្ពុជា ពីរបបប្រ​ល័យ​ពូជសាសន៍​ប៉ុលពត។ លោកជំទាវបន្តថា ទម្រាំតែពិភពលោ​កបាន​ដឹងពី​អំពើប្រល័យ​ពូជសាសន៍​នៅកម្ពុជា គឺបាន​ចំណាយ​ពេលវេលាដ៏យូរ និងមានភាព​ស្មុគស្មាញ។ ជាមួយនិង​សកម្មភាព ដែលប្រទេសន័រវែស ជួយ​ដល់ប្រទេស​កម្ពុជា ក្នុងការបោស​សំអាតគ្រាប់មីន លោកជំទាវ​ចង់ឃើញ និងជំរុញ​ឲ្យមាន​អនុសញ្ញា​នៃការ​ហាមឃាតជា​ផ្លូវការ ស្តីពីការ​ហាមឃាត​ជាផ្លូវការ នៃការ​ប្រើប្រាស់គ្រា​ប់មីន ក្នុង​ន័យនេះលោកជំទាវសង្ឃឹមថា កម្ពុជាអាចនឹ​ងគាំ​ទ្រនូវគំនិតផ្តួ​ចផ្តើមដ៏​មានសារៈសំខាន់នេះ។

ជាការឆ្លើយ​តបសម្តេចតេជោ មានប្រសាសន៍ថា ប្រទេសន័រវែសគឺជាប្រទេសមួយ ដែល​បានផ្តល់​ជំនួយជាច្រើ​នដល់កម្ពុជា  ពិសេសកា​រចូលរួមចំណែក​យ៉ាង​សកម្មដល់​ការអភិវឌ្ឍ និង​ការ​បោសសំអាតគ្រាប់មីន និងផ្តល់ជំនួយ​ដល់សា​លាក្តីខ្មែរក្រហម។ ទាក់ទិនទៅនិងការ​ជំរុញឲ្យ​មាន នូវអនុសញ្ញា​ស្តីពីការ​ហាមឃាត​ជាផ្លូវការ នៃការប្រើប្រាស់​គ្រាប់មីន សម្តេចតេជោមាន​ប្រ​សា​សន៍ថា កម្ពុជាពិត​ជាគាំទ្រទាំងស្រុង នូវអនុ​សញ្ញាស្តីពីការ​ហាមឃាត​ជាផ្លូវការ នៃការ​ប្រើ​ប្រាស់​​គ្រាប់មីន។ សម្តេច​តេជោបន្តថា កម្ពុជានឹងបន្តបោស​សំអាតគ្រាប់មីន​ទាំងស្រុង ក្នុងប្រទេស​កម្ពុជា ពិសេសកម្ពុជានិងចូល​រួមក្នុង​គំនិតផ្តួចផ្តើម ស្តីពីអនុសញ្ញា នៃការប្រើប្រាស់​គ្រាប់មីន។ សម្តេចតេជោ​បន្តថា កន្លងមក​កម្ពុជា​បានបន្ត​នូវសកម្មភាពយ៉ា​ងសកម្ម ក្នុងការបោស​សំអាតគ្រាប់​មីនតាម​បណ្តា​ប្រទេស​មួយចំនួន ពិសេស​តាមប្រទេសមួយ​ចំនួន​ក្នុងទ្វីប​អាហ្រិក។

ទាក់ទិនទៅនិង ប្រសាសន៍​លើក​ឡើង​របស់សម្តេចតេជោ លោកជំទាវ​មានប្រសាសន៍ថា អ្វីដែល​កម្ពុជាបាន​ធ្វើគឺ មានសកម្មភាពដ៏ល្អ។ តាមរយៈនេះលោកជំ​ទាវចង់ឃើ​ញពីទំហំ​សេដ្ឋកិច្ច នៃប្រទេសទាំងពីរមាន កំណើន​ខ្ពស់។ លោកជំទាវបានថ្លែ​ងនូវអំណរ​គុណជូន​ចំពោះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ដែល​ប្រទេស​កម្ពុជា បានគាំទ្រនូវ​បេក្ខភាព​របស់ប្រទេសន័រវែស ក្នុងការ​បោះឆ្នោត​ជាសមាជិក​មិនមែន​អចិន្រ្តៃយ៍ស​ន្តិសុខ របស់អង្គការសហ​ប្រជាជាតិ ក្នុងអាណត្តិឆ្នាំ​ ២០២១-២០២២។ លោក​ជំទាវ​នាយករដ្ឋមន្រ្តីក៏​បានជំរាបជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី​ពីសភាពការណ៍​ក្នុងដែនសមុទ្រ ក្នុង​ប្រទេសន័រវែស ពិសេស​ពីបញ្ហា​បរិស្ថាន និងការ​នេសាទ។ សម្តេចតេជោ នាយករដ្ឋ​មន្រ្តី​​មានប្រសាសន៍ថា កម្ពុជាអាច​ជាដៃគូក្នុ​ងគំនិត ផ្តួចផ្តើម​ដ៏មានសារសំ​ខាន់ជាច្រើន ពាក់ព័ន្ធ​ទៅ​​និងបរិស្ថានក្នុង​មហាសមុទ្រ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...