សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញចាកចេញពីទីក្រុងតូក្យូ ក្នុងដំណើរអញ្ជើញបន្តចូលរួម វេទិកានៃជំនួបថ្នាក់ដឹកនាំអាស៊ាន នៅកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី

បន្ទាប់ពីបាន​អញ្ជើញបំពេញ​ទស្សនកិច្ចផ្លូវការ និង​អញ្ជើញចូលរួម​កិច្ចប្រជុំកំពូល​មេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈ​ពេល៤​ថ្ងៃរួច​មក ប្រកប​ដោយ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​រួចមក នៅព្រឹក​ថ្ងៃទី១០តុលា សម្តេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​អញ្ជើញធ្វើដំណើរ​​​ចាកចេញ​ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងដំ​ណើរ​បន្ត​​ចូលរួម​វេទិកា នៃជំនួបថ្នាក់ដឹក​នាំ​អា​ស៊ាន និងអញ្ជើញចូ​លរួមកិច្ច​ប្រជុំកំពូល​​ប្រចាំឆ្នាំ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) និង​​ធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ នៅ​កោះបាលី សាធារណរដ្ឋ​​ឥណ្ឌូ​នេ​ស៊ី ពី​ថ្ងៃ​ទី១០ ដល់ ថ្ងៃទី១២តុលា។

នៅ​អាកាស​​យានដ្ឋាន​អន្តរជាតិ ហាណេដា ទីក្រុងតូក្យូ ប្រទេស​ជប៉ុន វត្តមាន​នៃការ​អញ្ជើញ​ជូន​ដំណើរ​សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់​ខ្ពស់​ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​រួមមាន ឯកឧត្តម ស៊ុយស៊ុយគី ណូរីកាស៊ុ អនុរដ្ឋមន្រ្តីការ​បរទេសជប៉ុន ឯក​ឧត្តម ហូរី ណូឈិះ ឯកអគ្គរាជទូត​វិសាមញ និងពេញសមត្ថភាពរបស់​ប្រទេសជប៉ុន ប្រចាំ​ព្រះ​រា​ជា​ណា​​ចក្រកម្ពុជា ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជ​ទូតវិសាមញ និងពេញសមត្ថភាព របស់​ព្រះ​រា​​ជាណា​​ចក្រកម្ពុជា ប្រចាំប្រទេស​ជប៉ុន និងលោកជំទាវ ព្រមទាំងវត្តមានឯក​ឧត្តម លោក​ជំទាវ ឥស្សរជន​ជាន់​​ខ្ពស់​​រដ្ឋាភិបាលជប៉ុន និងឥស្សរជន​ការ​ទូត របស់​ព្រះរា​ជាណា​ចក្រកម្ពុជា ប្រចាំ​ប្រ​ទេស​​ជប៉ុន ជា​ច្រើនរូប។

សូមបញ្ជាក់​ដែរថា បន្ទាប់ពីបាន​ធ្វើដំណើរ​លើ​ចម្ងាយផ្លូវប្រមាណ ១០ម៉ោងរួចមក សម្តេច​តេ​ជោ​​នាយក​រដ្ឋមន្រ្តី និងគណៈ​ប្រតិភូជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ធ្វើដំណើរ​ទៅ​ដល់​​​ដែន​​ដី​លំហែកាយ​កោះបាលី សាធារណរដ្ឋ​ឥណ្ឌូនេ​ស៊ី ប្រកប​ដោយ​សុវត្តិភាព​ហើយ កាលពី​វេលា​​ម៉ោង១៧និង២០នាទី ម៉ោងនៅ​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​នឹង​ម៉ោង​១៦ និង២០នាទី ម៉ោង នៅរាជធានីភ្នំពេញ ប្រទេស​កម្ពុជា ជាទី​ដែល​បណ្តា​មេដឹក​នាំ​នៃប្រទេស​អាស៊ាន អញ្ជើញ​ចូលរួម​​វេទិកា នៃជំនួបថ្នាក់​ដឹកនាំ​អាស៊ាន និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ប្រចាំឆ្នាំ​របស់មូលនិធិ​រូបិយ​​វត្ថុ​អន្តរជាតិ និងធនាគារ​ពិភពលោក ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូនស៊ី ដែលនិង​ប្រារព្វ​នៅថ្ងៃទី១១-១២ ខែតុលាស្អែក។

​នៅអាកាសយាន​ដ្ឋានអន្តរជាតិ​ ង៉ូរ៉ារ៉ៃ កោះលំហែ​កាយបាលី សាធា​រណ​រដ្ឋឥណ្ឌនេស៊ី វត្ត​មាន នៃការអញ្ជើញ​ដល់របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងគណៈ​ប្រតិ​ភូ​ជាន់​​ខ្ពស់ ត្រូវ​បានការ​​ធ្វើគារវ​កិច្ចស្វាគមន៍យ៉ា​ង​កក់ក្តៅ​បំផុត​ពីឯកឧត្តម រ៉ូដាតារា រដ្ឋមន្រ្តី​​ក្រសួង​ទំនាក់​ទំនង និង​ព័ត៌មាន​វិទ្យាឥណ្ឌូនេស៊ី ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គរាជទូត​​វិសាមញ និង​ពេញសមត្ថភាព របស់ព្រះរាជា​ណាចក្រកម្ពុជា ប្រចាំសាធារណរ​ដ្ឋឥណ្ឌូនេស៊ី ព្រម​ទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រ​ដ្ឋាភិបាលឥ​ណ្ឌូនេស៊ី និង​ឥស្សរជន​ការទូត​​របស់​​ព្រះរាជា​ណា​​ចក្រកម្ពុជា ប្រ​ចាំសាធារណ​រដ្ឋឥណ្ឌូ​នេស៊ីជាច្រើនរូប។

សូមបញ្ជាក់ថា នៅកោះ​លំ​ហែ​កាយបាលី ដូចគ្នា​និង​បណ្តា​មេដឹក​នាំ​អាស៊ាន​ដទៃ​ទៀត​ដែរ​នោះ សម្តេចតេជោ នាយក​រដ្ឋ​មន្រ្តី និងអញ្ជើញ​ធ្វើ​បទ​អន្តរាគមន៍​ចំនួន២ ក្នុងនោះ​ទី១ ថ្លែង​ក្នុងវេ​ទិកា នៃជំនួបថ្នាក់​ដឹកនាំ​អា​ស៊ាន និងទី២ថ្លែងក្នុង​​ពិធី​បើក​កិច្ចប្រជុំ ប្រចាំ​ឆ្នាំរ​បស់មូ​ល​និធិ​រូបិយវត្ថុ​អន្តរជាតិ និងធនាគារ​​ពិភព​លោក ឆ្នាំ២០១៨៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ