សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជួបជា​មួយ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ

នៅរសៀលថ្ងៃទី ២៩ កញ្ញា សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិ​ភាក្សាការងារ​ជាមួយ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។

ក្នុងជំនួបគ្នានោះ ឯកឧត្តមអគ្គលេខាធិកា​រអង្គការសប្រជាជាតិ មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិកា​ររវាង អង្គ​ការសហ​ប្រជាជាតិ និងកម្ពុជា ក៏ដូចរវាងអង្គការសហប្រជាជាតិ ជាមួយអាស៊ាន គឺពិតជាមានសារ សំខាន់ខ្លាំងណាស់។ ឯកឧត្តមបន្តថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយកម្ពុជាក៏ដូចរវាងអង្គការ​សហ​ប្រជាជាតិ ជាមួយអាស៊ាន។

ក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន​លើកសំណើរ ចំនួន៣ ទៅកាន់ឯកឧត្តមអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ចំនួន៣ចំណុច និងទទួលបាន នូវការ​ឯកភាព​ពីឯកឧត្តម​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក្នុងនោះទី១ ពាក់ព័ន្ធទៅ​និង​ការិ​យាល័យ​អង្គការសិទ្ធមុស្ស របស់​អង្គការ​សហប្រជាជាតិ​នៅកម្ពុជា ដែលគ្រោង​និងចប់​កិច្ចព្រម​ព្រៀងនៅចុងឆ្នាំ២០១៨​នេះ សម្តេចបាន​អនុញ្ញាតឲ្យរយៈ​ពេល២​ឆ្នាំទៀត ហើយនៅក្នុង​ខែ​តុលា​ខាងមុខ នៅពេល​ដែល​សម្តេច​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចនៅទីក្រុង​ហ្សឺណែវ​នោះ នឹង​មាន​ការចុះ​ហត្ថលេខា​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការ​បរទេសកម្ពុជា ជាមួយ​និងតំណាងស្នងការ​សិទ្ធមនុស្ស អង្គការសហប្រជាជាតិ។

សម្តេចតេជោបន្តថា កម្ពុជាពិតជាមាន ឆន្ទៈ​ពេញលេញ​ក្នុងការ​បន្តធ្វើការងារ ជាមួយនិងអង្គការសហប្រជាជាតិ ស្តីពីសិទ្ធមនុស្ស។ ទី២ សម្តេចតេជោ នាយករដ្ឋមន្រ្តីបាន​លើកពីកិច្ច​សហប្រតិបត្តិការ រវាងកម្ពុជា និងអង្គការ​សហប្រជា​ជាតិ ស្តីពីសាលាក្តីខ្មែរ​ក្រហមនៅកម្ពុជា។ សម្តេចមាន​ប្រសាសន៍ថា កម្ពុជានឹងបន្តស​កម្មភាព​ទាំង នោះដូចអ្វី ដែលកម្ពុជាធ្វើបាន​​អនុវត្តន៍ពីពេល​មុនៗ​ មានន័យថា អង្គការសហប្រ​ជាជាតិបា​នស្នើ ឲ្យកម្ពុជា​បន្តបង់​ថវិកា​លើការ​ចំណាយរបស់មន្រ្តី​បុគ្គលិក​កម្ពុជា ដែលធ្វើការ​នៅសាលា​ក្តីខ្មែរ​ក្រហម និងទី៣ រាជរដ្ឋាភិបាល​កម្ពុជានឹងបន្ត​ចូលរួម​ឲ្យកាន់​តែសំរេច​ថែមទៀត លើបេសក​កម្ម នៃការថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដែលថាតើ​ប្រទេស​ណាទៀត ត្រូវការក​ងទ័ព មួកខៀវរបស់ក​ម្ពុជា ក្នុងការចូលរួមបំពេញ​បេសកកម្ម​មនុស្សធម៌ ក្រោមឆ័ត្រ​របស់អង្គការ​សហ ប្រជាជាតិ។ ជាការ​ឆ្លើយតប ឯកឧត្តម​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ មានប្រសាសន៍ថ្លែង​នូវអំណរគុណយ៉ាងជ្រាល​ជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ដែលបានបន្តអាណត្តិ​នៃមជ្ឈ​មណ្ឌល​សិទ្ធមនុស្ស អង្គការ​សហប្រជាជាតិ ប្រចាំកម្ពុជា​រយៈពេ​ល២ឆ្នាំបន្តទៀត។ លើចំណុចទី ២ និងទី៣ ឯកឧត្តម​អគ្គលេខាធិការ​មានប្រសាសន៍ថា កម្ពុជាពិតជា​មានឆន្ទៈ​ពិតប្រាកដ​ក្នុងការ ជួយដល់​អង្គការ​សហប្រជាជាតិ ពិសេសវត្តមាន​កងទ័ពមួកខៀវ ដែលពោរពេញទៅ​ដោយវិន័យ និងមានសមត្ថភាព​ពេញលេញ ក្នុងសកម្មភាព​មនុស្សធម៌ និងថែរក្សាសន្តិភាព​ក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ