សម្តេចតេជោ បានអនុញ្ញាតឲ្យ ឯកឧត្តម ឆាវ៉ាលី យ៉ុងឆៃយុទ្ធ អតីតនាយករដ្ឋមន្រ្តីថៃ និងក្រុមគ្រូសារចូលជួបសំណេះសំណាល និងសំដែងការគួរសម

នៅម៉ោងប្រមាណ ៦:១៥នាទីល្ងាចនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ អតីនាយករដ្ឋមន្រ្តីប្រទេសថៃ នៅសណ្ឋាគារសាំងហ្រ្គីឡា។

នៅក្នុងឱកាសនោះ ក៏មានក្រុមគ្រួសារសាច់ញាត្តិ និងតំណាងក្រុមហ៊ុនធំៗរបស់ថៃជាច្រើនក៏បានចូលរួមផងដែរ។ លោកអតីនាយករដ្ឋមន្រ្តីថៃមានសេចក្តីរីករាយយ៉ាងខ្លាំងដែល សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់កិត្តិយសអោយលោកនិងក្រុមគ្រួសារបានជួបសម្តែងការគួសរមក្នុងលក្ខណៈដូចជាបងប្អូនប្រកបដោយភាពស្និទ្ឋស្នាលនិងកក់ក្តៅបំផុត។ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ បានជម្រាបសម្តេចតេជោថា ប្រសិនបងប្អូនកម្ពុជាត្រូវការអ្វីអោយលោកជួយគឺនឹងរីករាយជួយដល់កម្ពុជា។ មកទល់ពេលនេះ គឺទំនាក់ទំនងល្អជាបងប្អូនរវាងសម្តេចតេជោ និង លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ មានរយៈពេល៣០ឆ្នាំហើយ ហើយនៅពេលនេះ លោកអតីនាយករដ្ឋមន្រ្តីក៏មានអាយុកាល៨៤ឆ្នាំហើយដែរ។ លោកឆាវវ៉ាលីត កោតសរសើរសម្តេចតេជោ ដែលមានវ័យនៅក្មេង ស្រស់ថ្លាមានសុខភាពមាំទាំដដែល។ ចំពោះលោកផ្ទាល់គឺពេញចិត្ត និងបាន កោតសររសើរចំពោះការដឹកនាំរបស់សម្តេចតេជោដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង!។ ចំពោះសម្តេចតេជោវិញ គឺបានចាត់ទុកលោកឆាវវ៉ាលីត ជាចំណែកដ៏សំខាន់មួយក្នុងការជួយសម្របសម្រួលឈានទៅរកកិច្ចចរចារជាមួយគ្រប់ភាគីនយោបាយដែលបានបញ្ចប់សង្រ្គាម និងនាំមកនូវសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអរគុណលោកអតីតនាយករដ្ឋមន្រ្តីថៃដែលបានចូលរួមជួយដល់កម្ពុជាកន្លងមក ព្រមទាំងបានជូនពរលោកឆាវវ៉ាលីតមានសុខភាពល្អគ្រប់ពេលវេលាទាំងអស់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort