សុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល ៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

–  សម្តេច, ឯកឧត្តម, លោកជំទាវ, សមាជិក, សមាជិកា, នៃរាជរដ្ឋាភិបាល ;

– ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ, ជាទីមេត្រី !

ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានមកចូលរួមជាមួយសម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, េនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និង ការវាយតម្លៃសមិទ្ធផល ៥ ឆ្នាំ នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាការដ្ឋានកែទម្រង់ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល និង ដែល ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ ចាប់តាំងពីឆ្នាំ ២០០៤ មក ។

ខ្ញុំសូមឆ្លៀតយកឱកាសនេះ ធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត និង វាយតម្លៃខ្ពស់ចំញេះ វឌ្ឍនភាព ដែលកម្មវិធីកែទម្រង់នេះសម្រេចបាន ក្នុងរយៈពេលប្រមាណជាង ១៣ ឆ្នាំកន្លងមក ជាពិសេស ចំញេះ វឌ្ឍនភាព ថ្មីៗ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដែលការកែទម្រង់របស់យើងស្ថិតក្នុងសភាពការណ៍ប្រែប្រួលឆាប់រហ័ស, ទាំងនៅក្នុង និង ក្រៅប្រទេស, ដែលខ្ញុំតែងេហៅថា សភាពការណ៍ចល័ត ។ ប្រការនេះ បានផ្តល់ឱកាសឱ្យ យើងបន្តការងារកែទម្រង់ផង និង ធ្វើការសាកល្បងលើ «ភាពឆ្លើយតបនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» របស់យើងផង, ជាពិសេស ភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ថ្មីៗ និង បំណងប្រាថ្នាកេីនឡើងឥតឈប់ឈរ របស់ប្រជាជនយើង ក្រោយពីការកែទម្រង់នេះបានឆ្លងកាត់ដំណាក់កាល ២ សំខាន់ៗ ក្នុងការគាំទ្រនូវការសម្រេច ឤទិភាពគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាលដែលមានលក្ខណៈកាន់តែលំបាក និង កាន់តែស្មុគ្រស្មាញឡើង ។

 សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !

នៅក្នុងដំណើរនៃការដកឹនាំប្រទេសជាតិក្នុងរយៈពេលកន្លងមក, ខ្ញុំបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបម្រើនូវគោលដៅយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន ៈ ទីមួយ-ការដឹកនាំចលនាតស៊ូរំដោះប្រជាជន និង ប្រទេស ឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត; ទីពីរ-ការទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិល ត្រឡប់មកវិញ និង ការឈានទៅបញ្ចប់ស្រង្គាមស៊ីវិល ដើម្បីស្វែងរកសន្តិភាពពេញលេញជូនប្រជាជន និង ប្រទេសជាតិ; និង ទីបី-ការបណ្តុះបណ្តាល, ពង្រឹង និង ពង្រីកវប្បធម៌សន្តិភាព និង ការការញរឱ្យបានដាច់ខាត នូវសុខសន្តិភាព និង សណ្តាប់សង្គម ដែលសម្រេចបានមកដោយលំបាកលំបិនជាទីបំផុតនេះ ដើម្បីសម្រេចបាន នូវគោលដៅនៃការអភិវឌ្ឍប្រទេស និង វឌ្ឍនភាពសង្គម ។ នៅលើបន្ទាត់ប្រវត្តិសាស្ត្រនេះ, ខ្ញុំឤចនិយាយបានថា ខ្ញុំសម្រេចបានរួចហើយ នូវគោលដៅជាយុទ្ធសាស្ត្រពីរខាងដើម តាំងពីដើមទស្សវត្សរ៍ ឆ្នាំ ២០០០; ហើយពេលនេះ កំពុងតែស្ថិតក្នុងដំណើររួមគ្នា ជាមួយនឹងប្រជាជាតិកម្ពុជាទាំងមូល ឆ្ពោះទៅសម្រេចឱ្យខានតែបាន នូវគោលដៅ យុទ្ធសាស្ត្រ ទី ៣ ចុងក្រោយ ដែលជាបុព្វហេតុរួមសម្រាប់កសាងអនាគតរុងរឿងនៃប្រទេសជាតិយើង ។ កង្នុ បេសកកម្មករាញរ សន្តិភាព និង អភិវឌ្ឍជាតិ ក្នុងរយៈពេល ២ ទសវត្សចុងក្រោយនេះ, ខ្ញុំបានសង្កេតឃើញច្បាស់ ថា ប្រជាជនកម្ពុជា, ជានិច្ចជាកាល, តែងតែចូលរួមជ្រោងខ្ពស់នូវទង់សន្តិភាព និង ការអភិវឌ្ឍ ដែលជាកម្លាំង ដ៏ខ្លាំងក្លា ធ្វើឱ្យបរាជ័យ ដល់ការប៉ុនប៉ងទាំងឡាយ ដើម្បីរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងភាពចលាចល និង ភាពវឹកវរផ្នែកនយោបាយ ។

ជាការពិត, នៅក្នុងការងារដឹកនាំជំរុញការអភិវឌ្ឍប្រទេស, សន្តិភាព និង ស្ថិរភាពនយោបាយ ត្រូវបាន ចាត់ទុកជា បុព្វលក្ខខណ្ឌដ៏ចម្បង និង សំខាន់បំផុត នៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ ជំរុញឱ្យមានវឌ្ឍនភាព, ការអភិវឌ្ឍ និង វិបុលភាព នៅក្នុងសង្គមជាតិ ។ នៅក្នុងឤណត្តិនេះ, កម្ពុជាសម្រេច បាននូវបង្គោលចរដ៏សំខាន់មួយក្នុងការអភិវឌ្ឍ ញេលគឺ ការប្រែក្លាយខ្លួនពីប្រទេសមានចំណូលទាបទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប, ហើយកំពុងធ្វើដំណើរេឆ្ពាះទៅសម្រេចការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅក្នុងពេលខាងមុខ ។ សក្កានុពលសេដ្ឋកិច្ចកម្ពុជា ត្រូវបានទទួលស្គាល់ និង ចាត់ទុកថាជា ខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់ឤស៊ី ។ ច្បាស់ណាស់ថា, នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺ ជាយន្តការ និង ជាឧបករណ៍មិនឤចខ្វះបាន, មិនត្រឹមតែក្នុងការសម្រេចបានគោលដៅខាងលើបុណ្ណោះទេ; ប៉ុន្តែ សម្រាប់ការខិតខំដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ផងដែរ ។

 សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !

ថ្វីត្បិតការត្រួតពិនិត្យការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តែងតែត្រូវបានរៀបចំជា ប្រចាំឆ្នាំ និង តាមដំណាក់កាលនីមួយៗនៃកម្មវិធីកែទ្រមង់, ប៉ុន្តែ កិច្ចប្រជុំលើកនេះ ក៏ជាការបូកសរុបវឌ្ឍនភាព រយៈពេល ៥ ឆ្នាំផងដែរ ដែលស្របគ្នានឹងការបញ្ចប់ឤណត្តិទីប្រាំរបស់រាជរដ្ឋាភិបាល ។ ក្នុងន័យនេះ, ខ្ញុំសូមធ្វើការ កត់សម្គាល់ ក៏ដូចជាការវាយតម្លៃមួយចំនួន ចំញេះវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ  ដូចខាងក្រោម ៖

ទី១)-ការសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ចីរភាពនៃហិរញ្ញវត្ថុសាធារណៈ ដែលរួមមានជាឤទិ៍ ការធានាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ក្នុងរង្វង់ ៧%; ការរក្សាបាននូវអត្រាអតិផរណាប្រចាំឆ្នាំទាប ក្នុងរង្វង់ ៣% ជាមួយនឹងអត្រាប្តូរប្រាក់មានស្ថិរភាព ក្នុងរង្វង់ ៤.០០០ រៀល/ដុល្លារសហរដ្ឋឤមេរិក; ការគ្រប់គ្រងបាននូវ ឱនភាពថវិកាប្រចាំឆ្នាំនៅក្នុងកម្រិតក្រោម ៥% នៃ ផសស; និង ការគ្រប់គ្រងបំណុលសាធារណៈបានល្អប្រសើរ ។ លើសពីនេះ, ការគ្រប់គ្រងថវិកាជាតិក៏កាន់តែមានប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, សុក្រឹតភាព, តម្លាភាព និង គណនេយ្យភាពល្អប្រសីរជាងមុន ដែលប្រការនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃ ការផ្តល់សេវាសាធារណៈ និង ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយគុណភាព, ហើយបានផ្តល់នូវ បច្ចយ័វិជ្ជមាន ដល់ការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅប្រជាពលរដ្ឋ និង បានរួមចំណែកកាត់បន្ថយភាព ក្រីក្រ បានច្រើនជាង ១% ក្នុងឆ្នាំៗ ។

ទី២)-ការសម្រេចបាននូវភាពជឿទុកចិត្តពេញលេញនៃថវិកាជាតិ ដែលឆប្លុះញ្ជាំងឡើងតាមរយៈការធានា បាននូវអតិរេកសាច់ប្រាក់ជាប្រចាំ, ការកើនឡើងនៃប្រាក់បញ្ញើររបស់រាជរដ្ឋាភិបាល និង ការបើកផ្តល់ប្រាក់បៀវត្ស ដែលមានកំណើនជាលំដាប់ នៅរាល់សប្តាហ៍ទី ៤ នៃខែនីមួយៗ ។ ឆ្លៀតឱកាសនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំញេះ កច្ចិខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ ក្រសួង- ស្ថាប័នញក់ព័ន្ធ, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ក្នុងការពង្រឹងយន្តការប្រមូលចំណូល ដែលត្រូវបានកែលម្អ ឱ្យកាន់តែមានប្រសិទ្ធខ្ពស់ ដោយមិនបានពង្រីកមុខសញ្ញា ឬ បង្កើតប្រភេទពន្ធថ្មីៗឡើយ; ប៉ុន្តែ លើសពីនេះ, ថែម ទាំងបានលុបចោលនូវប្រភេទពន្ធ ឬ កែសម្រួលកាត់បន្ថយនូវអត្រាពន្ធ និង ចំណូលមិនមែនសារពើពន្ធមួយចំនួន ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជា-  ពលរដ្ឋ និង ផ្តល់ការលើកទឹកចិត្តផ្អែកសារពើពន្ធដល់សកម្មភាពធុរកិច្ច និង ការវិនិយោគ នៅក្នុងព្រះរាជា្ចណា-  ចក្រកម្ពុជា ។ ជាការពិត, កំណើនចំណូលចរន្តនៃថវិកាជាតិ, ក្នុងសន្ទុះប្រមាណជិត ១ ពិន្ទុភាគរយ នៃ ផសស ក្នុងមួយឆ្នាំ, ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ, បានបង្ហាញយ៉ាងច្បាស់អំពីលទ្ធផលល្អប្រសើរនៃកច្ចិខិតខំប្រឹងប្រែង នេះ ។ ជមាយួគ្នានេះ, ការរៀបចំថវិកាប្រចាំឆ្នាំ ក៏ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់ ដោយធានាបាននូវការវិភាជន៍ ឥណទានថវិកាសមស្រប សម្រាប់អនុវត្តសកម្មភាពជាឤទិភាពរបស់រាជរដ្ឋាភិបាល ហើយថវិកាក៏ត្រូវបានផ្តល់ទៅ ដល់ដៃអ្នកអនុវត្តសកម្មភាពផ្ទាល់ នៅតាមក្រសួង-ស្ថាប័ន, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។

ទី៣)-ការឆ្លើយតបបានទៅនឹងឤទិភាពរបស់រាជរដ្ឋាភិបាល និង សំណូមពរថ្មីៗរបស់ប្រជាជន ញេលគឺ រាជរដ្ឋាភិបាលមានលទ្ធភាពឆ្លើយតបទៅនឹងសំណូមពរកាន់តែខ្ពស់របស់ប្រជាជន ស្របទៅតាមការកើនឡើងនូវ សមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ជាតិ រួមមាន ៈ ការឆ្លើយតបទាន់ពេលវេលាទៅនឹងសភាព- ការណ៍បន្ទាន់នានា ជាឤទិ៍ គ្រោះធម្មជាតិ, វិបត្តិនៅតាមបន្ទាត់ព្រំដែន, និង តម្រូវការអន្តរាគមន៍ភ្លាមៗក្នុងវិស័យ ស្រូវ/អង្ករ; ការពង្រីកវិសាលភាពនៃការគាំញរផ្នែកសង្គម, ទាំងក្នុងក្របខណ្ឌម្រន្តីរាជការសាធារណៈ និង ក្នុង ចំណោមកម្មករ, ទាំងក្នុង និង ក្រៅប្រព័ន្ធ; ការវិនិយោគលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមការចាំបាច់; ការដកហូតយកមកគ្រប់គ្រងវិញ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងរូបភាពជាដៃគូរដ្ឋ និង ឯកជន ដើម្បីឆ្លើយតប ទៅនឹងសំណូមពរនៃការសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្នុងទិសដៅឆ្លើយតបទៅនឹង តម្រូវការចាំបាច់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាដើម ៘

ទី៤)-ការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជា ក្របខណ្ឌមួយ សម្រាប់ឱ្យរាជរដ្ឋាភិបាលកម្ពុជាឤចពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែល្អប្រសើរថែមទៀត រួម- ទាំង ការកាត់បន្ថយចំណាយក្រៅផ្លូវការញក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុផងដែរ ។ ការសម្រេចចិត្តដ៏គន្លឹះមួយនៃ ការបើកប្រាក់បៀវត្ស និងប្រាក់សោធនតាមប្រព័ន្ធធនាគារ ឤចឱ្យយើងបញ្ចប់បានទាំងស្រុងនូវបញ្ហារ៉ាំរ៉ៃនៃចំណាយ ក្រៅផ្លូវការ និង ភាពយឺតយ៉ាវញក់ព័ន្ធនឹងការបើកផ្តល់ប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការសាធារណៈ និង ប្រាក់ សោធនសម្រាប់និវត្តជន ។ ជារួម, ខ្ញុំរំពឹងថា នៅពេលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណើរការបានពេញលេញ, ការគ្រប់គ្រងចំណាយថវិការដ្ឋ នឹងកាន់តែមានប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ល្អប្រសើរឡើងថែមទៀត; ហើយប្រព័ន្ធនេះ នឹងជួយផ្តល់ព័ត៌មានយ៉ាងពេញលេញ និង ទាន់ពេល អំពីស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ជាតិ ដែលជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការវិភាគ និង ការធ្វើសេចក្តីសម្រេចចិត្តលើការបែងបែក និង ប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈសរុបរបស់ជាតិប្រកបដោយ ប្រសិទ្ធភាពខ្ពស់បំផុត ។

ទី៥)-ការដាក់ចេញនូវទិសដៅ និង សកម្មភាពច្បាស់លាស់ ក្នុងការងារកែទម្រង់ ដោយជំរុញការអនុវត្ត ជាប្រចាំ ប្រកបដោយអភិក្រមទន់ភ្លន់, ភាពប្រាកដនិយម និង ភាពជាម្ចាស់ខ្ពស់ ។ ជាក់ស្តែង, នៅពេលចាប់ផ្តើម ក្នុង ឆ្នាំ ២០០៤, រាជរដ្ឋាភិបាលរំពឹងថា កម្មវិធីនេះ នឹងឤចបញ្ចប់នៅឆ្នាំ ២០១៥ ។ ប៉ុន្តែ, យោងតាមតម្រូវការ ជាក់ស្តែង, យើងបានធ្វើការកែតម្រូវយុទ្ធសាស្ត្រ, កម្មវិធី និង ពេលវេលានៃការអនុវត្តជាបន្តបន្ទាប់ ដើម្បីសម្រប ទៅតាមស្ថានភាព និង លទ្ធភាពរបស់កម្ពុជា ។ ក្នុងគោលដៅតម្រង់ទិសនៃសកម្មភាពកែទម្រង់សម្រាប់រយៈពេល វែងទៅមុខ, រាជរដ្ឋាភិបាលទើបនឹងបានអនុម័តឯកសារ «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨ – ២០២៥» ដែលខ្ញុំនឹងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលបន្តិចទៀតនេះ ។ ឯកសារនេះ គឺជាស្នូលនៃកម្មវិធីកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់យើង សម្រាប់ដំណាក់ទី ៣ ឈានចូលទៅដំណាក់កាលទី ៤ បន្តទៀត ហើយត្រូវបានេរបៀចំឡើង ដោយធានាបានដ៏ពេញលេញនូវភាពជាម្ចាស់របស់កម្ពុជា និង មានលក្ខណៈជាក់ស្តែង និយម ស្របទៅតាមបរិការណ៍របស់កម្ពុជា ក្នុងគោលដៅប្រែក្លាយថវិកាឱ្យទៅជាឧបករណ៍គោលនយោបាយ ប្រកបដោយប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍប្រទេស ។

សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !

ក្នុងពេលខាងមុខ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញវ្ញត្ថុសាធារណៈ នឹងឈានដល់ជំហាន និង ដំណាក់- កាលចុងក្រោយ គឺ «គណនេយ្យភាពសមិទ្ធកម្ម» ដែលតម្រូវឱ្យមានការចូលរួមរបស់ក្រសួង-ស្ថាប័នញក់ព័ន្ធទាំង- អស់ ក្នុងការអនុវត្តផែនការសកម្មភាពរៀងៗខ្លួន ដោយបុរេសកម្ម និង គណនេយ្យភាព ។ ក្នុងការបន្តអនុវត្តកម្មវិធី នេះ, ខ្ញុំសូមឱ្យគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្របគ្រ់ងហិរញ្ញវត្ថុសាធារណៈ បន្តប្រកាន់ខ្ជាប់នូវស្មារតី នៃភាពប្រាកដនិយម និង ភាពជាម្ចាស់ខ្ពស់ ព្រមទាំងអភិក្រមទន់ភ្លន់, តែហ្មឹងម៉ាត់នៅក្នុងការអនុវត្ត ស្របតាម គោលការណ៍  «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់» ដោយផ្តោតការយកចិត្តទុកដាក់លើចំណុច សំខាន់ៗ មួយចំនួន ដូចខាងក្រោម៖

ទី១)-ការបង្កើនភាពជាម្ចាស់ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមក្រសួង-ស្ថាប័ន ។ រដ្ឋមន្ត្រី និង ប្រធានស្ថាប័ន ត្រូវមានភាពជាម្ចាស់ ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទៅ តាមគោលការណ៍រួមរបស់រាជរដ្ឋាភិបាល ។ ការគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការ- ពុះញរសម្រេចឱ្យបាននូវគោលបំណង និង បេសកកម្មរបស់ក្រសួង-ស្ថាប័ន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ។ ឤស្រ័យនេះ, គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការងារដែលត្រូវ តាមដាន និង ត្រួតពិនិត្យការអនុវត្ត ជាប្រចាំ ។ ជាមួយគ្នានេះដែរ, គ្រប់ក្រសួង-ស្ថាប័ន ្រតូវផ្តោតឤទិភាព ទៅលើ ការពង្រឹងភាពជាអ្នកដឹកនាំ និង រចនាសម្ព័ន្ធគ្រប់គ្រង ស្របគ្នានឹងការពង្រឹងសមត្ថភាព និង ការប្រើប្រាស់ ឱ្យបានត្រឹមត្រូវនូវធនធានមន្ត្រីរាជការនៅក្រោមឱវាទ សំដៅកែលម្អសមិទ្ធកម្មនៅក្នុងការអនុវត្ត ។

ទី២)-ការផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារកែទម្រង់នៅតាមក្រសួង-ស្ថាប័ន ។ រាជរដ្ឋាភិបាលបាន សម្រេចដាក់ចេញរួចហើយ នូវវិធានការ និង យន្តការ ផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថស៊ាធារណៈ នៅតាមក្រសួង-ស្ថាប័ន ដោយផែ្អកលើលទ្ធផលការងារនៃការកែទម្រង់ ។ ដូច្នេះ, ខ្ញុំសូម ណែនាំឱ្យគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាប្រធានស្ថាប័ន និង ក្រុមការងារកែទម្រង់នៅតាមគ្រប់ក្រសួង-ស្ថាប័ន ជំរុញអនុវត្តការងារនេះ យ៉ាងសកម្មក្លៀវក្លា និង ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ។

ទី៣)-ការបន្តពង្រឹងយន្តការសម្របសម្រួល និង ភាពប្រទាក់ក្រឡាគ្នារវាងការកែទម្រង់ទាំង ៣ ដែល រួមមានៈ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់្រគងហិរញ្ញវត្ថុសាធារណៈ, គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ។ អភិបាលកិច្ចល្អ ត្រូវការសមាសធាតុទាំងបី គឺ ៈ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព, ធនធាន មនុស្សប្រកបដោយគុណភាព និង ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ ។ ក្នុងន័យនេះ, យើងចាំបាច់ត្រូវរក្សាឱ្យបាន នូវសង្គតិភាពនៃកម្មវិធីកែទម្រង់ទាំង ៣ នេះ, ទាំងក្នុងទិដ្ឋភាពក្របខ័ណ្ឌរួម, ទាំងក្នុងទិដ្ឋភាពនៃការអនុវត្ត, សំដៅ ធានាឱ្យបាននូវសុខដុមភាព, ភាពប្រទាក់ក្រឡា និង ការបំពេញគ្នាទៅវិញទៅមក ។ ពិតណាស់ថា, ប្រសិន បើការកែទម្រង់ទាំង ៣ ស្ថិតនៅក្នុងទិសដៅផ្ទុយគ្នា និង មានល្បឿនខុសគ្នា, នោះ ប្រសិទ្ធភាពនៃការអនុវត្តកម្ម វិធីកែទម្រង់នីមួយៗ ក៏នឹងមានកំណត់ដែរ ។

ទី៤)-ការយកចិត្តទុកដាក់ខ្ពស់ ដល់ការអនុវត្ត «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨- ២០២៥» ។ ដូចខ្ញុំបានលើកឡើងពីខាងលើ, ចំណុចស្នូល ឬ ឆ្អឹងខ្នងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ គឺ ការកែទម្រង់ប្រព័ន្ធថវិកាជាតិ សំដៅប្រែក្លាយថវិកាឱ្យទៅជាឧបករណ៍ប្រកបដោយប្រសិទ្ធភាព សម្រាប់ធានា សម្រេចបាននូវគោលបំណងនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការកៀរគរធនធានរបស់ជាតិ ប្រកប ដោយចីរភាព និង ការវិភាជធនធានទាំងនោះ សម្រាប់បម្រើឱ្យគោលដៅនៃការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព និង សក្តិសិទ្ធភាពខ្ពស់ ។ ឤស្រ័យហេតុនេះ, យើងត្រូវក្តាប់ឱ្យជាប់នូវឱកាស និង បង្កើតលក្ខខណ្ឌល្អប្រសើរ ដើម្បី ជំរុញអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ទៅតាមបរិការណ៍ជាក់ស្តែងរបស់កម្ពុជា ឱ្យសម្រេចបានជោគ- ជ័យ តាមការគ្រោងទុក ។

 សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !

លទ្ធផល, សមិទ្ធផល, និង វឌ្ឍនភាព, ដែលសម្រេចបានមកដល់ពេលនេះ, ពិតជាមិនឤចកាត់ផ្តាច់បាន ពីការចូលរួមចំណែករបស់គ្រប់ស្ថាប័នទាំងអស់ ក្នុងជួររាជរដ្ឋាភិបាលនោះឡើយ, ទោះដោយផ្ទាល់ក្តី ឬ ដោយក៏ ប្រយោលក្តី ។ ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមយកឱកាសនេះ សម្តែងនូវអំណរគុណដ៏ស្មោះស្ម័គ្រ និង ជ្រាលជ្រៅ ជូនដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ដែលបានចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ ២០០៤ មក ជាពិសេស ក្នុងចំណោមថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់ ដែលជាប់ញក់ព័ន្ធតាំងពីដំបូង រហូតមកដល់េពលនេះ ។

ទន្ទឹមនឹងនេះ, ខ្ញុំសូមសម្តែងនូវការវាយតម្លៃខ្ពស់, ការកោតសសើរ, និង អំណរគុណ, ជូនចំញេះឯកឧត្តម ទេសរដ្ឋមន្ត្រី b,y uñywrmyTgñiø ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ព្រមទាំងឯកឧត្តម និង លោកជំទាវ, ជារដ្ឋមន្ត្រីក្រសួង និង ប្រធានស្ថាប័ន, ព្រមទាំងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់ ក្នុងការដឹកនាំ និង សហការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយឆន្ទៈក្លៀវក្លា ព្រមទាំងស្មារតីនៃភាពជាម្ចាស់ និង ការទទួលខុស្រតវូ ខ្ពស់ រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ ។

ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំញេះដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ, ទាំងផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស, តាមរយៈកិច្ចសម្របសម្រួល និង កិច្ចសហការជា ប្រចាំជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល នៅក្នុងអភិក្រមគ្របដណ្តប់ទូទាំងវិស័យ និងដោយគោរពភាពជា- ម្ចាស់របស់កម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ។

មុននឹងបញ្ចប់, ខ្ញុំសូមប្រសិទ្ធិពរ សូមឱ្យសុឆន្ទៈ, ភាពជាម្ចាស់, ការទទួលខុសត្រូវ, កិច្ចខិតខំប្រឹងប្រែង, ការរួមចំណែក, និង កិច្ចសហប្រតិបត្តិការដ៏ល្អទាំងអស់នេះ, កាន់តែរីកដុះដាលរឹងមាំឡើងជាលំដាប់ថែមទៀត ជា មូលដ្ឋានសម្រាប់ធានាបាននូវការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ដើម្បីបុព្វហេតុនៃឧត្តមប្រយោជន៍របស់ប្រទេស និង ប្រជាជនកម្ពុជា ។

ជាទីបញ្ចប់, ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ឆ្នាំចរ សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២, ដែលទើបនឹងចូល មកដល់ថ្មីៗនេះ, សូមសម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ភ្ញៀវជាតិ និង អន្តរជាតិទាំងអស់ ទទួលបាន សព្វសារធុការពរសិរីសួស្តី, ទទួលបានជោគជ័យក្នុងភារកិច្ចរៀងៗខ្លួន និង សូមឱ្យសមប្រកបដោយព្រះ ពុទ្ធពរទាំង ៤ ប្រការ គឺ ៈ ឤយុៈ, វណ្ណៈ, សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងឱកាសដ៏មហោឡារឹកនេះ, ខ្ញុំសូមប្រកាសបើក «កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៧ និង ការវាយតម្លៃ សមិទ្ធផល ៥ ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» និង ប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការ នូវ «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥» ចាប់ពីពេលនេះតទៅ ។

សូមអរគុណ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...