ជំនួប​​ទ្វេភាគី​​រវាង​​នាយ​ក​រដ្ឋ​មន្រ្តី កម្ពុជា-អូស្រ្តាលី បង្ហាញ​​ឱ្យ​ឃើញ​​នូវ​​កិច្ច​​សហប្រតិ​បត្តិការ​​កាន់​​តែល្អ​​ប្រសើរ​​នៃ​ទំនាក់​ទំនង​​ប្រទេស​​ទាំង២

នៅមុនកិច្ច​ប្រជុំ​ពិសេស​អាស៊ាន-អូស្ត្រាលី ក៏មាន​ជំនួបទ្វេ​រភាគីផ្លូវ​ការ​រវាង​សម្តេច​តេជោ ហ៊ុន សែន ជាមួយ​ឯកឧត្តម ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull ) នាយករដ្ឋមន្ត្រី នៃប្រទេស​អូស្ត្រាលី។ ឯកឧត្តមនាយករដ្ឋមន្ត្រី​អូស្ត្រាលីបាន​ស្វាគមន៍​សម្តេច​តេជោ ដែលបានអញ្ជើញ​មកចូលរួមកិច្ចប្រជុំកំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី នេះ។ នេះបើ​តាម​​ការ​​គូស​បញ្ជាក់រ​បស់ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តី​ប្រតិភូ​អមនាយក​រដ្ឋមន្រ្តី នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ បន្ទាប់​ពីជំនួប​បាន​បញ្ចប់។ 

ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃប្រទេសអូស្ត្រាលីបាន​គូស​​បញ្ជាក់ប្រាប់​​សម្តេចតេ​ជោថា ឯកឧត្តមពិ​តជាស្វាគមន៍នូវ​វត្តមាន​របស់សម្តេច​មកកាន់​ប្រទេស​អូស្ត្រាលី​ដើម្បី​ចូលរួម​កិច្ច​ប្រជុំកំពូល​ពិសេស​អាស៊ាន-អូស្ត្រាលីហើយ ប្រទេសអូស្ត្រាលីមានឆន្ទៈក្នុងការបន្តការគាំ​ទ្រដល់ការ​អភិវឌ្ឍន៍​នៅប្រទេស​កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេស​​​អូស្ត្រាលី​ នឹង​ផ្តល់ជំនួយ ដើម្បី​អភិវឌ្ឍប្រទេស​កម្ពុជា ក្នុងទឹកប្រាក់​ប្រមាណ ៨៧​លាន​ដុល្លាអូស្ត្រាលី សម្រាប់ឆ្នាំនេះ(២០១៨)។

ឯកឧត្តមនាយករដ្ឋមន្ត្រី​អូស្ត្រាលី ក៏បានគាំទ្រ​នូវគោល​ជំហរ​​របស់​​សម្តេច​តេជោនាយក​​រដ្ឋមន្ត្រី ក៏ដូចជាគោលជំ​ហរ​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធនឹងការប្រឆាំង ទៅនិងការដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​​ជើង​កន្លង​មកនេះ ដែលនេះ ជាការ​ងារដែល​មាន​លក្ខណៈ​ជាសកល មានការ​ចូលរួម​ពីគ្រប់​បណ្តាប្រទេស ជាពិសេសប្រទេស​ចិន​បានដើរតួ​នាទីសំខាន់ក្​នុងបញ្ហានេះ។ ឯកឧត្តម នាយករដ្ឋមន្ត្រីអូស្ត្រាលី ចង់ឃើញការ​វិនិយោគ​ពីអូស្រ្តាលី​ទៅកម្ពុជា ​កាន់តែច្រើ​នជា​ង​ពេល​បច្ចុប្បន្ននេះ។ នៅក្នុង​ជំនួប​នេះ​​នាយក​រដ្ឋមន្ត្រី​អូស្រ្តាលី​បានលើកឡើ​ងថា អាស៊ាន​ជាតំបន់​មួយ​ដែលមាន​លក្ខណៈ​ទន់ភ្លន់ និងមាន​ការរីកចម្រើន។ ឯកឧត្តមចង់​ឃើញអូស្ត្រាលី និងអាស៊ាន មានទំនាក់ទំនង​គ្នាកាន់​តែជិតស្និទ លើកិច្ច​សហប្រតិបត្តិការ និង​ភាព​ជាដៃគូរយុទ្ធ​សាស្ត្រ​រវាងអាស៊ាន-អូស្ត្រាលី ដែលមាន​សារសំខាន់​ណាស់​សម្រាប់សន្តិភាព និង​ស្ថេរភាព​​ក្នុងតំបន់។

ជាការ​ឆ្លើយតប សម្តេចតេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង​​អំណរ​គុណ​ដល់​ឯកឧត្តមនាយក​រ​ដ្ឋមន្ត្រី​អូស្រ្តាលី ដែលបាន​អញ្ជើញ​សម្តេច​ផ្ទាល់ រួមជាមួយ​​គណ​​ប្រតិភូរកម្ពុជា។ សម្តេចក៏​បានថ្លែងអំណរគុ​ណដល់​ប្រទេសអូស្រ្តាលី ដែលបាន​ផ្តល់​ជំនួយ​ដល់កម្ពុជា​ក្នុងទឹក​ប្រាក់ ៨៧លានដុល្លាអូស្រ្តាលី។ សម្តេចក៏បាន​អរគុណអូស្ត្រាលី ដែលបានគាំទ្រ​ជំហរក​ម្ពុជាពា​ក់ព័ន្ធ​នឹងរឿង​កូរ៉េខាងជើង។ កន្លង​មកកូរ៉េ​ខាងជើង​ចង់ប្រើប្រាស់​ប្រទេស​កម្ពុជា ដោយបាន​បញ្ជូន​ថ្នាក់ដឹកនាំ ក៏ដូច​ជាមន្ត្រីកា​របរទេស​កូរ៉េខាងជើ​ង​មក​ទស្សនកិច្ច​នៅកម្ពុជា។ ប៉ុន្តែ​សំណើរ​​របស់​កូរ៉េ​ខាង​ជើង​​ត្រូវបាន​បដិសេធ​ដោយ​រាជ​​រដ្ឋាភិបាល​​ប្រទេសក​ម្ពុជា ​សម្តេច​មិនចង់​ឃើញទស្សនៈ​កិច្ច​មកកម្ពុជា​ដើម្បីបញ្ចប់ភាព​ឯកោរ​របស់កូរ៉េ​ខាងជើងនោះទេ។

សម្តេចក៏បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលបញ្ជូនអ្នកសង្កេតការណ៍២៦នាក់មកកម្ពុជា កាលពីឆ្នាំទៅ ដើម្បចូលរួមអង្កេតការបោះឆ្នោតក្រុមប្រឹក្សាឃុំ-​សង្កាត់។ ក្នុងនោះ​សម្តេច​ក៏​បាន​ស្វាគមន៍​អ្នកសង្កេតការណ៍​ ពីអូស្ត្រាលី​សម្រាប់ការបោះ​ឆ្នោត​ខែ៧​ខាង​មុខនេះ​នៅកម្ពុជា។ សម្តេចក៏បានលើ​កពីការ​រួមចំណែករបស់​ប្រទេស​អូស្រ្តាលីនៅ​កម្ពុជា ជាពិសេស អ្វីដែល​អូស្រ្តាលីបាន​បន្សល់គឺការ​ស្រាវជ្រាវ​អំពីស្រូវអង្ករ ដែលធ្វើឱ្យកម្ពុជា​ធ្លាប់​ជាប់ជាអ​ង្ករលេខ១​ទូទាំងពិភពលោក ​ក្នុងរយៈពេល៣ឆ្នាំជាប់គ្នា។ សម្តេច​ក៏បាន​ថ្លែងអំណរ​គុណដ​ល់អូស្រា្តលី ជាពិសេសគឺ​រដ្ឋាភិបាល​អូស្រា្តលី​ ដែលកន្លងមក​តែង​បានផ្តល់​ជំនួយ​ក្នុងកា​រដោះ​មីន និងយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ។ សម្តេចបានអំពាវ​នាវដល់អូ​ស្រា្តលីឱ្យប​ន្តការគាំទ្រ​អាស៊ាន និងផ្តល់ជំនួយដ​ល់​មជ្ឈ​មណ្ឌល​កំចាត់មីន​អាស៊ាន​ក្នុងតំបន់។ នៅកម្ពុជា មជ្ឈមណ្ឌល​នេះបាន​បណ្តុះបណ្តាល​និស្សិតជាច្រើន ទាំងមក​ពីបណ្តា​ប្រទេស​អាស៊ាន និងបណ្តាប្រទេស​ក្រៅតំបន់ ក្នុងការ​ដកស្រង់​បទ​ពិសោធន៍​ក្នុងការ​ដោះមីន។

សម្តេចបានបញ្ជាក់ថា មជ្ឈមណ្ឌលនេះ មិនទាន់​បានដំណើរការ​ពេញលេញ​នៅឡើយទេ។ ដូច្នេះយើង​ចង់បាន​ការគាំទ្រ​ពីអូស្រ្តាលី និងប្រទេសដ​ទៃទៀត។ ដំណើរការ​របស់មជ្ឈមណ្ឌ​លនេះមិន​មែន​សម្រាប់​តែកម្ពុជា និងអាស៊ានទេ គឺសម្រាប់​បណ្តា​ប្រទេសផ្សេង​ទៀតក្នុងពិ​ភពលោក។ ពាក់ពន័្ធទៅ​នឹងការ​បញ្ជូនទ័ពមួ​កខៀវក្រោម​ឆ័ត្រអង្គការ​​សហ​ប្រជាជាតិ សម្តេចបាន​បញ្ជាក់ថា កម្ពុជាបាន​បញ្ជូនទ័ព​ទៅកាន់ប្រទេស​មួយ​ចំនួន ដើម្បីចូលរួម​ថែរក្សា​សន្តិភាព។

ឯកឧត្តម​នាយករដ្ឋមន្ត្រី​អូស្រា្តលី ថាកម្ពុជា និងអូស្រ្តាលីអាច​ជជែកគ្នា ថាតើ អូស្រ្តាលី​អាច​ជួយទ័ព​មួកខៀវ​កម្ពុជា​នាពេលអនាគត។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏​បានគោរព​អញ្ជើញនាយក​រដ្ឋមន្ត្រីអូស្រា្តលីមក​ធ្វើទស្សនកិច្ច​នៅកម្ពុជា ក្នុងពេលវេលាណាមួយសមស្រប។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...