សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​សមាគម ខ្មែរ-ចិន

នៅវិមាន​សន្តិភាព ព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង​​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ទទួល នឹងជួប​ពិភាក្សា​ការងារ​ជាមួយ សមាគមខ្មែរ-ចិន ដែល​ដឹក​នាំដោយ លោកឧកញ៉ា ពង់ ឃាវសែ។

មុននឹងចាប់ផ្តើម​កិច្ចពិភាក្សា សម្តេចតេជោ​ នាយករដ្ឋមន្រ្តី បានស្វាគមន៍ នឹងជូនពរ​បងប្អូន​សមាជិកសមាគម ខ្មែរ-ចិន នឹងបងប្អូន​ខ្មែរចិន​ទូទាំង​ប្រទេស សូមជួប​តែសេស​ចក្តីសុខ និងប្រក​បរបរ​ទទួល​ទានបាន​ជោគ​ជ័យទាំង​អស់គ្នា។ សម្តេចតេជោ មានមោទនៈ​ភាពដែល​បានប្រើប្រាស់​អាគារ​រដ្ឋាភិបាល​ក្នុងការរៀប​ចំកិច្ច​ប្រជុំជា​ច្រើនទាំង​ក្នុង​កម្រិត​ជាតិ និងអន្តរ​ជាតិនានា រួមទាំងកិច្ច​ប្រជុំថ្ងៃ​នេះផងដែរ។ សម្តេចតេជោ បានមានប្រសាសន៍​បញ្ជាក់ថា សេដ្ឋកិច្ចជាតិយើងរឹង​មាំដោយសា​រស្ថិរភាពនយោបាយ​រឹងមាំ នឹងដោយសារការ​ចូលរួមពី​សំណាក់​អ្នកវិនិយោគទុន​ក្នុងប្រទេស។

សព្វថ្ងៃនេះ សមាគមខ្មែរ-ចិន នៅកម្ពុជា ដែលក្នុងនោះមាន​គណៈ​អចិន្ត្រៃយ៍​១៨រូប និង​សមាជិក​៥០រូប ដែលមា​នទិស​ដៅចូល​រួមចំណែក​អភិវឌ្ឍប្រ​ទេស​កម្ពុជា​រួមទាំងសេដ្ឋកិច្ច សង្គមកិច្ច និងការងារ​ផ្សេងៗដទៃទៀត។ ជាពិសេសនោះ គឺចូលរួមចំណែក​លើកស្ទួយ​វិស័យកសិកម្ម និងកសិ​ឧស្សាហកម្ម។ លោកឧកញ៉ា ពង់ ឃាវសែ បានជម្រាបជូន​សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរអំពីប្រវត្តិជនជាតិចិន មកកាន់កម្ពុជា នៅអំឡុងឆ្នាំ១៩២០ ដល់ឆ្នាំ១៩៤០ ដែលមកដល់​ពេលនេះ​គឺបាន​ប្រមូល​ផ្តុំគ្នាក្លាយ​ជា​សមាជិក សមាគម​ខ្មែរ-ចិន​ថ្ងៃនេះ។ លោកប្រធាន​ក៏បាន​ថ្លែង​អំណរ​គុណដល់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ​រាជរដ្ឋា​ភិបាល ដែលបានរំដោះ​ប្រទេស​អោយផុត​ពីរបប​ប្រល័យ​ពូជសាសន៍ នឹងបានកសាងប្រទេស​រីកចម្រើន​មកទល់​សព្វថ្ងៃ។ ទន្ទឹមនឹងនេះ សម្តេចតេជោ តែងតែបង្ក​ល្ខណៈងាយ​ស្រួល នឹងលើកទឹ​កចិត្តដល់អ្ន​កវិនិយោគ​ទុនអោយមានឱ​កាសក្នុងកា​រវិនិយោគ​នៅក្នុងប្រទេស។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែង​អំណរគុណ ដល់​លោកឧកញ៉ា ពង់ ឃាវសែ និងសមាជិកសមាជិការ សមាគមខ្មែរ​ចិនទាំងអស់ ដែលបាន​ចូលរួមថែរក្សា​សន្តិភាព វិនិយោគ ដែលបាន​បង្កើតការងារជា​ច្រើន​ដល់ប្រ​ជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​សារជាថ្មី​ដល់​សមាគម​ថា កម្ពុជាមិនរើស​អើងអ្នក​វិនិយោគិនទេ គឺបងប្អូន​អាចលទ្ឋភាព​ចាប់ដៃគូរក​ស៊ីជាមួយ​ប្រទេសណា​ក៏បាន រួមទាំង​តៃវ៉ាន់​ផងដែរ។ ប៉ុន្តែកម្ពុជា​ទទួលស្គាល់​តែប្រទេសចិន និង​នយោបាយ​តែមួយ។ សម្តេច​តេជោ នាយក​រដ្ឋមន្រ្តី មានទិសដៅក្នុង​ការ​ជួយ​ពង្រឹង​ពាណិជ្ជករ និងអ្នវិនិយោគ​គិនក្នុង​ស្រុក អោយមានឱកាសកាន់តែច្រើនក្នុ​ងការរកស៊ី​ទទួលទា​នតូចធំ ដើម្បីចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយកាន់​តែរីកចម្រើនជឿនលឿនទៅមុខ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ