ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេច​ព្រះមហាក្សត្រី​យាង មកដល់​មាតុប្រទេស​វិញហើយ

AKP៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧–បន្ទាប់ពីបានគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព មួយរយៈ នៅឯទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិននោះ ព្រះករុណាព្រះបាទសម្ដេច ព្រះមរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យស្ដេចយាងមកដល់មាតុប្រទេសវិញហើយ នារសៀលថ្ងៃទី១១ ខែមេសាឆ្នាំ២០១៧ ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេស។

យាង និងទទួលព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នការជាច្រើនទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូតមួយចំនួនក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

គួរបញ្ជាក់ដែងថា ព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងទៅកាន់ទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort