ប្រសាសន៍​សំខាន់ៗ របស់​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត ប្រចាំឆ្នាំ​របស់ក្រសួង​កសិកម្ម នៅវិមានសន្តិភាព

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញ​បិទ​សន្និ​បាត​បូក​សរុប​ការងារ ឆ្នាំ២០១៦-២០១៧ និងលើក ទិសដៅឆ្នាំ២០១៧-២០១៨ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៣:០០រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅ​វិមាន​សន្តិភាព។

វិស័យកសិកម្ម​បានចូល​រួមចំណែក​ប្រមាណ ២៦,៣% (ថ្លៃបច្នុប្បន្ន) នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប ក្នុងឆ្នាំ២០១៦នេះ។ ដោយឡែក វិស័យឧស្សាហកម្ម បានរួមចំណែក​ប្រមាណ ៣១,៣% និងវិស័យសេវាកម្មប្រមាណ ៤២,៤%។ ការចូលរួមចំណែករបស់វិស័យកសិកម្ម មានការ​ប្រែប្រួលពី ៣៥,៦%-២៦,៣% ក្នុងចន្លោះឆ្នាំ ២០១២-២០១៦ ដោយ​សារ​តែ​វិស័យ​ឧស្សាហ​កម្ម សំណង់ និងវិស័យសេវា​កម្មមាន​ការកើនឡើង។

ក្រសួង​កសិកម្ម​បានផ្សព្វផ្សាយថា បើទោះបីជាកសិកម្ម បានជួបប្រទះនូវគ្រោះធម្មជាតិ ពិសេស​គ្រោះរាំង​ស្ងួត​នៅ​ដើមរដូវ និងជំនន់នៅ​ចុងរដូវ​វស្សា​ក៏ដោយ ក៏កម្ពុជា​ទទួល​បាន​នូវ​សមិទ្ធ​ផល ជាវិជ្ជមានប្រកប​ដោយ​មោទន​ភាព ដូចបាន​រៀបរាប់​ខាង​លើ ពោល​គឺវិស័យក​សិកម្ម​ ឆ្នាំ២០១៦ នេះមានកំណើន​រហូតទៅដល់ ៣% ល្អប្រសើរ​ជាងឆ្នាំ២០១១៥ មុន​នេះដែ​ល​ទទួល​បានត្រឹមតែ០,២៤%។

​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូ​វ​សហកា​ជាមួយ​ក្រសួង​ធនធាន​ទឹក ដើម្បីបង្កើនប្រព័ន្ធធារាសាស្រ្ត ឲ្យបានកាន់តែច្រើន ជួយសម្រួល​ដល់​ការ​ដាំដុះរបស់ប្រជាកសិករ។

– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ស្ថានភាពដាំដុះរបស់ប្រជាកសិករ បាន​វិវឌ្ឍន៍​ពីការ​ផលិត​ត្រឹមតែ ដើម្បីទទួលទានក្នុងគ្រួសារ មកកាន់​ការ​ផលិត​សម្រាប់​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​ផង និងនាំចេញ​ទៅក្រៅ​ប្រទេស​សម្តេច​គូស​បញ្ជាក់ថា បើចង់បាន​តម្លៃស្រូវ​ខ្ពស់ ត្រូវ​ដាំដុះ​ពូជស្រូវ ដែលល្អ និងអាច​លក់បាន​តម្លៃថ្លៃ។

– សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវ​ដោយ​ទទូច​ដល់ប្រ​ជាពល​រដ្ឋកុំប្រើ​ប្រាស់ថ្នាំគីមី ដែល​នាំឲ្យ​ខូច​គុណភាពអង្ករ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែង​លក់អង្ករ​ទៅកាន់ទី​ផ្សារ​បរទេស កម្ពុជា​ពិបាកប្រកួត​ប្រជែង​ដោយសារតែ​តម្លៃរបស់ក​ម្ពុជា​ខ្ពស់​ជាងគេ សម្តេច​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា រាជរដ្ឋា​ភិបាល​មិនបាន​ព្រងើយ​កន្តើយ​សម្រាប់​កសិផល​របស់​កសិករ​នោះ​ឡើយ​ ហើយពេលទៅណា គឺតែងតែអំពាវនាវនៅទីនោះឲ្យជួយទិញកសិផលរបស់កម្ពុជា ដើម្បី​ងាយ​ស្រួលក្នុង​ការប្រកួតប្រជែងនេះ សម្តេចតេជោ ស្នើប្រជាពលរដ្ឋដាំដុះ​ស្រូវដែល​មាន​គុណ​ភាពល្អ ហើយកុំប្រើប្រាស់ថ្នាំពុល ដែលនាំឲ្យប៉ះពាល់គុណភាព និងបាត់​បង់​ទីផ្សារ​។

– សម្តេចនាយករដ្ឋមន្រ្តី បានសុំឲ្យមានការយោគយល់ពីប្រជាកសិករ។ សម្តេចតេជោថា រាជរដ្ឋា​ភិបាល​ប្រឹងប្រែង និងចង់បានណាស់ការនាំចេញអង្ករ ព្រមទាំងតម្លៃក​សិផល​នានា​ទៅ​កាន់​ទីផ្សាររបស់​ពិភពលោក។ សម្តេចតេជោ បានអំពាវនាវឲ្យប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវប្រឹងប្រែង​ចរចាជាមួយ​អង្គការពាណិជ្ជកម្ម ពិភពលោក ក្នុងការ​សម្រួល​ដល់​លំហូរ​ទំនិញពី​ប្រទេស​នានា ក៏ដូចជាការបញ្ចញទំនិញពីប្រទេសកំពុងអភិវឌ្ឍន៍ ទៅប្រទេស​អភិវឌ្ឍន៍​។

– សម្តេចតេជោ បានភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅក្នុងវេទិកាសេដ្ឋកិច្ច​ពិភពលោ​ក​នាទីក្រុង​ដាវ៉ូស បន្ទាប់​ពីប្រទេស​អភិវឌ្ឍន៍​ជឿនលឿន​ត្អូញត្អែរ​ថា តម្លៃកសិផល​មាន​តម្លៃខ្ពស់ ខណៈ​ប្រទេស​កំពុង​អភិវឌ្ឍន៍ថា ទំនិញ​កសិផល​របស់ពួក​គេមាន​តម្លៃទាបខ្លាំង។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍​ប្រកួត​ប្រជែង​តែគ្នា​ឯង ខណៈ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍ មិនសូវជាមាន​ការប្រកួត​ប្រជែង​គ្នាខ្លាំង​នោះទេ ដោយ​សារ​តែប្រទេស​ទាំង​នោះផលិត​តែផលិត​ដែលកម្រ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប្រទេស​ថៃសល់អ​ង្ករ​រហូត​ដល់​ប្រមាណ​១២​លាន​តោន ព្រោះតែការប្រកួតប្រជែងទីផ្សារ និងការចាល់​អង្ករ​ពីបណ្តា​ប្រទេស​ផលិត​អង្ករ​ដទៃ​ទៀត។

– សម្តេចតេជោ បានថ្លែងថា ការនាំចេញកសិផល គឺនៅ​តែជា​ចំណោទ​បញ្ហា​សម្រាប់​ប្រជា​កសិករ​។ បញ្ហាប្រឈមនេះគឺមិនមែនតែកម្ពុជានោះទេ ប្រទេស​ជិតខាង​ក៏ជួប​បញ្ហា​ក្នុងការ​នាំ​ចេញកសិផលដូចកម្ពុជាផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា ឧស្សាហកម្ម​នៅកម្ពុជា​នា​ពេល​បច្ចុប្បន្ន​មាន​ការជឿនលឿន ប៉ុន្តែតម្រូវការកែច្នៃនៅមាន កម្រិតនៅឡើយ ដែល​ជាហេតុ​ធ្វើឲ្យ​ផលិត​ផល​កសិកម្ម ពុំមានការច្នៃគ្រប់គ្រាន់នោះទេសម្តេចតេជោ បានថ្លែងថា ឧស្សា​ហកម្ម​ដែល​សម្តេច​ចង់ បានបំផុត គឺឧស្សាហកម្មកែច្នៃ ដើម្បីបង្កើនការងារ។

– សម្តេចនាយករដ្ឋមន្រ្តី បានស្នើឲ្យមាន​ការទាក់​ទាញដៃគូ​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្នែក​កសិកម្ម និងកសិ-ឧស្សាហកម្ម ធ្វើយ៉ាងណា​ឲ្យការ​នាំចេញ​ទំនិញ​ផ្នែក​កសិកម្ម​ឲ្យបាន​១២​ភាគរយ នៃទំនិញនាំចេញ​សរុបនៅឆ្នាំ២០២៥​។

– សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ក្រសួងកសិកម្ម ត្រូវបាន​ប្រឹង​ប្រែង​ស្វែង​រក​បច្ចេក​ទេស​ខ្ពស់ និងធ្វើទំនើបកម្មទៅលើវិស័យកម្ម ដើម្បីឲ្យ​ការ​ធ្វើ​កសិកម្ម​ទទួល​បាន​ផល​ល្អ​ប្រសើរ​ និងធនជាមួយការបម្រែបម្រួលអាកាសធាតុ។

– សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់​មន្រ្តីបច្ចេកទេស​កសិកម្ម​ប្រឹងប្រែង​រកវិធីសាស្រ្ត និង​រកពូជស្រូវ ព្រមទាំងដំណាំផ្សេងៗទៀត ឲ្យសមស្រប​ទៅនឹង​ស្ថានភាព​នៃបម្រែ​បម្រួល​អាកាស​ធាតុ។

– ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ បានថ្លែងកត់សម្គាល់ថា រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​ វិស័យកសិកម្មជាពិសេសដំណាំស្រូវ ទទួលបានទិន្នផលល្អប្រសើរ។

– សម្តេចតេជោ បានកោតសរសើរដ​ល់ក្រសួង​កសិកម្ម និងដៃគូពាក់ព័ន្ធ ដែល​បាន​រួម​គ្នា​ប្រឹង​ប្រែង​ជួយធ្វើឲ្យវិស័យ​កសិកម្ម​នៅកម្ពុជា កាន់តែល្អប្រសើរ ហើយ​សម្តេច​ក៏បាន​កោត​សរសើរ​ដល់ប្រជា​កសិករខ្មែរ ដែលបាន​ប្រឹងប្រែង​ក្នុងការដាំដុះ។

– សម្តេចតេជោ បានថ្លែងថា សន្និបាតរបស់ក្រសួងមិនត្រឹមតែ ជាការបូក​សរុប​លទ្ធផល​របស់​ក្រសួង​នោះទេ តែក៏ជាវេទិកា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ទស្សនៈ និង​យោ​បល់​នានា សម្រាប់​​អភិវឌ្ឍន៍​លើវិស័យ​កសិកម្ម​ឲ្យកាន់​តែល្អ​ប្រសើរ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសរើសយកវិមានសន្តិភាព ធ្វើពិធី​បិទ​សន្និបាត​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់ឱកាសដល់ប្រជាកសិករ មាន​ឱកាស​ទស្សនាវិមានសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ចប់សន្ទរកថា នៅវេលាម៉ោង៤៖៤៤នាទី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort