ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញអធិបតីភាពក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥

(FN)៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយគោល នយោបាយជាតិ ស្តីពីការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ នៅវិមានសន្តិភាព។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មរឿងចាក់ភ្លេងគោរពទង់ជាតិនៅក្នុងកម្មវិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមិនបានដំណើរការស្រួលតាមកម្មវិធី។

– សម្តេចតេជោ ហ៊ុន សែន បានព្រមានដកអ្នកគ្រប់គ្រងការងារចាក់បទភ្លេងជាតិនេះ នឹងត្រូវដកចេញប្រសិនបើមានបញ្ហាផ្សេងទៀត។ សម្តេចតេជោថា បើរឿងរ៉ាវតូចតាចធ្វើមិនបានផង តើទៅធ្វើរឿងធំតើធ្វើម្តេចនឹងកើត។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការត្រួតពិនិត្យការងាររបស់សម្តេច គឺមិនពាក់កណ្តាលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នោះឡើយ។ សម្តេចតេជោ បានរំលឹកថា ព្រះបរមរតនកោដ្ឋ សូម្បីតែបញ្ជីម្ហូបអាហារសម្រាប់ទទួលភ្ញៀវ ក៏ព្រះអង្គត្រូវត្រួតពិនិត្យ និងឡាយព្រះហស្ថលេខាដោយផ្ទាល់ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រះរាជកាយវិការនេះ គឺបង្ហាញភាពហ្មត់ចត់ ហើយការគិតគូរពីរឿងតូចតាចនេះហើយ ដែលនាំឲ្យទទួលបានជោគជ័យ នូវការងារធំៗ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ឲ្យអនុវត្តន៍នូវ «គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥»នេះ ពិតជាមានភាពចាំបាច់បំផុតក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលបានកំណត់ជាអាទិភាពក្នុងការសម្រេចបាន នូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ការអភិវឌ្ឍធនធានមនុស្សលើផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការបង្កើនឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយសមធម៌ ដើម្បីលើកកម្ពស់ជីវភាពភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងភាពសុខដុមរមនាសង្គម។
ទន្ទឹមនឹងនេះ ការដាក់ចេញនូវគោលនយោបាយនេះ ក៏មានភាពប្រទាក់ក្រឡា និងបំពេញឲ្យគ្នាទៅវិញទៅមក ព្រមទាំងទាញយកប្រយោជន៍ ពីសក្តានុពលនៃគោលនយោបាយនេះផងដែរ។

– សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពមួយនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក ទន្ទឹងនឹងការស្តារ និងការអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ កម្ពុជាបានយកចិត្តទុកដាក់លើវិស័យអប់រំ ជាពិសេសអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

– សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រឹះស្ថានសិក្សា និងសាលាវិជ្ជាជីវៈនៅកម្ពុជាសរុបមានចំនួន៣២៥ ក្នុងនោះមានគ្រឹះស្ថានក្រោមឱវាទ របស់ក្រសួងការងារចំនួន១១៣ ដែលមានគ្រឹះស្ថានសាធារណៈចំនួន ៣៩។

– សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនសិក្ខាកាម សិស្ស និស្សិត កម្រិតវិញ្ញាបនបត្ររយៈពេលខ្លីក្រោមរយៈពេល១ឆ្នាំ សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បរិញ្ញាបត្របច្ចេកវិទ្យា សញ្ញាបត្រវិស្វករ បិរញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា និងបានបហ្វឹកហ្វឺនកូនជាងដល់កម្មករនិយោជិតបានប្រមាណ ៣១ម៉ឺននាក់។

– សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរៀបចំ និងដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបង្កើតយុទ្ធសាស្រ្តនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់កម្លាំងពលកម្មឲ្យឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាពខ្ពស់ របស់កម្លាំងពលកម្ម ដែលអាចប្រកួតប្រជែងប្រសើរជាងមុនជាមួយបណ្តាប្រទេសក្នុងតំបន់។

– សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរចំពោះស្រុះស្រួលគ្នាលើការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតនៅឆ្នាំ២០១៨ ព្រមយកតួលេខ១៦៥ដុល្លារ និងការបន្ថែមពីលើដោយរាជរដ្ឋាភិបាល ៥ដុល្លារបន្ថែមទៀត ស្មើ១៧០ដុល្លារ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការបន្ថែម៥ដុល្លារទៅលើប្រាក់ឈ្នួលរបស់កម្មករ២០១៨នេះ ធ្វើឲ្យរាជរដ្ឋាភិបាលខាតបង់ជាង៤០លានដុល្លារអាមេរិក តាមរយៈការអនុគ្រោះពន្ធកាន់ទុកដោយពន្យាររហូតដល់ឆ្នាំ២០២២ និងការយកប្រាក់កម្រៃលើការនាំចេញ។

– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ២០១៨ បានកំណត់ថា ប្រាក់បៀវត្សរ៍ចាប់ពី ១លាន ២សែនរៀលឡើងទៅ ទើបជាប់ពន្ធ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា រដ្ឋសភានឹងគាំទ្រចំពោះច្បាប់ថវិកាជាតិថ្មីនេះ។

– សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យពិចារណាធ្វើយ៉ាងណាកុំឲ្យមានគម្លាតគ្នាខ្លាំងលើប្រាក់ឧបត្ថម្ភពេលមរណភាពទាំងមរណភាពធម្មតា និងក្នុងពេលបេសកកម្ម រវាងមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

– សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជំនាញប្រើប្រាស់រថយន្តក្រុងរបស់រាជធានីភ្នំពេញ ដោយមិនគិតថ្លៃ ដែលមានចំនួនប្រមាណ៥០០០នាក់។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៥០នាទីព្រឹកថ្ងៃដដែល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សាយសំផន ភុមវិហាន ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា
beylikdüzü escort escort beylikdüzü beylikdüzü escort