ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍មកដល់ មាតុប្រទេសវិញប្រកបដោយព្រះសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧–បន្ទាប់ពីបានគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព មួយរយៈ នៅឯរាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យ ស្ដេចយាងនិវត្តន៍មកដល់មាតុភូមិវិញហើយ ប្រកបដោយព្រះសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេសនារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧។

យាង និងអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះអង្គទាំងទ្វេដល់ព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំង ឯកឧត្ដម លោកជំទាវ ជាឧត្ដមទីប្រឹក្សា ព្រះមហាក្សត្រ រាជវង្សានុវង្ស និងមន្ត្រី អ្នកមុខអ្នក ការមួយចំនួនទៀត។

ដោយឡែក ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏មានវត្តមានក្នុង ឱកាសនោះផងដែរ។

គួរបញ្ជាក់ដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យ ស្ដេចយាងចាកចេញពីកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ទៅកាន់រាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាល ព្រះរាជសុខភាពនៅទីនោះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយ...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
beylikdüzü escort escort beylikdüzü beylikdüzü escort